ព្រះសីហនុ ៖ ជនសង្ស័យប្រុស/ស្រីចំនួន០៦នាក់ ពាក់ព័ន្ធគ្រឿងញៀន ត្រូវបាននគរបាលខេត្តព្រះសីហនុ បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ នារសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយបញ្ចប់ការសាកសួរ ដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្ត បានដឹកនាំកម្លាំងជំនាញការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន ក្នុងដំណាក់កាលដំបូង កាលពីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២២និង៣០នាទី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សៀ រិទ្ធីសក្ក័ ភេទប្រុស ជនជាតិ ខ្មែរ អាយុ១៨ឆ្នាំ មុខរបរគ្មាន ដកហូតបានថ្នាំញៀនប្រភេទ MDMA ប្រភេទគ្រាប់ចំនួន៣៨គ្រាប់ និងទូរស័ព្ទ០១គ្រឿង ហើយក្រោយពីសាកសួរ ឈ្មោះ សៀ រិទ្ធីសក្ក័ បានសហការជាមួយសមត្ថកិច្ចបន្តទៅឃាត់ខ្លួន ឈ្មោះ ពុធ រតនៈ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងមិត្តភ័ក្ដិចំនួន០៤ នាក់ទៀត ដែលមានដូចខាងក្រោម ៖
១-ឈ្មោះ ចេង ប៉េងលាង ភេទប្រុស
២-ឈ្មោះ សុខ វុទ្ធី ភេទប្រុស
៣-ឈ្មោះ ថង ស្រីនីត ភេទស្រី
៤-ឈ្មោះ ខ្នា អេងហួរ ភេទស្រី នៅចំណុចក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
គួរបញ្ជាក់ផងដែរថា ជារឿយៗ គេតែងតែឃើញជនជាប់ចោទសង្ស័យជួញដូរគ្រឿងញៀនជាច្រើន ត្រូវបានសមត្ថកិច្ច ប៉ូលិស និង ប៉េអិម ចាប់ខ្លួន បានជាហូរហែ ក្នុងនោះ មួយចំនួនជាជនជាតិចិន .វៀតណាមផងដែរ យកមកផ្ដន្ទាទោស តាមផ្លូវច្បាប់ ប៉ុន្តែក្រុម ជួញដូរ ថ្នាំញៀន ហាក់មិនមាន ការថយចុះ សោះ គឺនៅតែមានជាបន្តបន្ទាប់ គួរឲ្យកត់សម្គាល់ ជាពិសេស ការចាប់ក្រុមជួញដូរថ្នាំញៀន គឺចាប់បានអ្នកជួញដូរតូចតាច តែសម្រាប់ក្រុមជួញដូរធំៗ រួមនឹងមេខ្លោងដែលជាប្រភពនាំចូលគ្រឿងញៀនវិញ ដូចជាមិនដែលចាប់បានសោះ៕
Source: Kampuchea Thmey Daily
0 Comments