ឧត្តរមានជ័យ ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តឧត្តរមានជ័យ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់នៅតាមបណ្ដា ម៉ាត និងស្តង់លក់ភេសជ្ជៈ នៅក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។
លទ្ធផល មន្ត្រីជំនាញបានរកឃើញមានទំនិញមួយចំនួនខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ហើយត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្ត ធ្វើកំណត់ហេតុដកហូត និងស្នើសុំគោលការណ៍កម្ទេចចោលនៅពេលក្រោយ។ ទំនិញទាំងនោះរួមមាន ៖ ទឹកដោះគោបឺតកូនក្មេង ម្សៅស៊ុបខ្នរ និងម្សៅរ៉តឌី ដែលមានចំនួនសរុប៧៤កញ្ចប់។
បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីជំនាញ បានឲ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់បន្តទៀត ករណីមិនរាងចាល នឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments