Ad Code

ជនជាតិ​កូរ៉េ​ បើក​រថយន្ត​បុក​ម៉ូតូ​ រួច​បន្ត​បុក​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​ស្លាប់​ម្នាក់ របួស​ធ្ងន់​០២​នាក់​ នៅ​ស្រុក​កណ្តាល​ស្ទឹង



កណ្តាល ​៖​ យ៉ាងហោចណាស់​មនុស្សម្នា​ក់​ បាន​ស្លាប់ និង​ពីរ​នាក់​ទៀត​រង​របួស​ធ្ងន់ ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជនជាតិ​កូរ៉េ​បើក​រថយន្ត​បុក​ម៉ូតូ ​រួច​បន្ត​បុក​ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​នោះ។

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវជាតិ​លេខ​2 ច្រក​គីឡូម៉ែត្រ ៣០-៣១ ភូមិ​ព្រៃ​តា​តូច ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល។

ជនរងគ្រោះ​ទី​០១ ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង​2J-4716 បើកបរ​ដោយ​ឈ្មោះ ឃី ឃុន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ (​ស្លាប់​) នៅ​កន្លែងកើតហេតុ មាន​អ្នករួមដំណើរ​ម្នាក់​ឈ្មោះ​ដូង ច​ន្ធូ ភេទ​ស្រី អាយុ​៥០​ឆ្នាំ រងរបួស​ធ្ងន់ អ្នក​ទាំង ២​នាក់​រស់នៅ​ភូមិ​រោងដំរី ឃុំ​ក្រោក ស្រុក​បាភ្នំ​ខេត្តព្រៃវែង (​ត្រូវជា​ប្តី​ប្រពន្ធ​) បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​(​ពី​ភ្នំពេញ​ទៅ​តាកែវ​) ។ ចំណែក​ជនរងគ្រោះ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​គុប សេ​៥០ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​1D-9983 បើកបរ​ដោយ​ឈ្មោះ​ផុន ជឿន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្ដោល ឃុំ​ពត់​សរ ស្រុក​បាទី​ខេត្តតាកែវ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​(​ពី​ភ្នំពេញ​ទៅ​តាកែវ​)​រងរបួស​ធ្ងន់។

ជនបង្ក​មានឈ្មោះ Yoo Jae Chun(​យូ ជែ​ឈិន​) ភេទ​ប្រុស អាយុ ៦៧​ឆ្នាំ ជា​ជនជាតិ​កូរ៉េ សញ្ជាតិ ខ្មែរ​បច្ចុប្បន្ន​ស្នាក់នៅ ផ្ទះ​637 ក្រុម 42 ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

​នគរបាល​ចរាចរណ៍​ស្រុក​កណ្តាលស្ទឹង​បានអោយដឹងថា នៅមុន​ពេល​កើតហេតុ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស rx300 បើកបរ​ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ពីខេត្តតា​កែវ មក​ភ្នំពេញ​មាន​អ្នករួមដំណើរ ពីរ​នាក់ ពេលមកដល់​ចំណុចកើតហេតុ​ភូមិ​ឃុំ ខាងលើ បាន​រេ​ចង្កូត​មក​ខាងឆ្វេង ចូល​គន្លង​ខាងស្ដាំ​ម៉ូតូ បណ្ដាល​ឲ្យ​បុក​ម៉ូតូ ចំនួន ០២​គ្រឿង ម៉ូតូ​ទី​០១​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ព្រៃវែង ជិះ​គ្នា ២​នាក់​ស្រី ១​នាក់ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​(​ពី​ភ្នំពេញ​ទៅ​តាកែវ​)​បញ្ច្រាសទិស​គ្នា និង​ម៉ូតូ ១​គ្រឿង​ទៀត ម៉ាក​ហុងដា​គុប​C៥០ ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ ជិះ​ម្នាក់ឯង បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​(​ពី​ភ្នំពេញ​ទៅ​តាកែវ​)​បញ្ច្រាស​ទិស​គ្នា បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​ហុងដា​សង់​សេ​១២៥​ស្លាប់​អ្នកបើកបរ ១​នាក់​នៅនឹងកន្លែង​កើតហេតុ​និង​របួសធ្ងន់​១​នាក់​ អ្នក​រួម​ដំណើរ ១​នាក់​ស្រី ចំណែក​ម៉ូតូ honda កុប​C50 រងរបួស​ធ្ងន់។ ចំពោះ​អ្នករងរបួស​ធ្ងន់ ទាំងពីរ​នាក់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ ចំណែក​សាកសព​ត្រូវបាន​ប្រគល់ជូន​សាច់ញាតិ​បងប្អូន​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ចំពោះ​អ្នកបើកបរ​រថយន្ត ត្រូវបាន​នាំមក​សាកសួរ​នៅ​អធិការដ្ឋាន​ ចំពោះ​វត្ថុតាង​រថយន្ត​និង​ម៉ូតូ​ទាំង ២ គ្រឿង​កម្លាំង​ជំនាញ​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​​ជា​បណ្ដោះអាសន្ន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu