Ad Code

តារា​សម្តែង​ប្រុស ណាន វី​សារ ត្រូវ​គេ​ទម្លាយ​ករណី​បោកប្រាស់​លុយ​១​ម៉ឺន​ដុល្លារ



​ភ្នំពេញ​ ៖​ តារា​សម្តែង​ប្រុស​វ័យក្មេង​ លោក ណាន វី​សារ បាន​ផ្ទុះ​រឿងរ៉ាវ​អាស្រូវ​ដ៏​រសើប​ និង​អាម៉ាស់​បំផុត ​ក្រោយ​ពេលដែល​មានការ​បែកធ្លាយ​ដំណឹង​បោកប្រាស់​លុយ​គេ​ចំនួន​១​ម៉ឺន​ដុល្លារ​ បង្ក​ការ​ភ្ញាក់ផ្អើល​ និង​ចាប់អារម្មណ៍​ខ្លាំង​ពេញ​ពិភព​អ្នកសិល្បៈ​រួម​អាជីព​ជាមួយគ្នា​។​

បើ​យោងតាម​ប្រភពពី​ម្ចាស់​Account Facebook ឈ្មោះ ​Long Love ​ដែល​ត្រូវបាន​គេ​ដឹងថា ​ជា​អាណិកជន​រស់នៅ​ក្រៅប្រទេស​ បាន​ទម្លាយ​ជា​សាធារណៈ​ថា បងប្អូន​មើលមុខ​មនុស្ស​បោកប្រាស់​ឲ្យ​ហើយ​ទៅ អន់​ជាង​សត្វ​តិរច្ឆាន​ទៀត​ តែ​ធ្វើខ្លួន​ថ្លៃថ្នូរ អញ​សូម​ដាក់​បណ្ដាសា​ឲ្យ​ហែង​វិនាស​ព្រាត់ប្រាស ​ក្ដៅក្រហាយ រលាយ​ដូច​អំបិល​ ត្រូវ​ទឹក​ឲ្យ​វា​ទូល​រែក​កម្មពៀរ​ទាំងអស់​ ដែលជា​កម្លាំង​ញើស​ឈាម​ខ្ញុំ។

ប្រភពពី​ម្ចាស់​Account Facebook ​ដដែល​នេះ​បាន​បន្ថែមទៀតថា ​អញ​គ្មាន​ថ្ងៃ​អហោសិកម្ម​ឲ្យ​អា​មនុស្ស​ធុន​ថោក​ដូច​ហែង​ទេ អញ​នឹង​នៅចាំ​មើល​ថ្ងៃ​ណា ​អំបិល​រលាយ ​ហែង​ក៏​វិនាស​ពេល​នឹង​ដែរ ម្យ៉ាងវិញទៀត​ អញ​ មិនដែល​ចេះ​ឈ្នានីស​ច្រណែន ​ធ្វើបាប​អ្នកណា​ទេ​។​ បន្ថែម​ពីលើ​នេះដែរ​ ម្ចាស់​Account Facebook ឈ្មោះ​ Long Love ​បញ្ជាក់​ថា ​ប្រសិនបើ​តារា​ប្រុស​រូបនេះ ​មិន​ចេញមុខ​ដោះស្រាយ​នោះទេ​ ខ្លួន​នឹងមាន​វិធានការ​តាមផ្លូវ​ច្បាប់​លើ​ករណី​ឆបោក​។​

ប្រភព​ខាងលើ​បាន​បន្តទៀតថា ​ករណីនេះ ​លោក​ចាត់ទុកថា ណាន វី​សារ បាន​រំលោភ​លើ​សេចក្តី​ទំនុក​ចិត្ត​ទាំងស្រុង ​ខណៈដែល​ទាំង​ហ្វេ​ស​ប៊ុ​ក ​ក៏ត្រូវ​បាន​ប្លុក​ចេញ​ផង​ដែរ។ ​សម្រាប់​ចំនួន​លុយ​ដែល​តារា​ប្រុស​រូបនេះ​ខ្លី​ គឺ​សរុប​មាន​ចំនួន​ជាង​១​ម៉ឺន​ដុល្លារ​ ប៉ុន្តែ​លោក​មាន​ឯកសារ​បង្ហាញ​ពី​ការ​វេរ​លុយ​ឲ្យ​គេ​ខ្ចី​ គឺមាន​ត្រឹមតែ​ប្រមាណ​៦​ពាន់​ដុល្លារ​ ដោយសារតែ​ពេល​ឆាត​ផ្ញើមក ក៏​លុប​ឆាត​ចោល​ខ្លះៗ ព្រោះតែ​ទុកចិត្ត​គ្នា​។​

គិត​រហូត​មកទល់ពេលនេះ​ តារា​សម្តែង​ប្រុស​វ័យក្មេង ​លោក ណាន វី​សារ នៅ​មិនទាន់មាន​ប្រតិកម្ម​ឬ​ចេញមុខ​បញ្ជាក់​លើ​ករណី​បែកធ្លាយ​ដំណឹង​ដ៏​រសើប ​និង​ការចោទប្រកាន់​នៅឡើយ​ទេ ​ខណៈ​ដែល​មាន​មហាជន ​និង​អ្នកសិល្បៈ​ជាច្រើន​កំពុងតែ​ចាប់អារម្មណ៍​ខ្លាំង​លើ​រឿងរ៉ាវ​ដ៏​រសើប​មួយ​នេះ​។ ​ម្យ៉ាង​ម្ចាស់​Account Facebook ឈ្មោះ​Long Love ក៏បាន​ប្រកា​ស នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ផង​ដែរ​ប្រសិន​តារា​រូបនេះ​មិន​ចេញមុខ​ដោះស្រាយ​សង​លុយ​របស់​ខ្លួន​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu