Ad Code

រដ្ឋ Caliphate របស់​ក្រុម IS ធ្លាក់ចុះ​ដល់​១​ភាគរយ ​ខណៈ​ការវាយប្រហារ​ចុងក្រោយ​ជិត​មកដល់



ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​រដ្ឋ Caliphate” របស់​ក្រុម​ឥស្លាម​ បាន​ធ្លាក់ចុះ​ដល់​តិច​ជាង​១​ភាគរយ​នៃ​ទំហំ​ដើម​របស់ខ្លួន​ ខណៈ​ការវាយប្រហារ​ចុងក្រោយ​នៅ​ភាគ​ខាងកើត​ប្រទេស​ស៊ី​រី​ជិត​កើតឡើង​ហើយ​។​

កងកម្លាំង​ដឹកនាំ​ដោយ​ពួក​ឃើ​ដដែល​ដឹកនាំ​ការវាយលុក​នេះ​បាន​ផ្អាក​ប្រតិបត្តិការ​ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ព្យាករណ៍​កាលពី​ថ្ងៃ​ពុធ​ថា សេចក្តីប្រកាស​ចុងក្រោយ​ស្តីពី​ជ័យជម្នះ​នឹងធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ​។​

រដ្ឋ​ជី​ហា​ដដែល​ត្រូវបាន​ប្រកាស​ដោយ​ក្រុម IS កាលពី​ខែមិថុនា​ឆ្នាំ​២០១៤​មួយ​នេះ​បាន​លាតសន្ធឹង​ផ្ទៃដី​នៅក្នុង​ប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់​ហើយ​មាន​ទំហំ​ប្រហែល​ប្រទេស​អង់គ្លេស​។​

មេបញ្ជាការរង​របស់​ក្រុមចម្រុះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Christopher Ghika បាន​ពណ៌នា​ទំហំ​នៃ​ចំណុច​ចុងក្រោយ​របស់​ក្រុម IS ថា តិចជាង​មួយ​ភាគរយ​នៃ​រដ្ឋ caliphate ពី​ដើម​។​

ក្រុមចម្រុះ​បាន​ហ្វឹកហ្វឺន​និង​ផ្តល់​ការគាំទ្រ​ពី​អាកាស​ដល់​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី (SDF) ដែល​បានចាប់ផ្តើម​ការវាយលុក​លើ​ចំណុច​ចុងក្រោយ​នៃ​ទឹក​ដីជី​ហាដ​នៅ​ខែកញ្ញា​ឆ្នាំ​២០១៨​។​

ពីរ​ខែ​ក្រោយមក ពួកគេ​ដណ្តើមបាន​ទីប្រជុំជន Hajin ដែលជា​ទីប្រជុំជន​ចុងក្រោយ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម IS និង​ធ្វើ​ឲ្យ​ពួក​ជី​ហាដ​ប្រយុទ្ធ​គ្នា​នៅ​ភូមិតូចៗ​នៃ​ជ្រលង Euphrates​។​

អ្នក​ប្រយុទ្ធ IS រាប់ពាន់នាក់​បាន​ព្យាយាម​ចូល​បន្លំ​ជាមួយ​ជន​ស៊ីវិល​ដែល​ភៀសខ្លួន​ចេញពី​មូលដ្ឋាន​ចុងក្រោយបង្អស់​របស់​ក្រុម​ជី​ហាដ​និយម​ដោយ​រួមមាន​ទាំង​ជនបរទេស​ជាច្រើន​ផងដែរ​។​
SDF បាន​បង្កើត​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ដើម្បី​ពិនិត្យមើល​មនុស្ស​ដែល​ចាក​ចេញពី​ទឹកដី​ដែល​គ្រប់គ្រង​ដោយ​ក្រុម IS ដែលជា​ញឹកញាប់​មាន​ភាពអត់ឃ្លាន​និង​ប្រឡាក់​ទៅដោយ​ធូលី​។​

សហរដ្ឋអាមេរិក បារាំង អង់គ្លេស​និង​កងកម្លាំង​ដទៃទៀត​ក៏​កំពុង​ស្វែងរក​សកម្មជន IS ដែល​គេ​តាម​ចាប់ខ្លួន​ផងដែរ​ក្នុងចំណោម​អ្នក​ដែល​ភៀសខ្លួន​ចេញពី​តំបន់​ប្រយុទ្ធ​ជាមួយ​ជន​ស៊ីវិល​។​

បន្ទាប់ពី​ការខិតខំ​ប្រឹងប្រែង​រយៈ​ពេល​ច្រើន​សប្តាហ៍​, SDF បាន​បញ្ឈប់​ការវាយលុក​លើដី​គោករ​បស់​ពួកគេ​លើ​តំបន់​នៅ​សេសសល់​ដ៏​តូច​របស់​ក្រុម IS កាលពី​សប្តាហ៍​មុន​ដោយ​និយាយថា ពួក​ជី​ហាដ​និយម​កាន់តែ​ច្រើនឡើង​កំពុង​ប្រើប្រាស់​ជន​ស៊ីវិល​ធ្វើជា​ខែល​មនុស្ស​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu