Ad Code

សង្ស័យ ​ម្ដាយ​បង្ខំ​ឲ្យ​កូន​រៀបការ​ជាមួយ​សាច់ញាតិ​ខ្លួនឯង ទើប​នាង​រត់គេច​សិន​



ភ្នំពេញ ៖ យុវតី​រូប​ស្រស់​សោភា​ម្នាក់ ​ទើប​មាន​អាយុ​តែ​១៧​ឆ្នាំ​ប៉ុណ្ណោះ តាម​ការ​ឲ្យ​ដឹង ទំនងជា​ម្ដាយ​បង្ខំចិត្ត​ឲ្យ​រៀបការ​ជាមួយ​កំលោះដែល​ជា​សាច់ញាតិ​ខ្លួន​ ព្រោះ​ខ្លាច​បែក​ទ្រព្យ ដោយ​ឮ​ថា​ ខាង​ប្រុស​មាន​ទ្រព្យ​ធន់​គួរ​សម តែ​នាង​មិន​ស្រឡាញ់​ ទើប​នាង​សម្រេចចិត្ត​គេចខ្លួន​ ដើម្បី​ដកឃ្លា​និយាយ​គ្នា​ជា​មួយ​ឪពុកម្ដាយ​ក្រុមគ្រួសារ​ឲ្យ​បានច្បាស់លាស់​សិន ព្រោះថា​សម័យនេះ​ទៅហើយ ​មិនអាច​យក​ទំនៀមទម្លាប់​ទ្រឹស្ដី​ នំ​ មិន​ធំ​ជាង​នាឡិ​ ដូច​កាលពី​សម័យ​ទុំទាវ​មក​គ្រប​សង្កត់​លើ​កូន​បាន​ទៀត​ទេ។

ករណី​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ​បន្ទាប់ពី​ស្ត្រី​ជា​ម្ដាយ ​និង​ក្រុមគ្រួសារ​ នាំគ្នា​មកពី​ស្រុក​កំណើត​នៅ​ខេត្តព្រៃវែង តាម​មករ​កកូន​នៅ​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩ ​ស្ថិតនៅ​ផ្ទះជួល​មួយកន្លែង ខាងក្រោយ​របង​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​ផ្លូវ​វេ​ង​ស្រេង ក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

យុវតី​ដែល​គេចខ្លួន​ពី​គំនាប​របស់​ម្ដាយ មានឈ្មោះ អ៊ាង ស្រីមុំ អាយុ​១៧​ឆ្នាំ មុខរបរ​បុគ្គលិក​ល​ក់​គ្រឿងក្រអូប នៅ​ផ្សារ​បឹងត្របែក​ផ្លា​ហ្សា ខណ្ឌ​ចំការមន ដោយ​ស្នាក់នៅ​កន្លែងធ្វើការ។ រីឯ​ស្ត្រី​ជា​ម្ដាយ​មាន ឈ្មោះ ប្រាជ្ញ សារ៉ាន់ អាយុ​៤៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​តា​ពេ​ច ខាងជើង ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង។

បើតាម​សម្ដី​ស្ត្រី​ជា​ម្ដាយ​យុវតី​នេះ បាន​ប្រាប់​ឲ្យ​ដឹងថា យុវតី​រូបនេះ​នៅសល់តែ​៨​ថ្ងៃ​ទៀត​ទេ គឺ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩ នឹង​ត្រូវ​រៀបការ តែ​មិនដឹង​មាន​បញ្ហា​អ្វី ស្រាប់តែ​បាត់​ខ្លួន​១​ថ្ងៃ មិន​ដឹង​ដំណឹង​សោះ ទើប​ធ្វើ​ឲ្យ​រូបគាត់​ជា​ម្ដាយ​មានការ​ព្រួយ​បារម្ភ​ជា​ខ្លាំង និង​បាន​ទាក់ទង​បងប្អូន​ក្រុម​សមត្ថកិច្ច​ឲ្យ​ជួយ​ស្រាវជ្រាវ​ស្វែងរក។

ប្រភព​បន្ដថា លុះ​ក្រោយមក​រំលង​បាន​ប្រហែល​ជាង​២​ម៉ោង ​ស្រាប់តែ​ឮ​ដំណឹង​តាមរយៈ​វិទ្យុ​ABC​ផ្សាយ​ថា ​យុវតី​ខាងលើ​ បានគេច​ខ្លួន​ពី​ម្ដាយ និង​សុំ​ទៅ​ស្នាក់នៅ​បណ្ដោះអាសន្ន​សិន ទើប​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្ដាយ​ធ្វើដំណើរ​ស្កាត់​ទៅ​ជួប​កូនស្រី​ទាំងយប់​តែម្ដង។ តែ​មិនដឹងថា ​យុវតី​ខាងលើ​មាន​បញ្ហា​អ្វី​ឲ្យ​ពិតប្រាកដ​នោះទេ បែរជា​មិន​ព្រម​ជួប​ម្ដាយ​របស់គេ​ ថែមទាំង​ផ្ដាំផ្ញើ​ឲ្យ​ម្ដាយ​ និង​បងប្អូន​ត្រឡប់ទៅ​ផ្ទះ​វិញ​ថែម​ទៀតផង។

បច្ចុប្បន្ន​យុវតី​ខាងលើ​បាន​និង​កំពុងស្នាក់នៅ​បណ្ដោះអាសន្ន​ក្នុង​ស្ថានីយ​វិទ្យុ​ABC ចំណែក​ឯ​ម្ដាយ​និង​បងប្អូន​បាន​ត្រឹម​ត្រឡប់ទៅផ្ទះ​វិញ​សិន ​រង់ចាំ​ស្ដាប់​ការបកស្រាយ​បញ្ហា​នេះ​នៅពេល​ក្រោយ។

បើ​យោងតាម​ប្រភពពី​ប្រិយមិត្ត​អ្នក​ខមិន​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ហាក់ដូចជា​ដឹង​រឿងនេះ​ច្បាស់​បាន​និយាយថា មូលហេតុ​ដែល​នាង​គេចខ្លួន ​ដោយសារ​ម្ដាយ​បង្ខំ​ឲ្យ​នាង​រៀបការ​ជាមួយ​សាច់ញាតិ​ខ្លួនឯង​ ព្រោះ​ខ្លា​ច​បែក​ទ្រព្យ ទើប​នាង​គេចខ្លួន​បែបនេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu