Ad Code



ក្លិប​អង្គ​រថា​យ​ហ្គឺ​រ ប្រកាស​ចែកផ្លូវ​ជាមួយ​អ្នកចាំទី​ជនជាតិ​ជប៉ុន Kenjiro Orgino មុន​រដូវ​កាល​ថ្មី​មកដល់
អ្នកចាំទី​ម្ចាស់​អាវ​លេខ​១ Kenjiro Orgino ដែល​បាន​រួមរស់​ជាមួយ​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ (Angkor Tiger FC) សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) កាលពី​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ ពេលនេះ​បាន​ចែកផ្លូវ​ជាមួយ​ក្លិប​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប នេះហើយ​។​

អ្នកចាំទី​វ័យ​២៧​ឆ្នាំ រូបនេះ ​បាន​បង្ហោះ​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ពី​ការចាកចេញ ពី​ក្លឹប​អង្គ​រថា​យ​ហ្គឺ​រ ខណៈ​កីឡាករ​រូបនេះ មិនបាន​បញ្ជាក់​ពី​អនាគត​ក្លឹប​ថ្មី​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ឬ​ក្រៅប្រទេស​ផ្សេង​ណា​នោះឡើយ​។ អ្នកចាំទី​ថ្មី​រូបនេះ​មានឈ្មោះ​OGINO KENJIRO មានកំណើត​ទៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ រូបគេ​ធ្លាប់​លេង​នៅ​ក្លិប​Cerezo Osaka Fc (J-League1), Albirex Niigata FC (​សិង្ហ​បុរី​), MIO Biwako Shiga FC (JFL) និង​អាស៊ី​អឺរ៉ុប មុន​មកដល់​អង្គ​រថា​យ​ហ្គឺ​រ នេះ​។​

​ទន្ទឹមនឹង​គ្នា​នេះដែរ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ បានប្រកាស​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថ្មីៗ​នេះដែរ​ថា​៖«​ពួកយើង​មានការ​សោកស្តាយ​ចំពោះ​ការចាកចេញ​របស់គាត់​ណាស់ ហើយ​ពួកយើង​សូម​អរគុណ និង​ជូនពរ​អោយ​គាត់​ទទួលបាន​ជោគជ័យ​ជាមួយ​អាជីព​ការងារ​ថ្មី​ខាងមុខ​»​។ យោងតាម​ការកំណត់រ​បស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​បញ្ជាក់ថា​ក្លិប​ជា​សមាជិក​របស់​លី​គ​ខ្លួន​មាន​សិទ្ធិ​ចុះបញ្ជី​កីឡាករ​បរទេស​ចំនួន​៥​នាក់​ប៉ុន្តែ​ដាច់ខាត​ក្នុងនោះ​ត្រូវតែមាន​កីឡាករ​ជា​ជនជាតិ​សមាជិក​ទ្វីបអាស៊ី ១​រូប​។ គិត​ត្រឹម​ពេលនេះ​ក្រុម​នេះ​មាន​កីឡាករ​បរទេស​តែ​៣​នាក់​ទេ​គឺ​កីឡាករ Ramos Alexis Damian ជនជាតិ​អា​ហ្ស​ង់​ទីន Joichiro Sugiyama របស់​ជប៉ុន​និង​កីឡាករ​នី​ហ្សេ​រី​យ៉ា Okereke Timothy​។​

​គួរ​ដឹង​ដែរ ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ត្រូវបង្កើត​ឡើង​នៅ​ឆ្នាំ ២០១៥ ដែលមាន​ប្រធាន​ក្លិប​ជនជាតិ​ជប៉ុន Akihiro Kato ។ ក្លិប​នេះ​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប និង ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប​ជាទី​លាន​ប្រកួត ហើយ មួយរយៈ​រដូវ​កាល​២០១៨​កន្លងទៅនេះ ទទួលបាន​ភាព​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នកគាំទ្រ​ដោយ​ឈ្នះ​ពាន CNCC Award ពី​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា​ទៀតផង​។​

ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បាន​ប្តូរ​ឈ្មោះ​មកពី​ក្រុម​ត្រាយ​អាស៊ី​ភ្នំពេញ កាលពី​ចុងរដូវ​កាល​២០១៤ ហើយ​នៅ​រដូវ​កាល​២០១៥ គឺជា​កំណត់ត្រា​ល្អ​របស់​ក្លិប​ពោលគឺ អាច​ឡើងដល់​វគ្គ​៤​ក្រុម​ចុងក្រោយ​ទាំង​ពានរង្វាន់​សម្តេច ហ៊ុន សែន និង​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក ក្រោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ដូចគ្នា​។ ក្រុម​នេះ ទទួលបាន​សិទ្ធិ​ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា កាលពី​រដូវ​កាល​ឆ្នាំ​២០១៧ កន្លង​ធ្វើជា​ទឹកដី​របស់ខ្លួន​រាល់​ការប្រកួត​នានា​។​

​ចំណែក​លទ្ធផល​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បានបញ្ចប់​យុទ្ធនាការ​របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៨ ក្នុងចំណោម​ក្លិប​ទាំង​១២ ក្រោយ​ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​៧​លើក ហើយ​ស្មើគ្នា​បាន​៧​លើក​និង​បរាជ័យ​៨​លើក​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន ក្រោយ ប្រកួត​បរាជ័យ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ដោយ​ថ្វី​ជើង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​២​ទល់​០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu