ភ្នំពេញ ៖ ក្រោយពីមានព័ត៌មានបែកធ្លាយ ស្តីអំពីវត្តមានរបស់ទូរស័ព្ទម៉ូឌែល ជំនាន់ថ្មី F11 របស់ក្រុមហ៊ុន OPPO តាមរយៈប្រព័ន្ធអ៊ីនធឺណិត និង បណ្តាញផ្សព្វផ្សាយសង្គមទាំងនៅក្នុងស្រុក និង ក្រៅស្រុករួចមក ថ្ងៃនេះ យើងសង្កេតឃើញមានវត្តមាន អ្នកនាង ពេជ្រ សោភា , កញ្ញា រ៉េត ស៊ូហ្សាណា , លោក Step ជាតារាចម្រៀងដ៏ល្បី និងមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា បានបង្ហោះរូបភាពទូរស័ព្ទមួយគ្រឿង។
ជាមួយគ្នានេះដែរក៏មានតារាសម្តែង ពិធីករ ពិធីការិនី ដូចជា ៖ លោក ឈឹម សក្កដា , កញ្ញា ហ៊ិន ច័ន្ទនីរត្ន័ ,លោក ជា វណ្ណារឹទ្ធ ,អ្នកនាង សុខ សុមាវត្តី ,លោក ហៃ ប៉ាវហុង ,លោក ហេង សុខវិសាល, កញ្ញា ស៊ីន យូប៊ីន និង DJ NANA ក៏បានបង្ហោះដូចគ្នាដែរ មិនតែប៉ុណ្ណោះក៏មានការបង្ហោះកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា លោក កែវ សុខផេង ផងដែរ។
នៅពេលនេះ យើងខ្ញុំកំពុងសង្ស័យថា តើវាជាផលិតផលថ្មីរបស់ស្មាតហ្វូន OPPO ដែលគ្រប់គ្នាកំពុងចង់ដឹងចង់ឃើញថាវាជាម៉ូឌែលថ្មី F11 ឬ F11 P ro នៅលើបណ្តាញសង្គមនោះ។
យ៉ាងណាមិញព្រឹកមិញនេះយើងសង្កេតឃើញនៅលើ Timeline របស់ក្រុមតារាល្បីៗទាំងនោះបានបង្ហោះរូ បភាព នៃជ្រុងនីមូយៗ នៃស្មាតហ្វូនថ្មីម៉ូឌែលថ្មីនោះ បែបលាក់កំបាំង ហាក់មិនចង់ឲ្យឃើញរូបរាងទាំងមូល នៃទូរស័ព្ទប្រភេទថ្មីនេះអញ្ចឹងដែរ ដោយពួកគេបានភ្ជាប់ជាមួយ Caption មូយឃ្លាដែលសរសេរថា “ សាកទាយមើល៍ តើនឹងមានអ្វីកើតឡើងក្នុងពេល ឆាប់ៗខាងមុខនេះ! “។ សូមទស្សនារូបភាពដែលពួកគេបានបង្ហោះក្នុងបណ្តាញសង្គមទាំងអស់គ្នា។
ជាការពិតណាស់ តាមរយៈរូបភាពដែលពួកគេបានបង្ហោះនេះមានភាពខុសប្លែកពីគ្នាបន្តិចៗ ដោយក្នុងចំណោមពួកគេខ្លះបានបង្ហោះផ្នែកខាងមុខមួយជំហរទូរស័ព្ទ ខ្លះបានបង្ហោះតែផ្នែកកាមេរ៉ាខាងក្រោយ ខ្លះបង្ហាញតែមួយជ្រុងខាងលើ នៃតួទូរស័ព្ទ និង ខ្លះទៀតបានបង្ហោះជ្រុងមួយដែលមានអក្សរOPPO នៅផ្នែកខាងក្រោយបែបរាងផ្តេក ដែលមើលទៅហាក់ខុសពីម៉ូឌែលមុនៗ ដែលមានអក្សរ OPPO ជារាងបញ្ឈរជាមួយនឹងទូរស័ព្ទ។
អ្នកទាំងអស់គ្នា មានឆ្ងល់ដូចយើង ឬអត់ ថាហេតុអ្វីបានជាក្រុមហ៊ុនមិនព្រមបង្ហាញរូបរាងពិត នៃទូរស័ព្ទនេះអញ្ចឹង?។
តើវាជាទូរស័ព្ទថ្មីម៉ូឌែល F11 ឬ F11 Pro? ហើយតើវានឹងមកដល់កម្ពុជានៅពេលណា? ប៉ុន្តែជាធម្មតាតាមការសង្កេតរបស់យើងខ្ញុំ ឃើញថា ក្រោយពេលដែលតារាក្នុងស្រុកបង្ហោះរូបភាពបែបនេះតាមរយៈបណ្តាញសង្គមហើយនោះ គឺមិនយូរទេវា នឹងមកដល់ហើយ ជាពិសេសក្នុងសកម្មភាពនោះគឺមានតារាចំរៀងល្បីៗ និង ពេញនិយមរួមមាន អ្នកនាងពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា និង លោក Step ដែលយើងគ្រប់គ្នាស្គាល់ច្បាស់ថាជា Brand Ambassador របស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជានោះ ក៏បានបង្ហោះរូបភាព និង អត្ថន័យដូចគ្នាដែរ។ ដូច្នេះ មានតែចាំអ៊ុតមើលទាំងអស់គ្នាថាតើអ្វីនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះពិតប្រាកដ?៕
Source: Kampuchea Thmey Daily
0 Comments