Ad Code

ថ្នាំញៀន​៣​កញ្ចប់​ធំ រួម​នឹង​មុខសញ្ញា ត្រូវ​កម្លាំង​សមត្ថកិច្ច​ក្រុង​បង្ក្រាប​បាន​



បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ ដែលជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​យ៉ាងខ្លាំង​ក្លា​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ក្រុង​បាត់ដំបង ធ្វើការ​ឃាត់ខ្លួន រួម​ជាមួយនឹង​ថ្នាំញៀន​មួយចំនួន​ផងដែរ ខណៈដែល​មុខ​សញ្ញា​រូបនេះ កំពុង​ធ្វើ​សកម្មភាព​ជាក់ស្តែង​នៅក្នុង​មូលដ្ឋាន។​

​លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការ​នគរបាល​ក្រុង​បាត់ដំបង បាន​បញ្ជាក់ថា ក្រោយពី​ទទួល​បាន​សេចក្ដីរាយការណ៍​រួចមក លោក​បាន​ចាត់​កម្លាំង​ជំនាញ​ឲ្យ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ បាន​ចុះទៅ​កាន់​ចំណុច​ភូមិព្រៃ​ដាច់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង កាលពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ វេលា​ម៉ោង១២និង៤០នាទី ថ្ងៃត្រង់។​

​លោក​អធិការ​ក្រុង​បាន​បន្តថា នៅក្នុង​កិច្ចប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ ឈ្មោះ លី រ៉ា​ឌី ភេទ​ប្រុស អាយុ៣២ឆ្នាំ រស់​នៅត្រង់ចំណុច​ខាងលើ ព្រមទាំង​បាន​ដកហូត​ថ្នាំញៀន​ចំនួន៣កញ្ចប់ មាន​ទម្ងន់១៥,៥៥ក្រាម ទូរស័ព្ទដៃ១គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន១ ដាវ​សាំ​ម៉ូ​រ៉ៃ១ដើម និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយចំនួនទៀត។​

​បច្ចុប្បន្ន​ក្រោយពី​ទទួលបាន​នូវ​ចម្លើយ​សារភាព​រួច​មក សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ រួម​នឹង​វត្ថុតាង ទៅកាន់​ការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តហើយ ក្នុងការ​ចាត់វិធានកា​រ​តាមច្បាប់៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu