Ad Code

ចាប់​មុខសញ្ញា​ចាស់​ម្នាក់​ ចំណោម​បក្ខពួក​២​នាក់​ ប្រគល់​ជូន​សមត្ថកិច្ច​បន្ទាប់​ពី​បន្លំ​ខ្លួន​ចូល​លួច​លុយ​ក្នុង​បន្ទប់​ទ្រូ​ម៉ាន់​នី



ភ្នំពេញ ៖ ជនសង្ស័យ​មុខសញ្ញា​ចាស់​ម្នាក់ ​ចំណោម​បក្ខពួក​២​នាក់​ត្រូវ​ជនរងគ្រោះ​ចាប់​ប្រគល់​ជូន​សមត្ថកិច្ច​បន្ទាប់​ពី​បន្លំ​ខ្លួន​ចូលក្នុង​បន្ទប់​ទ្រូ​ម៉ាន់​នី​ លួច​លុយ​បាន​ជាង​៣៥​ម៉ឺ​ន​រៀល។



ហេតុការណ៍​នេះ កើតឡើង​​កាលពី​វេលា​ម៉ោង​១២និង៣០​នាទី ថ្ងៃ​១៦ ខែ​កុ​ម្ភៈ ឆ្នាំ២០១៩ នៅ​ចំណុច ផ្ទះ​លេខ​២៤៦A ផ្លូវ​៥៩៨ ​ក្រុម​ទី​៤ ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ​រាជធានី​ភ្នំពេញ។



សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១​ឈ្មោះ សុខ បុត្រ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​មិន​ពិតប្រាកដ ជនសង្ស័យ​ទី​២ ឈ្មោះ រិ​ទ្ធ ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ ជា​ម្ចាស់​ម៉ូតូ​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៥ (​គេចខ្លួន​) រីឯ ជនរងគ្រោះ​ឈ្មោះ ប៉ាន់ ត្រៀក ភេទប្រុស អាយុ៥៦​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​ផ្ទះ​កើត​ហេតុ។

បន្ទាប់ពី​ឃាត់ខ្លួន​ហក​ហូត វត្ថុ​តាង​ទឹកប្រាក់​៣៥​ម៉ឺន​រៀល (​បានប្រគល់​ជូន​ជនរងគ្រោះ​វិញ​)។ សម​ត្ថកិច្ច​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ នៅវេលា​ម៉ោង​ខាង​លើ​ជនរងគ្រោះ​កំពុងតែ​លក់​នៅផ្ទះ​ស្រាប់​មាន​ជនសង្ស័យ​២​នាក់ បាន​មក​ហើយ​គ្នា​វា​ម្នាក់​ធ្វើ​ជា​ទិញ​ប្រាក់​ដុល្លារ​ចំនួន​៥០​ដុល្លារ បន្ទាប់មក​ទិញ​ស្រា​បៀរ​ចំនួន​មួយ​កេស​ទៀត ហើ​យ​បាន​ឲ្យ​ប្រាក់​រាយ​មិន​គ្រប់​ចំនួន​ដើ​ម្បី​ពន្យារ​ពេល ពេលនោះ​គ្នា​វា​ម្នាក់ទៀត​ឈ្មោះ សុខ បុត្រ បាន​បន្លំ​ចូល​ទៅ​ក្នុងផ្ទះ​លួច​យក​ប្រាក់​ដាក់​ក្នុង​ថង់ ក៏​ត្រូវ​ម្ចាស់​តាម​ទាន់​ស្រែក​ឆោឡោ​ផ្អើល​ឃាត់ខ្លួន​បាន​ម្នាក់​រីឯ​ម្នាក់ទៀត​ឈ្មោះ រិ​ទ្ធ រត់​គេច​ខ្លួន​បាត់​។



អ្វី​ដែល​ហួសចិត្ត​នោះ​ ខណៈ​បងប្អូន​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ​មួយ​ជើង ជនសង្ស័យ​ស្រែកថា​ ខ្លួន​កើត​អេដស៍​កុំ​វ៉ៃ​ខ្លាំងពេក​ប្រយ័ត្ន​បែក​ឈាម​ប្រឡាក់​ឆ្លង​អេដស៍។

បច្ចុប្បន្ន​ជនសង្ស័យ​ផ្នែក​ជំនាញ​ខណ្ឌ កំពុង​សាកសួរ​យក​ចំលើយ​នឹង​បទល្មើស​កន្លងមក ដើម្បី​កសាង​សំណុំរឿង​បញ្ចូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្តន៍​តាម​នីតិវិធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu