ក្រសួងសុខាភិបាលនៅភាគខាងលិចប្រទេសអូស្ត្រាលី បានដាក់ចេញសេចក្តីព្រមានមួយអំពីជំងឺកញ្ជ្រឹល បន្ទាប់ពីអ្នករស់នៅក្រុង Perth ម្នាក់ដែលបានវិលត្រឡប់ពីការធ្វើដំណើរមួយទៅកាន់ប្រទេសហ្វីលីពីន ត្រូវបានរកឃើញរោគលក្ខណៈនៃជំងឺដែលងាយឆ្លងបំផុត។ របាយការណ៍មួយបានលើកយកមកនិយាយដូច្នេះ។
យោងតាមការឲ្យដឹងពីព័ត៌មានតាមអនឡាញ The Online news The West Australian អ្នកស្រុកម្នាក់នោះ គឺជាអ្នកដំណើរតាមជើងហោះហើរនៃអាកាសចរណ៍Sigapore Airlines កាលពីថ្ងៃទី២៩ ខែមករាឆ្នាំ២០១៩។
មនុស្សណាដែលមានទំនាក់ទំនងជាមួយអ្នកជំងឺនោះអាចប្រឈមនឹងហានិភ័យនៃការឆ្លងប្រសិនបើគេមិនបានចាក់វាក់សាំងការពារ។ សេចក្តីរាយការណ៍បានលើកឡើងយ៉ាងនេះតាមរយៈការកត់ត្រាសម្តីនិយាយពីក្រសួងសុខាភិបាល។
អ្នកធ្វើដំណើរទាំងឡាយតាមជើងហោះហើរជាមួយគ្នាព្រមទាំងអ្នកដែលបានទៅធ្វើទស្សនាចរនៅតំបន់ Coles នាទីលានRaine Square នាពេលព្រឹកថ្ងៃទី៣០ខែមករា កំពុងតែត្រូវបានជំរុញឲ្យទៅធ្វើការពិនិត្យមើលពីករណីអាចកើតមានការឆ្លងកញ្ជ្រឹលដែលអាចលេចចេញជារោគសញ្ញារហូតដល់ដំណាច់ខែនេះ។
កញ្ជ្រឹលបង្កដោយវីរុសដែលស្ថិតក្នុងអំបូរគ្រួសារParamyvirusដែលអាចបន្តចម្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ឬតាមខ្យល់អាកាសហើយអាចចម្លងតាមផ្លូវដង្ហើមបាន៕
ABS-CBN
Source: Kampuchea Thmey Daily
0 Comments