Ad Code

ទូក​(​អូប័រ​) សង្គ្រោះ០១​គ្រឿង ​ជា​ជំនួយ​របស់​ADB បាន​ប្រគល់​ជូន​រដ្ឋបាល​ស្រុក​កំពង់លែង សម្រាប់​បម្រើ​ឲ្យ​ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជួយ​ប្រជាពលរដ្ឋ​



​កំពង់ឆ្នាំង ​៖ ក្រុមការងារ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​រសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០១៩ បាន​នាំយក​ទូក ( អូប័រ ) សង្គ្រោះ​០១​គ្រឿង រួម​នឹង​សម្ភារៈ​សង្គ្រោះ​មួយចំនួន ជា​ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ADB Loan No.2839-CAM(SF) ទៅជូន​ដល់​រដ្ឋបាល​ស្រុក​កំពង់លែង​សម្រាប់​បម្រើ​ការងារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ក្នុងស្រុក​កំពង់លែង។

លោក ហ៊ូ ប៊ុនថន អភិបាលរង​ស្រុក​កំពង់លែង បានឲ្យដឹងថា ក្រោម​ការ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយមាន​ការគាំទ្រ​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​នាំយក​ទូក ( អូប័រ ) សង្គ្រោះ​០១​គ្រឿង រួម​នឹង​សម្ភារៈ​សង្គ្រោះ​មួយចំនួន ប្រគល់ជូន​រដ្ឋបាល​ស្រុក​កំពង់លែង។​

ដោយឡែក ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​កំពង់​លែង ជាពិសេស​បងប្អូន​ដែល​រស់នៅ​តាម​ដង​ទន្លេ តំបន់​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ក៏បាន​ផ្ដល់​ជូន​នូវ​ អគារ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​១​ខ្នង ២​ជាន់ បំពាក់​ដោយ​សម្ភារៈ​បច្ចេកទេស ឧបករណ៍​ត្រួតពិនិត្យ​អាកាសធាតុ ជម្រក​ស្នាក់នៅ​បណ្ដោះអាសន្ន ធុង​ទឹក បង្គន់​អនាម័យ ប្រព័ន្ធ​ធារាសាស្ត្រ​ធំៗ​ចំនួន០៣កន្លែង សាឡង់​០១​គ្រឿង សម្ភារៈ​សង្គ្រោះ មួយចំនួន និង​ជួយ​រៀបចំ​ទីទួល​សុវត្ថិភាព​ចំនួន០៦​កន្លែង​ផងដែរ ជូន​ដល់​អាជ្ញាធរ​ស្រុក ពិសេស​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ស្រុក​កំពង់លែង សម្រាប់​បម្រើ​ដល់​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​ពេល​មាន​គ្រោះមហន្តរាយ​ទឹកជំនន់​។​

អាជ្ញាធរ​ស្រុក​កំពង់លែង និង​ប្រជាពលរដ្ឋ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ដល់​ប្រមុខ​រាជរដ្ឋាភិបាល ក្រុមការងារ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដែល​បាន​ជួយឧបត្ថម្ភ​នូវ​សម្ភារៈ​ខាង​លើ​ជូន​ស្រុក​កំពង់លែង ដើម្បី​ជួយ​ធ្វើ​ការងារ​មនុស្សធម៌​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ៕ ​​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu