Ad Code

ជនសង្ស័យ​ម្នាក់ ត្រូវ​សមត្ថកិច្ច​ពីរ​ខេត្ត ចុះ​អនុវត្ត​ដីកា​បង្គាប់​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្ត​កំពង់ចាម ករណី​ឃាតកម្ម​គិតទុក​ជាមុន​



ឧ​ត្ត​រ​មានជ័យ ​៖ កាលពី​វេលា​ម៉ោង​០១​និង​២៥​នាទី នៅ​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កម្លាំង​អធិការ​នគរបាល​ស្រុក​អន្លង់វែង បាន​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ស្រុក​កងមាស ខេត្ត​កំពង់ចាម ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​​ចាប់ខ្លួន​និង​ឃុំខ្លួន​លេខ​១១៣ ព​.​ស ចុះ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៤ របស់​សាលា​ដំបូង​ ខេត្ត​កំពង់ចាម ​ចេញ​ដោយ លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង បង្គាប់​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​ ឈ្មោះ ម៉ូ​វ ម៉​យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ពីបទ​ឃាតកម្ម​គិតទុក​ជាមុន ដែល​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ នៅ​ភូមិ​បា​រ៉ា​យ​ក្រោម ឃុំ​បា​រ៉ា​យ ស្រុក​កងមាស ខេត្ត​កំពង់ចាម និង​ត្រូវបាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​​ជាប់ពន្ធនាគារ​១២​ឆ្នាំ​ គិតពី​ថ្ងៃ​ចាប់​ខ្លួន​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនជាប់ចោទ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ចំណុច​ភូមិ​ត្រពាំង​តាវ ឃុំ​ត្រពាំង​តាវ​ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាប់​ចាប់ខ្លួន​កម្លាំង​សមត្ថកិច្ច​យើង បាន​ដំណើរការ​ឆែកឆេរ​លំនៅ​ឋាន​ជនជាប់ចោទ ​ដើម្បី​ស្វែងរក​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស ប៉ុន្តែ​ពុំ​ទទួល​បាន​លទ្ធផល​នោះ​ទេ​។​

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ ត្រូវបាន​សមត្ថកិច្ច​យើង​ប្រគល់ជូន​សមត្ថកិច្ច​ខេត្តកំពង់ចាម ជា​ម្ចាស់​ករណី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu