Ad Code

ស្មា​ត​ហ្វូ​ន Top 5 ជា​ជម្រើស​ដ៏​ល្អ​របស់​លោកអ្នក!



ភ្នំពេញ ​៖ សង្គ្រាម​ទីផ្សារ​ទូរស័ព្ទដៃ​កំពុងមាន​ការប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ​ដើម្បី​ទាក់ទាញ​អតិថិជន​របស់​ពួកគេ​ទាំង​គុណភាព និង តម្លៃ​។ តាម​ការសង្កេត​ជាទូទៅ​បាន​ឲ្យ​ដឹងថា​មនុស្ស​ដែលមាន​វ័យ​ពី​១៥​ឆ្នាំ​ឡើងដល់​៤៥​ឆ្នាំ​សុទ្ធ​តែមាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​ទាំងអស់ ដោយ​អ្នកខ្លះ​មាន​ទូរស័ព្ទ​ផ្ទាល់ខ្លួន​១​គ្រឿង​ហើយ​អ្នកខ្លះ​ទៀត​មាន​២​គ្រឿង​៣​គ្រឿង​ក៏មាន ដើម្បី​បំពេញ​កិច្ចការងារ​ប្រចាំថ្ងៃ និង តម្រូវការ​ជា​ចាំបាច់​របស់​ពួកគេ ។

ដោយ​សង្កេតឃើញ​កត្តា​ទាំងអស់នេះ​ទើប​ជំរុញ​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​ល្បីៗ​ទាំងអស់​ខិតខំ​ប្រឹងប្រែង​រក​អ្វីដែល​ថ្មី​សម្រាប់​ផលិត​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ជំនាន់​ក្រោយៗ​របស់​ពួកគេ​ឲ្យ​កាន់តែ​ល្អ​និង​ទាក់ទាញ​។​អ្វីដែល​ផលិតករ​ទូរស័ព្ទ​និង​ម្ចាស់​ក្រុមហ៊ុនទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​តែងតែ​គិតគូរ​នោះ​ ការ​រចនា​រូបរាង​ខាងក្រៅ​ដែលមាន​ភាព​ទាក់ទាញ​និង​គុណភាព​ផ្នែក​ខាងក្នុង​ដែល​ទាន់សម័យ​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប និង តម្លៃ​សមរម្យ​អាច​ទ​ទូល​យកបាន​ក្នុង​ទីផ្សារ​ទូរស័ព្ទ ។

មាន​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ចំនួន​៥ ដែល​កំពុងមាន​ភាពលេច​ធ្លោ​ខ្លាំង​ក្នុង​ទីផ្សារ​ទូរស័ព្ទ មិន​ថា​នៅក្នុង​ប្រទេស​កម្ពុជា ឬ បណ្តា​ប្រទេស​នៅលើ​សកលលោក​នោះទេ ដែល​ក្នុងនោះ​មាន​ស្មា​ត​ហ្វូ​ន Apple, Samsung, OPPO, LG និង Sony ជាដើម​។ Apple, Samsung ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចាស់ទុំ​ជាងគេ​ដែលមាន​ការគាំទ្រ​ច្រើន​។ ចំណែក​ម៉ូ​ឌែ​ល LG និង Sony វិញ​ជា​ប្រភេទ​ស្មា​ត​ហ្វូ​ន​ដែល​បាន​កសាង​កេ​រ្ត៍​ឈ្មោះ​យូរ​មកហើយ​ដែរ ហើយ​មនុស្ស​ជំនាន់​ថ្មី​មួយចំនួន​នៅតែ​ប្រើប្រាស់​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ទាំងនេះ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​។

ស្របពេល​ជាមួយគ្នានេះដែរ បើ​យើង​ក្រលេកមើល​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល​ជំនាន់​ថ្មីៗ​អី​ឡូ​វ​នេះ​វិញ​ហាក់​មាន​ចំណុច​លេចធ្លោ​កាន់តែខ្លាំង​បន្ថែមទៀត ដែល​អាច​អ​ន្ទោ​ង​ចិត្ត​អ្នកប្រើប្រាស់​ទូរស័ព្ទ​សឹងតែ​គ្រប់​វ័យ នោះ​គឺ​ស្មា​ត​ហ្វូ​ន​របស់ OPPO តែម្តង ដែល​គ្រប់​ម៉ូ​ឌែ​ល​របស់​ក្រុមហ៊ុន​នេះ​តែងតែ​ទទួលបាន​ការគាំទ្រ​ខ្លាំង​តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ដូចដែល​លោកអ្នក​ធ្លាប់​បានដឹង​ស្រាប់​ហើយ​ថា​ម៉ូ​ឌែ​ល F9 និង R17 Pro ជា​អ្នកជំនាន់ក្រោយ​របស់ OPPO ពិតជា​ប្លែក​ភ្នែក​និង​ទាក់ទាញ​ខ្លាំង​មែនទែន ទាំង​រូបរាង​ខាងក្រៅ និង ពណ៌​បែប Gradient ។​

ជាពិសេស​គឺ​ម៉ូ​ឌែ​ល​R17 Pro ដែលមាន​ទំ​ហ Ram 8GB កាមេរ៉ា​បែប​បច្ចេកវិទ្យា​ដ៏​ទំនើប និង បច្ចេកវិទ្យា​សាក​ថ្ម Super VOOC សាក​ត្រឹមតែ​រយៈពេល​ខ្លី និង មាន​សុវត្ថិភាព​ថែម​ទៀតផង ដែល​អាច​និយាយថា​បាន​ថា​បានធ្វើ​ឲ្យ​ម៉ូ​ឌែ​ល​ស្មា​ត​ហ្វូ​ន​ជំនាន់​ចាស់ៗ មានការ​ញាក់សាច់​តែម្តង ពី​ព្រោះតែ​អតិថិជន​យ៉ាងច្រើន​លើសលុប​បាន​សម្រុក​ទៅជា​វ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ថ្មីៗ​របស់​OPPO​ភ្លូកទឹកភ្លូកដី ដែល​ធ្វើ​ឲ្យ​អត្រា​លក់​ចេញ​របស់​ក្រុមហ៊ុន​នេះ​នៅលើ​ទីផ្សារ​ហក់​ឡើង​ខ្ពស់​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។​ដូច្នេះ​យើងទាំងអស់គ្នា​រង់ចាំ​មើល​ជា​បន្តទៅ​ទៀតថា ម៉ូ​ឌែ​ល​ទូរស័ព្ទ​ណាខ្លះ​ដែល​អាច​ទាក់ទាញ​អ្នកប្រើប្រាស់​បាន​ច្រើនជាងគេ តើ​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ណា​មាន​ប្រជាប​ប្រិយភាព​ខ្លាំងជាងគេ​នៅ​ឆ្នាំ​បន្តបន្ទាប់​!?៕







Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu