Ad Code

មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តព្រៃវែង​ ​នាំ​ម៉ាស៊ីនបូមទឹក សង្គ្រោះ​ស្រូវ​ចំនួន​៣២០​ហិតា នៅ​ស្រុក​ពារាំង​



​ព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ លោក ជុំ សុ​ភី ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្តព្រៃវែង បាន​នាំ​ម៉ាស៊ីនបូមទឹក​៦៥​សេះ ចំនួន​២​គ្រឿង ដើម្បី​បូម​ទឹក​សង្គ្រោះ​ស្រូវ​ចំនួន​៣២០​ហិតា នៅ​ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង ដោយ​បូម​ពី​ទន្លេតូច បញ្ចូល​បឹង​ទ្រាំង ដើម្បី​ឲ្យ​កសិករ​បូម​បន្ត​បញ្ចូល​ស្រែ​។

លោក គឹម ហេង មេឃុំ​មេស​ប្រ​ចាន់ លោក ឈិ​ត ឈឿន មេភូមិ​មេស​ប្រ​ចាន់ លោក ចែម រឹម មេភូមិ​មេស​ប្រ​ចាន់​លើ បាន​សំណូមពរ​ដល់​មន្ទីរ​ធ​ន​ធាន​ទឹក និង​ឧ​តុ​និយម​ខេត្ត ​​ស្នើសុំ​ម៉ាស៊ីន​បូមទឹក​ជួយសង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​នៅ​ឃុំ​មេស​ប្រ​ចាន់ ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត។



បន្ទាប់ពី​បានទទួល​សំណើ​របស់លោក​មេឃុំ​រួចមក លោក ជុំ សុ​ភី បាន​មានប្រសាសន៍ថា លោក​បាន​ចុះ​អន្តរាគមន៍​ជាបន្ទាន់ ដោយបាន​នាំយក​ម៉ាស៊ីនបូមទឹក​ចាប់​បូម​ថ្ងៃទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៩ ដោយ​ ការ​បូម​នេះ​ត្រូវ​បន្ត​រយៈពេល ជិត​២​ខែ ទើប​កសិករ​អាច​ប្រមូល​ផល​បាន​។

លោក​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាកសិករ​ទាំងអស់ ​បន្ទាប់​ពី​ប្រមូល​ផល​រួច ត្រូវ​ផ្អាក​ធ្វើស្រែ​មួយ​រយៈ​សិន ដោយ​ផ្អែកលើ​ការ​ព្យាករ​ឧ​តុ​និយម​បាន​បង្ហាញថា ចាប់ពី​ខែមេសា ដល់​ខែឧសភា នៅ​ឆ្នាំនេះ​ នឹង​ជួប​ការ​កង្វះ​ទឹក ដូច្នេះ​ត្រូវ​រង់ចាំ​រដូវវស្សា​ដែល​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​ទើប​ចាប់ផ្ដើម​បង្ក​បង្កើនផល​ឡើងវិញ៕​





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu