កំពត ៖ មុខសញ្ញាចែកចាយ ប្រើប្រាស់គ្រឿងញៀនពីរនាក់ ត្រូវបានសមត្ថកិច្ចជំនាញខេត្តកំពត សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ ឃាត់ខ្លួនបានភ្លាមៗ ខណៈពួកគេកំពុងចែកចាយ និងប្រើប្រាស់គ្រឿងញៀន ហើយការបង្ក្រាបនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងថ្នាំញៀនចំនួន៩កញ្ចប់តូចផងដែរ។
ប្រតិបត្តិការខាងលើបានធ្វើឡើងដោយអនុវត្តតាមទិសដៅរបស់លោកស្នងការនគរបាលខេត្ត កាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតចំណុចភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
យោងតាមសំដីសមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀននេះ កម្លាំងបានឃាត់ខ្លួនមនុស្សពីរនាក់ និងដកហូតវត្ថុតាងថ្នាំញៀន ចំនួន៩កញ្ចប់តូច។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ ទី១/-ឈ្មោះ ជូ មឿន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី២/-ឈ្មោះ ឌាក់ អ៊ិត ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកទាល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយនឹងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments