Ad Code

ឡង់​គ្រី​ស័​រ​570 រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ចត​នៅ​ស្ងៀម​ នៅ​ចិញ្ចើម​ផ្លូវ​ រង​របួស​ធ្ងន់​ស្រាល​២​នាក់​



​រតនគិរី​ ៖ រថយន្ត​ឡង់​គ្រី​ស័​រ​570​មួយគ្រឿង​ ខណៈ​កំពុង​បើកបរ​ បាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ដែល​ចត​ស្ងៀម​ នៅ​ចិញ្ចើម​ផ្លូវជាតិ​ បណ្តាល​ឲ្យ​ក្មេង​២​នាក់ ​​រងរបួស​ធ្ងន់​ស្រាល​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៣​និង​៣៨​នាទី​រសៀល ថ្ងៃ​អាទិត្យ ១២​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨A នៅត្រង់ចំណុច​ឡើង​ទួល​អូរ​ត្រាវ មុខ​ចម្ការ​តា​ពៅ​សៀក ស្ថិតនៅ​ក្នុង​ភូមិ​ប៉ា​ជន់ ឃុំ​ឯកភាព ស្រុក​អូរ​ជុំ ក្នុងទិសដៅ​ស្របគ្នា​។​

​មន្ត្រីនគរបាល​ជំនាញ​បាន​ឲ្យ​ដឹងថា ម្ចាស់​ម៉ូតូ​ ឈ្មោះ តី​ង ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគិរី "​គ្មាន​របួស​"​។ រីឯ​អ្នក​រួម​ដំណើរ​ជា​កុមារី​ ឈ្មោះ សឹម នេ​ត អាយុ​៨​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​សិស្ស មាន​ទីលំនៅ​ជាមួយគ្នា "​រង​របួស​ធ្ងន់​បាក់ជើង​ខាងឆ្វេង​"​។​

​ចំណែក​រថយន្ត​បង្ក មួយគ្រឿង​ ម៉ាក​ឡង់​គ្រី​ស័​រ 570 ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ វ៉ា រី​ដា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​កាត់ដេរ មាន​ទីលំនៅ​ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី​។​ ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ បាន​ដឹកបញ្ជូន​កុមារី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។​

​មន្ត្រីនគរបាល​ជំនាញ​បាន​បន្តថា មូលហេតុ​ នៃ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ គឺ​មកពី​អ្នក​បើកបរ​រថយន្ត​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ទើប​បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​បុក​ម៉ូតូ​ដែល​ចត​នៅ​ចិញ្ចើម​ផ្លូវ ​ធ្វើ​ឲ្យ​កុមារី​ម្នាក់​របួសធ្ងន់ ​និង​ម្នាក់ទៀត​របួសស្រាល​។​

​បច្ចុប្បន្ន​ ម៉ូតូ​ និង​រថយន្ត​ ត្រូវបាន​នគរបាល​រឹបអូស​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu