Ad Code

គ្រូ​បង្វឹក​ក្រុម U22 កម្ពុជា លោក ​Félix Dalmás រង​របួស​ដាច់​សរសៃ​កែងជើង​



បាល់ទាត់ ៖ លោក​Félix Dalmás ដែលជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​ក្រោម​ អាយុ​២២​ឆ្នាំ​កម្ពុជា (U22) បាន​រងរបួស​ដាច់​សរសៃ​កែងជើង អំឡុង​ពេលដែល​ធ្វើដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ លោក Keisuke Honda ដែលជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ប្រទេស​អូស្ត្រាលី កាលពីពេល​ថ្មីៗ​។

​ប្រភព​ដែល​ស្និត​នឹង​បុរស​ជនជាតិ​អា​ហ្ស​ង់​ទីន​ខាងលើ​បាន​បាន​បញ្ជាក់ថា ​លោក​បានទទួល​រងរបួស​ដាច់​សរសៃ​កែងជើង អំឡុងពេល​មានការ​ហ្វឹកហាត់​ផ្ទាល់ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី ហើយ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​បែបនេះ​។ របួស​នេះ ​នឹងត្រូវ​ចំណាយពេល​ព្យាបាល​រយៈពេល​៦​ខែ ទើប​ជាសះ​ស្បើយ​ដូចដើម ហើយ​ប្រមាណ​ជា​២​ខែ​ គឺអាច​ដក​ឧបករណ៍​ការពារ​ជើងបាន​។ យ៉ាងណាក្តី​បញ្ហា​របួស​នេះ ​គឺ​មិនជា​បញ្ហា​នោះឡើយ ក្នុងការ​ដឹកនាំ​ក្រុម​ ព្រោះ​លោក​មាន​ក្រុមការងារ​ជាច្រើន​ជួយ​ជ្រោមជ្រែង​។

​ពានរង្វាន់​បាល់ទាត់​ជើងឯក​យុវជន​ក្រោយ​អាយុ​២២​ឆ្នាំ​ ប្រចាំ​តំបន់​អាស៊ាន AFF U22 Championship នៅ​ឆ្នាំ ២០១៩ ដែល​ធ្វើឡើង​ក្នុង​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​១៧ ខែ​កុម្ភៈ ដល់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ ក្នុងនោះ​ មាន​ពូ​ល A ក្រុម​ជម្រើស​ជាតិ វៀតណាម ថៃ ទី​ម័​រ​ខាងកើត និង​ហ្វី​លី​ពិន ខណៈ​ក្នុង​ពូ​ល B វិញ​មាន​ក្រុម U22 ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​កម្ពុជា​។​

តាម​គម្រោង​កាលវិភាគ​ប្រែប្រួល​ចុងក្រោយ​នៅក្នុង​ប្រកួត​ជម្រុះ​តាម​ពូ​ល បើកឆាក​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា ត្រូវ​ជួប​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១៨​កុម្ភៈ ហើយ​បន្ត​ប៉ះ​ក្រុម​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​២០​កុម្ភៈ ព្រម​ទាំង​ប៉ះ​ក្រុម​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០១៩​។

ចំណែក​ លោក​ Félix Dalmás ក៏​នៅតែមាន​វត្តមាន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ដដែល​។ យ៉ាង​ណាក្តី​ថ្មីៗ​នេះ​ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បើក​ដាក់​ឲ្យ​ទូរទស្សន៍​ក្នុងស្រុក​ដេញថ្លៃ​ទទួល​សិទ្ធិ​ផ្សាយ​ផ្ទា​ល់​ពី​ព្រឹត្តិការណ៍​នេះ​ដែរ​៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu