Ad Code

ចាប់​មិនដែល​ចេះ​អស់​! យុវជន​ម្នាក់​ ​ជួញដូរ​ថ្នាំញៀន​ ត្រូវ​សមត្ថកិច្ច​ចាប់បាន បញ្ជូន​ទៅ​ដេក​ក្នុង​គុក​



រតនគិរី​ ៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ចុះ​បង្ក្រាប​ការ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ប្រើ​វិធាន​ញុះញង់​)​។​

ប្រតិបត្តិការ​ចុះបង្ក្រាប​ជួញដូរ​ថ្នាំញៀន​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​០០​នាទី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៩​កន្លង​ទៅ ស្ថិត​ត្រង់ចំណុច​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​

មន្ត្រីនគរបាល​ជំនាញ​បាន​ឲ្យ​ដឹងថា ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍​ត្រី វ៉ាន់ សង្វាត ស្នងការ​រង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ ​ឈ្មោះ ឡេង កុង​ហួរ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគីរី មាន​ស្រុកកំណើត​ភូមិ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។​

ក្នុងនោះដែរ​ សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​២​កញ្ចប់​ធំ និង​មួយ​កញ្ចប់​តូច មាន​ទម្ងន់​១២,៣៨​ក្រាម​ ទូរស័ព្ទ​ដៃ​ចំនួន​១​គ្រឿង​ និង​ជញ្ជីង​ថ្លឹង​ចំនួន​១​គ្រឿង​។​

បច្ចុប្បន្ន​ ជនសង្ស័យ ​រួម​នឹង​វ​ត្ថុតាង ​ឃាត់​ និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ ​នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu