Ad Code

ក្មួយៗ​កុមារ​នៃ​ភូមិ​កុមារ​អរុណរះ ​​ទទួល​​បាន​ការ​យកចិត្តទុកដាក់​ពិនិត្យ​និង​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​ពី​សំណាក់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ



ក្មួយៗ​កុមារ​​ជា​ច្រើន​នាក់​នៅ​ភូមិ​កុមារ​អរុណរះ​នៃ​អង្គការ The Australia Cambodia foundation ត្រូវបាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ (TYDA)​យកចិត្តទុកដាក់​ពិនិត្យ និង​ព្យាបាល​ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) និង​មានការ​ចូលរួម​ពី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​និង​កម្លាំង​ស្ម័គ្រចិត្ត​ជាច្រើន​។

នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី​បាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ សុខុមាលភាព ការសិក្សា​ការ និង​ការរស់នៅ​របស់​ក្មួយៗ​នៅក្នុង​អង្គការ​មួយ​នេះ​។ នេះ​គឺជា​លើក​ទី​៨ ហើយ​ដែល​លោក​ទាំង​២ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​(TYDA) ​​បាន​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្តល់​ការពិនិត្យ​ព្យាបាល​ដល់​ក្មួយៗ​ព្រមទាំង​ផ្ដល់នូវ​គ្រឿងឧបភោគ បរិភោគ សម្ភារៈ​សិក្សា នៅ​នាពេល​កន្លងមក​។​

លោកស្រី Garaldine នាយិកា​អង្គការ The Australia Cambodia foundation (sunrise children's villages) បាន​លើក​ឡើង​ថា សកម្មភាព​មនុស្សធម៌​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)ថ្ងៃនេះ​ ពិតជា​បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​ចំពោះ​សុខភាព​មាត់​ធ្មេញ ការរស់នៅ និង​ការសិក្សា​របស់​ក្មួយៗ និង​បុគ្គលិក​នៅទីនេះ​។ លោកស្រី​នាយិកា​​អង្គការ​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សកម្មភាព​មនុស្សធម៌​ដ៏​មានតម្លៃ​នេះ និង​ពិតជា​មានចិត្ត​រំភើប​សប្បាយរីករាយ​នៅ​ក្នុង​ការ​ទទួល​សកម្ម​ភាព​មនុស្សធម៌​ដ៏​មានតម្លៃ​ច​ពោះ​ក្មួយៗ និង​បុគ្គលិក​នៅ​ទី​នេះ។

​សូម​បញ្ជាក់ថា ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្មួយៗ​កុមារ​ចំនួន​១៣៣​នាក់​នៅ​ភូមិ​កុមារ​អរុណរះ​អង្គការ The Australia Cambodia foundation ស្ថិតនៅ​ភូមិ​ទួល​ក្រសាំង ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ត្រូវបាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​យកចិត្តទុកដាក់​ពិនិត្យ​និង​ព្យាបាល​ជា​លើក​ទី​៤៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu