ភ្នំពេញ ៖ ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន SsangYong Cambodia និងការទទួលយកម៉ាកសញ្ញារថយន្តដ៏ទំនើបនេះរបស់ប្រជាជនកម្ពុជាបានធ្វើឱ្យ SsangYong សម្រេចចិត្តពង្រីកអគារតាំងបង្ហាញរបស់ខ្លួនបន្ថែមទៀត ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជនដែលមានតម្រូវការលើសពីការរំពឹងទុក។
អគារតាំងបង្ហាញរថយន្ត SsangYong មានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្សី (ក្បែរស្ពានអាកាសសាលាតិចណូ)គឺជាអគារតាំងបង្ហាញទី2របស់ខ្លួន បន្ទាប់ពីសាខាចោមចៅ ដែលបានបើកដំណើរការកាលពីឆ្នាំមុន។អគារតាំងបង្ហាញថ្មី ដែលមានរាងបួនជ្រុងស្មើយ៉ាងទូលាយ នឹងក្លាយជាកន្លែងនៃការតាំងបង្ហាញនូវគ្រឿងតុបតែងផ្ទៃខាងក្នុងនៃរថយន្តដ៏ទាក់ទាញបំផុតនៅក្នុងប្រទេសកម្ពុជា។ ការបើកសម្ពោធនេះនឹងបង្ហាញពីម៉ូដែលរថយន្តចុងក្រោយរបស់ SsangYong ដែលបង្ហាញពីការច្នៃប្រឌិតរបស់រថយន្ត SUV ដ៏ទំនើប។
នៅក្នុងសន្និសីទសារព័ត៌មាននៃការបើកសម្ពោធអគារតាំងបង្ហាញរថយន្ត SsangYong កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ លោក Lee Jae Hoo អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន SsangYong Cambodia បានមានប្រសាសន៍ថា អគារតាំងបង្ហាញថ្មីនេះ គឺជាផ្នែកមួយនៃការរីកចម្រើនដ៏សំខាន់របស់ SsangYong នៅក្នុងប្រទេសកម្ពុជា។ ការមានការអគារតាំងបង្ហាញរថយន្តនៅក្នុងប្រទេសកម្ពុជា បានបញ្ជាក់ថាក្រុមហ៊ុន SsangYong គឺមានសេដ្ឋកិច្ចកំពុងរីកចម្រើន ហើយក៏បង្ហាញថា ម៉ាកសញ្ញាមួយនេះត្រូវបានគេទទួលស្គាល់ជាផ្លូវការហើយនៅថ្ងៃនេះ និងនៅឆ្នាំខាងមុខទៀត។
លោក Yoon Jiseok អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនSsangYong ប្រចាំប្រទេសកូរ៉េ (Asia/KD Export Team SsangYong Motor) បានមានប្រសាសន៍ថា “ ក្រុមហ៊ុន SsangYong បានបើកដំណើរការតាំងពីឆ្នាំ1954 ដែលគិតមកដល់ ឥលូវមានរយៈពេលជាង65ឆ្នាំ លើជំនាញផលិតយានយន្ត ហើយយើងពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះការផលិតរថយន្តរយៈពេលដ៏យូរអង្វែងរបស់យើង។ SsangYong បានផលិតរថយន្តប្រភេទ SUV, Pick Up, MPV Car ដែលមានលក្ខណៈ Dynamic Driving តាមបច្ចេកទេស 4 x4 ដែលគិតពីសុវត្ថិភាពជាចំបង និងខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីអោយបំពេញតាមតម្រូវការអតិថិជន។ ជារៀងរាល់ឆ្នាំការលក់របស់យើងមានកំណើនកើនឡើងរហូត ជាក់ស្តែងឆ្នាំ២០១៨ យើងលក់បានរថយន្តចំនួន144,000គ្រឿង និងក្នុងឆ្នាំ2019 យើងជឿជាក់ថានឹងកើនដល់ 163,000គ្រឿង។ជាមួយកិច្ចសហប្រតិបត្តិការដ៏ល្អ ជាមួយក្រុមហ៊ុនSsangYong ប្រចាំប្រទេសកម្ពុជានេះ យើងនឹងធានាផ្គត់ផ្គង់នូវរថយន្តដ៏ល្អប្រណិតពីរោងចក្រយើងផ្ទាល់ មកកាន់ទីផ្សារប្រទេសកម្ពុជា”
ការបើកសម្ពោធអគារតាំងបង្ហាញនេះផងដែរ ក៏នឹងមានការបង្ហាញពីពានរង្វាន់ដែលក្រុមហ៊ុន ទទួលបានផងដែរមានដូចជា “SsangYong ឯកទេសរថយន្ត SUV ដ៏ល្បីល្បាញលើពិភពលោក ៖ សូមមកទទួលយកបទពិសោធន៍ថ្មីជាមួយនឹងរថយន្ត SsangYong” (“World Renowned SUV Specialist: Enter and Experience the New SsangYong.”) ។ ស្លាកតាំងបង្ហាញនេះតំណាងឱ្យចក្ខុវិស័យរបស់ SsangYong ដែលត្រូវបានគេស្គាល់ និងស្ថិតនៅលំដាប់កំពូលក្នុងផ្នែករថយន្តបែប Sport ដ៏ទំនើបទាន់សម័យ។ ដើម្បីបញ្ជាក់ពីចំណុចដ៏ល្អខាងលើនេះ ក្នុងឆ្នាំ2018 និងឆ្នាំ2019 រថយន្ត Rexton និងរថយន្ត Rexton Sports បានទទួលពានរង្វាន់ជាច្រើនពីទស្សនាវដ្តី 4X4 នៃចក្រភពអង់គ្លេស។ ទស្សនាវដ្តី 4x4 គឺជាទស្សនាវដ្តីរបស់ចក្រភពអង់គ្លេស និងជាទស្សនាវដ្តី Pick-Up ដែលបង្ហាញពីរថយន្ត 4WD និងរថយន្តដឹកទំនិញទូទាំងពិភពលោក។ ជារៀងរាល់ឆ្នាំទស្សនាវដ្តី 4X4 បានជ្រើសរើសគំរូរថយន្តជិត90គំរូរថយន្ត សម្រាប់ការសិក្សាស៊ីជម្រៅ និងការវាយតម្លៃ ដើម្បីធ្វើការប្រកួតប្រជែង។ នៅឆ្នាំ2018 រថយន្ត SsangYong ម៉ូដែល Rexton បានឈ្នះពានរង្វាន់ចំនួនបី គឺ ឈ្នះពានរង្វាន់ "រថយន្តដែលមានគុណម្លៃល្អដាច់គេ" "រថយន្តដែលខ្លាំង ធុន រឹងមាំជម្នះគ្រប់ឧបសគ្គផ្លូវ" និងពានរង្វាន់ "រថយន្ត 4X4 ប្រចាំឆ្នាំ"។ រថយន្ត SsangYong ម៉ូដែល Rexton នៅតែបន្តទទួលបានពានរង្វាន់ "រថយន្តដែលមានគុណម្លៃល្អដាច់គេ" ក្នុងខែមករា ឆ្នាំ2019 រយៈពេល2ឆ្នាំជាប់ៗគ្នាផងដែរ។ ចំណែក រថយន្ត SsangYong ម៉ូដែល Rexton Sports ទទួលបានពានរង្វាន់ "រថយន្តដែលមានគុណម្លៃល្អដាច់គេ" ក្នុងប្រភេទ "រថយន្ត Pick-Up ប្រចាំឆ្នាំ" ក្នុងឆ្នាំ2018។
នៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន លោក Park Keun Baek អគ្គនាយកផ្នែកលក់នៃក្រុមហ៊ុន SsangYong បានពន្យល់ពីភាពពេញនិយមរបស់រថយន្ត SsangYong គឺដោយសារសុវត្ថិភាព ការរចនា និងកម្លាំងថាមពលរបស់រថយន្ត។ លោកបានថ្លែងថា "... ឧទាហរណ៍ ម៉ូដែល Rexton គឺផលិតឡើងដោយផ្តោតលើសុវត្ថិភាពរបស់អ្នកដំណើរ និងភាពធន់នៃរថយន្ត សូម្បីតែនៅពេលបើកបរនៅលើផ្លូវដ៏លំបាកយ៉ាងណាក៏ដោយ។ ការរចនាម៉ូដែល Rexton ឡើងគឺទទួលបានការកោតសរសើរពីអ្នកជំនាញខាងត្រួតពិនិត្យស្វ័យប្រវត្តិជាច្រើនថា ជារថយន្ត SUV ដ៏ស្រស់ស្អាតបំផុតនៅក្នុងទីផ្សារ។ ចំណែករឿងម៉ាស៊ីនវិញ រថយន្ត SsangYong ម៉ូដែល Rexton បំពាក់ដោយម៉ាស៊ីនម៉ាស៊ូត 2.2 លីត្រ ប៉ុន្តែការដំណើរការម៉ាស៊ីនរបស់វាគឺស្រដៀងគ្នាទៅនឹងម៉ាស៊ីន 3.0 លីត្រដែរ។ បច្ចេកវិទ្យានេះ គឺត្រូវបានក្រុមវិស្វកម្មនៃក្រុមហ៊ុន SsangYong រួមបញ្ជូនគ្នាយ៉ាងល្អឥតខ្ចោះ ស្របទៅនឹងការរួមបញ្ជូនគ្នា 7 ល្បឿននៃរថយន្តដឹកជញ្ជូនម៉ូដែល Mercedes Benz"។
នៅឆ្នាំ2019នេះ នឹងក្លាយជាឆ្នាំដ៏គួរឱ្យរំភើបសម្រាប់ក្រុមហ៊ុន SsangYong ព្រោះថានឹងមានព្រឹត្ដិការណ៍ជាច្រើនកំពុងរង់ចាំនាពេលខាងមុខនេះ។ ក្រុមហ៊ុន SsangYong គ្រោងនឹងដាក់បង្ហាញម៉ូដែលថ្មីមួយទៀតនៅពាក់កណ្តាលឆ្នាំនេះ និងកន្លែងតាំងបង្ហាញមួយផ្សេងទៀតនៅដើមឆ្នាំក្រោយនៅក្បែរតំបន់បឹងកេងកង។
ក្រុមហ៊ុន SsangYong សូមស្វាគមន៍ចំពោះអតិថិជនទាំងអស់ឱ្យមកទស្សនាកន្លែងតាំងបង្ហាញថ្មីរបស់ក្រុមហ៊ុន ដើម្បីទទួលបាននូវបទពិសោធថ្មីជាមួយនឹងរថយន្ត SsangYong ដែលពិភពលោកទទួលស្គាល់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី (កែងមហាវិថីសហព័ន្ធរុស្សី និងវត្តនាគវ័ន) សង្កាត់ផ្សារដេប៉ូ 3 ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
Source: Kampuchea Thmey Daily
0 Comments