Ad Code

ជនសង្ស័យ​ម្នាក់​យក​កាំ​បិតប៉័ង​តោ​កាប់​ទៅលើ​បុរស​ម្នា​ក់ដោយ​មិនដឹង​មូលហេតុ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន



ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ យក​កាំបិតប៉័ងតោ​កាប់​ទៅលើ​បុរស​ម្នា​ក់ ដោយ​មិនដឹង​មូលហេតុ (​សង្ស័យ​បែក​ថ្នាំ​) ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពញាពន់ ធ្វើការ​ឃាត់​ខ្លួន កាលពី​វេលា​ម៉ោង ១៧ និង​២០​នាទី ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​១៥១ ភូមិធំ​ត្បូង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។



ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ក្នុង​ករណី​នេះ​ឈ្មោះ​មុំ ចាន់​ដា​រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិធំ​ជើង សង្កាត់ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ​(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ជា ណុន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជួសជុល​ម៉ូតូ មាន​ទីលំនៅ ផ្ទះ​គ្មាន​លេខ ផ្លូវ​១៥១ ភូមិធំ​ត្បូង សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​ ស្លាកស្នាម​១.​ស្មា​របួស​ដៃស្តាំ​ដេរ​ចំនួន ០៤​ថ្នេរ​។​សម្ភារៈ​បន្សល់ទុក​១.​កាំបិត​ប័ង​តោ​ដង​ឈើ​ចំនួន​០១​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​កំពុង​រៀបចំ​អីវ៉ាន់​នៅមុខ​ផ្ទះ លុះដល់​វេលា​ម៉ោង​១៧ និង​២០​នាទី ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ កាន់​កាំបិត​មក​កាប់​ទៅលើ​ជនរងគ្រោះ តែ​ត្រូវបាន​ជនរងគ្រោះ​គេចផុត និង​ជនសង្ស័យ​ព្យាយាម​កាប់​ទៅលើ​ជនរងគ្រោះ​ទៀត​បណ្តាល​ឲ្យ​ត្រូវ​ដៃ ក្រោយមក​ជនរងគ្រោះ​បាន​ព្យាយាម​ដណ្តើម​កំបិត​ពី​ជនសង្ស័យ​នឹង​បាន​ស្រែក​ឲ្យ​គេ​ជួយ ពេលនោះ​កម្លាំង​ល្បាត​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពញា​ពន់​នៅក្បែរ​នោះ​ក៏បាន​ចុះ​មក​ជួយ​អន្តរាគមន៍​ទាន់​ពេល​វេលា និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​យក​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពញា​ពន់​ដើម្បី​ធ្វើការ​សាកសួរ និង​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu