Ad Code

កំពុង​ដេក​បំបៅ​ដោះ​កូន​នៅ​លើ​គ្រែ​មុខ​ផ្ទះ​សុខៗ​ ត្រូវ​ស្ត្រី​ពីរ​នាក់​បងប្អូន ​នាំគ្នា​មក​វាយ​ ដោយ​ពុំ​ដឹង​មូល​ហេតុ



តាកែវ ៖ ស្ត្រី​រងគ្រោះ​ ដែល​មាន​កូនខ្ចី​ម្នាក់​ ត្រូវ​បាន​ស្ត្រី​២​នាក់​បងប្អូន​នាំគ្នា​មក​ព្រួត​វាយ​ដោយ​ពុំ​ដឹង​មូលហេតុ​ ខណៈ​កំពុង​ដេក​បំបៅ​ដោះ​កូន​នៅលើ​គ្រែ​ មុខផ្ទះ​របស់​ខ្លួន​។​

​ហេតុការណ៍​បង្ក​ហិង្សា​ដាក់​ស្ត្រី​កូនខ្ចី​នេះ​ បានកើត​ឡើង​នៅ​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​០៥​នាទី​រសៀល ស្ថិតនៅ​ផ្ទះជួល​ជនរងគ្រោះ​ក្នុងភូមិ​ស្នោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ​។

តាម​ការរៀបរាប់​ពី​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា រូបគាត់​មាន ឈ្មោះ ទាត់ តុលា អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ពោធិ៍​ម្អម ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង សព្វថ្ងៃ​មក​ជួល​ផ្ទះ​គេ​លក់​ដូរ​ជាមួយនឹង​ប្តី​នៅ​ភូមិ​ស្នោ សង្កាត់​រកា​ ក្នុង​ក្រុង​ដូន​កែវ ខេត្ត​តាកែវ​។

ស្ត្រី​រងគ្រោះ​បាន​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​ ដោយ​ប្តី​របស់គាត់​ចេញទៅ​ធ្វើ​ការ​បាត់ ​រូប​គាត់​ត្រូវបាន​ស្ត្រី​២​នាក់​បងប្អូន​ដែលមាន ​ឈ្មោះ គ្រុយ អូន ភេទ​ស្រី និង ​ឈ្មោះ ឡៃ ភេទ​ស្រី បាន​នាំគ្នា​ជិះ​ម៉ូតូ​មក​ព្រួត​វាយ​ ដោយ​ពុំ​ដឹង​មូលហេតុ ​ខណៈដែល​គាត់​កំពុង​ដេក​បំបៅ​ដោះ​កូន​នៅលើ​គ្រែ​មុខ​តូប​លក់ដូរ​របស់ខ្លួន​។ ហើយ​សកម្មភាព​ដែល​ស្ត្រី​២​នាក់​វាយ​នោះ ​គឺ យក​ស្បែក​ជើង​កែងចោទ​វាយ​លើ​ក្បាល​ជាច្រើន​ស្បែកជើង និង​ទាត់​ធាក់​ផងដែរ​។​

​ក្រោយ​កើតហេតុ ​រូបគាត់​បានដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​រ​កា​ក្នុង ទៅលើ​ស្ត្រី​ទាំង​២​នាក់​នេះហើយ​ ពីបទ​បង្ក​ហិង្សា​ដោយ​ចេតនា​ និង​សូម​ឲ្យ​សមត្ថកិច្ច​មេត្តា​ចាត់ការ​ពួកគាត់​តាម​នីតិវិធី​ផង​ចុះ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu