ឧត្តរមានជ័យ ៖ មានករណីប្រជាពលរដ្ឋចំនួន០៣នាក់ ស៊ីឈ្នួលរាវមីនឲ្យគេ កាប់ចំមីនតោន បណ្ដាលឲ្យផ្ទុះស្លាប់ចំនួន០២នាក់ និងម្នាក់ទៀត ពុំមានរងរបួស កាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុច ផ្លូវបារាំង ស្ថិតនៅក្នុងភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ដែលផ្ទុះមីនតោនស្លាប់នោះមាន ឈ្មោះដូចខាងក្រោម ៖ ១.ឈ្មោះ ហុក រ៉ាឆាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ស៊ីឈ្នួលរាវមីន មានទីលំនៅ ភូមិព្រះអណ្តូង ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ ២.ឈ្មោះ ម៉ៅ កំសត់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរស៊ីឈ្នួលរាវមីន មានទីលំនៅ ភូមិត្រពាំងបី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ ៣.ឈ្មោះ តែម ប៊ុនធីម ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅ ភូមិត្រពាំងបី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (ពុំមានរងរបួស)។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុ ស៊ីឈ្នួលរាវមីនឲ្យគេ កាប់ចំមីនតោន បណ្តាលឲ្យផ្ទុះស្លាប់៕
Source: Kampuchea Thmey Daily
0 Comments