Ad Code

ប្រមុខ​ស្តីទី​នៃ​មន្ទីរ​បញ្ច​កោណ​ បាន​ទៅដល់​ប្រទេស អា​ហ្វ​ហ្គា​នី​ស្ថាន



ប្រមុខ​ស្តីទី​នៃ​មន្ទីរ​បញ្ច​កោណ​លោក Patrick Shanahan បាន​ទៅដល់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​ថ្ងៃ​ចន្ទ ​ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​ស្វែងរក​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​ ខណៈ​កំពុង​ចរចា​អំពី​សន្តិភាព​ជាមួយ​ក្រុម​តា​លី​បង់។

លោក Shanahan នឹង​ជួប​ជាមួយ​លោក​ប្រធានាធិបតី Ashraf Ghani ដែល​រដ្ឋាភិបាល​របស់​លោក​មិនមែនជា​ផ្នែក​មួយ​នៃ​កិច្ចពិភាក្សា​ដ៏​សំខាន់​រវាង​មន្ត្រី​អាមេរិក​និង​ក្រុម​តា​លី​បង់​កាលពី​ខែ​មុន​ទេ​ដែល​អ្នកចរចា​សង្ឃឹមថា អាច​នាំមក​នូវ​ការទម្លាយ​ភាពទាល់ច្រក​នៅក្នុង​ជម្លោះ​រយៈពេល​១៧​ឆ្នាំ​។​

អ្នកការទូត​អាមេរិក​រូបនេះ​នឹង​ដឹកនាំ​ការចរចា​ដែល​បាន​សម្តែង​ក្តីសង្ឃឹម​ក្នុងការ​ស្វែងរក​កិច្ចព្រមព្រៀង​មួយ​មុន​ការបោះឆ្នោត​ប្រធានាធិបតី​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​គ្រោង​ធ្វើឡើង​នៅ​ខែកក្កដា​ស្របពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោក Donald Trump អំពាវនាវ​ឲ្យ​បញ្ចប់​ការចូលរួម​របស់​យោធា​អាមេរិក​នៅក្នុង​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​មួយ​នេះ​។​

សម្ព័ន្ធមិត្ត​របស់លោក Ghani នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ទទូចថា អា​ហ្វ​ហ្គា​នី​ស្ថាន​គួរតែ​ដឹកនាំ​ដំណើរការ​សន្តិភាព​ប៉ុន្តែ​ក្រុម​តា​លី​បង់​បានចាត់ទុក​រដ្ឋបាល​ក្រុង​កា​ប៊ុល​ថា​ជា​អាយ៉ង​របស់​អាមេរិក​ហើយ​បដិសេធ​ពិភាក្សា​ជាមួយ​ពួកគេ​។​

លោក Shanahan បាន​ពង្រឹង​ការគាំទ្រ​របស់​អាមេរិក​ចំពោះ​រដ្ឋាភិបាល​ក្រុង​កា​ប៊ុល​មុននឹង​ទៅដល់​រដ្ឋធានី​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

លោក Shanahan បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅលើ​យន្តហោះ​ថា “​វា​មាន​សារៈសំខាន់​ណាស់​ដែលថា រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ទាក់ទង​នឹង​បញ្ហា​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវតែ​សម្រេច​ថា​តើ​អា​ហ្វ​ហ្គា​នី​ស្ថាន​នឹង​ប្រែ​ទៅជា​បែបណា​នាពេល​អនាគត​។ វា​មិនមែន​និយាយ​អំពី​សហរដ្ឋអាមេរិក​ទេ វា​គឺ​អំពី​អា​ហ្វ​ហ្គា​នី​ស្ថាន​”​។​

គួរ​បញ្ជាក់ថា លោក Shanahan នឹងត្រូវ​ជួប​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍ Scott Miller ដែលជា​មេបញ្ជាការ​អាមេរិក​និង​អង្គការ​អូតង់​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu