Ad Code

ឡុង ជិន ជួប ថា ណា​សាក់ ឯ សេង ស្រឿ​ន ជួប ហ្វា មៀ​ឆៃ នៅ​សង្វៀន Wurkz អាស៊ីអាគ្នេយ៍​



ឡុង ជិន អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង ជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ ទម្ងន់​៦០​គីឡូ​ក្រាម ត្រូវបាន​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ថា ណា​សាក់ (Tha Nasak)​នៅលើ​សង្វៀន Wurkz របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃអាទិត្យ​ ទី​១៧​ ខែកុម្ភៈ ចុង​សប្ដាហ៍​នេះ។

អ្នក​ប្រដាល់​ថៃ ថា ណា​សាក់ គេ​ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី ទើប​មក​ប្រកួត​នៅ​សង្វៀន​SEA TV​នេះ​លើកដំបូង​ប៉ុណ្ណោះ។ ដូច្នេះ​មិនដឹងថា ទៅរួច​ ឬ​អត់​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ឡុង ជិន ម្ចាស់​ខ្សែក្រវាត់​នោះទេ​?។​

តាម​លោក​ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​SEATV ឲ្យ​ដឹង​នោះ​ថា អ្នក​ប្រដាល់​ថៃ ថា ណា​សាក់ រូបនេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​ ឡុង ជិន ដែរ គឺមាន​ប្រវត្តិ​ប្រកួត​ចំនួន ៦៥​លើក ក្នុងនោះ​ឈ្នះ​៥៥​លើក ចាញ់​០៩​លើក និង​ស្មើ​០១​លើក។ ​លោក ​ធី ថា កម្ពស់​ក៏​ប្រដំ​ប្រសង​គ្នា​ដែរ គឺថា ណា​សាក់ មាន​កម្ពស់​១,៦៨​ម៉ែត្រ ឯ ​ឡុង ជិន ១,៦៩​ម៉ែត្រ។​

ឡុង ជិន គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៣​លើក ឈ្នះ​៥៥​លើក ចាញ់​១៦​លើក និង​ស្មើ​០២​លើក។​ គេ​បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ ទម្ងន់​៦០​គ​.​ក្រ នេះ ក្រោយពី​បាន​វាយ​ឈ្នះ​ថៃ​៤​នាក់ និង​ចុងក្រោយ​ឈ្នះ​មិត្ត​រួម​ជាតិ ឈុត សេរី​វ៉ាន់​ថង ដោយ​ពិន្ទុ​ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​នោះ​។​

គេ​ធ្លាប់​ដឹង​រួចមកហើយ​ថា ឡុង ជិន ជា​អ្នក​ប្រដាល់​ជើងចាស់​មួយរូប​ដែលមាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​យ៉ាង​ក្រាស់ក្រែល ផ្លែ​កែង និង ជង្គង់​របស់គេ​ពេល​វាយ​ចេញ​ម្ដងៗ​រហ័ស​ខ្លាំង​ណាស់ ឯ​ចិត្ត​ក៏​សឿង​ទៀត។ ថ្វីដ្បិតតែ​លើក​នេះ គេ​ត្រូវ​ប៉ះ​ជាមួយ​អ្នក​ប្រដាល់​ឆ្លងដែន​មកពី​ថៃ ដែល​មាន​បទ​ពិសោធន៍​ប្រកួត​ប្រហាក់ប្រហែល​គ្នា ក៏​ ឡុង ជិន មិន​ខ្លាច​ដែរ។​

ចំពោះ សេង ស្រឿ​ន ជា​អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​ខេត្ត​ស្វាយរៀង គេ​នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ហ្វា មៀ​ឆៃ ( Fa Mechhai) ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ សេង ស្រឿ​ន ធ្លាប់​ជួប​ថៃ​ច្រើន​នាក់​ជាង​ជួប​ជាមួយ​ខ្មែរ​គ្នាឯង។ ប៉ុន្តែ ស្រឿ​ន ពុំ​ធ្លាប់​ដែល​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ហ្វា មៀ​ឆៃ នេះ​ទេ។​
​ ​
ហ្វា មៀ​ឆៃ គេ​មាន​កំណត់ត្រា​ប្រកួត​តិចជាង​ សេង ស្រឿ​ន។ មៀ​ឆៃ គេ​ឆ្លងកាត់​ការប្រកួត​លើ​សង្វៀន​ចំនួន​៦៥​លើក ក្នុងនោះ​វាយ ឈ្នះ​៥៣​លើក និង ចាញ់​១២​លើក មិនដែល​ស្មើ។​
​បើ​ធៀប​ជាមួយ​សេង ស្រឿ​ន គឺ​តិច​ជិត​២០​លើក ខណៈ​ដែល ​សេង ស្រឿ​ន គេ​មាន​កំណត់ត្រា​ចំនួន​៨២​លើក ឈ្នះ​៦៥​លើក និង​ចាញ់​១៧​លើក មិនដែល​ស្មើ​ដូចគ្នា។ យ៉ាងណា សេង ស្រឿ​ន​ គេ​មាន​កម្ពស់​ខ្ពស់​ជាង​ហ្វា មៀ​ឆៃ គឺ​១,៧០​ម៉ែត្រ ខណៈ មៀ​ឆៃ ១,៦៨​ម៉ែត្រ។​

​ចាំមើល រវាង​សេង ស្រឿ​ន និង ហ្វា មៀ​ឆៃ ជួបគ្នា​លើកដំបូង​នេះ តើន​រណា​ជា​អ្នកឈ្នះ​នោះ?។ តែ​យ៉ាងណា សេង ស្រឿ​ន មិនអាច​មើលស្រាល​ហ្វា មៀ​ឆៃ នេះ​បានទេ ទោះបីជា​គេ​មក​ប្រកួត​លើក​មុន​(២៧​មករា​២០១៩) វាយ​ចាញ់ រិ​ន សា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង​ដោយ​ពិន្ទុ​ក៏ដោយ។​ សូមបញ្ជាក់ថា សេង ស្រឿ​ន ការប្រកួត​ជាម​យ​យ​ថៃ​លើកចុងក្រោយ​របស់គេ​(០២​កុម្ភៈ​២០១៩) ក៏​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ កូ​លាប ដាំ ក្នុង​ទឹក​ទី​៤ ដែរ​។​
​ ​
ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ តក់ សោ​ភ័​ណ្ឌ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ មាស សុជាតិ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ ដោយ​ជួប​គ្នា​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម។ ចំណែក សោម ថុ​នា អ្នក​ប្រដាល់​ក្លិប​កងទ័ពជើងទឹក ជួប​ប្រកួត​ជា មួយ ខាំ ផានី អ្នក​ប្រដាល់​ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយមានជ័យ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu