Ad Code

គ្រូ​បង្វឹក​ក្រុម​ណាហ្គា​វើ​ល បង្ហើប​សារ​១​ឃ្លា​ ក្រោយ​កីឡាករ​ខ្លួន​មិន​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ក្រុម U22​កម្ពុជា



«​គ្មាន​អី​មួយ ក្លិប​ជើងឯក​» នេះ​ជា​សារ​បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល ដែលជា​ម្ចាស់​ជើងឯក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៨ កន្លងទៅ​អម​ជាមួយ​បញ្ជី​ឈ្មោះ​កីឡាករ​២៧​នាក់​ចុងក្រោយ​ដែល​ជ្រើសរើស​ចូលក្នុង​ក្រុម​ជម្រើសជាតិ​ក្រោម​អាយុ​២២​ឆ្នាំ​របស់​កម្ពុជា (U22) ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ពានរង្វាន់​បាល់ទាត់​តំបន់​អាស៊ាន AFF U22 Championship 2019 នៅ​រាជធានី​ភ្នំពេញ​។

​សូម​រំលឹកថា​ កាលពី​ពេលដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​កោះហៅ​កីឡាករ​៥៤​នាក់​ដំបូង​ចូល​ក្រុម U22 កម្ពុជា គឺមាន​កីឡាករ​មកពី​ក្លិប​ណាហ្គា​វើ​ល រហូតដល់​៧​នាក់ ដោយ​ក្នុងនោះ​មាន​កីឡាករ រ័ត្ន ប៊ុន​នូ​, យ៉េត ចិ​ត្រា​, ហេង ទីណា​, សេត ម៉ាន់​ស៊ូ​ត​, ឈន ដា​រ៉ា និង​កែវ ឧ​ត្ត​ម​។ ប៉ុន្តែ​ក្រោយ​ចេញ​ឈ្មោះ​ជម្រុះ​លើក​ទី​២​គឺ​មិនមាន​កីឡាករ​ណា​ម្នា​ក់ជាប់​ឈ្មោះ​នោះទេ​។

​ក្រុម U22 កម្ពុជា គឺ​លោក​ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក Felix Agustin Dalmas ដែលជា​គ្រូបង្វឹក ខណៈ​ការ​ជម្រុះ​កីឡាករ​នេះ ​នឹង​បន្សល់ទុក​តែ​២៣​នាក់​ចុងក្រោយ​ប៉ុណ្ណោះ​។ ចំណែក​ពានរង្វាន់ AFF U22 Championship មាន​ក្រុម​ចំនួន​៨​ចូលរួម​ដោយ​ក្នុងនោះ​ពូ​ល A​មាន វៀតណាម ថៃ ទី​ម័​រ​ខាងកើត និង​ហ្វី​លី​ពិន ខណៈ​ឯ​ក្នុង​ពូ​ល B វិញ​មាន​ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​កម្ពុជា​។ ការប្រកួត​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៧ ខែកុម្ភៈ ដល់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៩ ក្នុង​រាជធានី​ភ្នំពេញ​។​

​តាមពិតទៅ​ពានរង្វាន់​ប្រភេទ​យុវជន U22 នេះ​ត្រូវបាន AFF សហការគ្នា​បង្កើតឡើង​វិញ នៅ​ឆ្នាំ​២០១៩ ខាងមុខ ក្រោយពី​ខកខាន​ជា​យូរ​មកហើយ ពោលគឺ​តាំងពី​ឆ្នាំ ២០០៥ មកម្ល៉េះ​។ គណៈកម្មការ​ក៏បាន​កំណត់​ដែលថា​ក្រុម​ខ្លាំងជាងគេ​ចំនួន​៤​ក្រុម នៃ​ពានរង្វាន់ AFF U22​នេះ នឹង​ទទួលបាន​កៅអី​ឡើងទៅ​លេង​ក្នុង​វគ្គ​ជម្រុះ​ពាន​បាល់ទាត់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ (U23) ប្រចាំ​ទ្វីបអាស៊ី (AFC U-23 ) ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu