ឃ្លីបវីដេអូដែលបាយ័នបានបង្ហោះតែ២ ថ្ងៃប៉ុណ្ណោះ មានមនុស្សចុចចូលមើលជាង ១២ ម៉ឺននាក់ ហើយចែករំលែកតៗ គ្នាក្នុងបណ្ដាញសង្គមហ្វេសបុក។
មានការលើកឡើងជាច្រើនពីបញ្ហាគ្រួសារ រឿងប្ដីផិតក្បត់ ប្ដីលួចមានស្រីក្រៅ ដែលបង្កើតជារឿងជជែកដ៏ចម្រូងចម្រាស ក្នុងសង្គមខ្មែរបច្ចុប្បន្ន។ សម្រាប់មនុស្សប្រុសមួយចំនួនអាចគិតថានេះជារឿងតូចតាច ដែលជារឿងធម្មតារបស់មនុស្ស ដែល តែងតែលួចទៅក្រៅ លួចលាក់មិនឲ្យប្រពន្ធដឹង។ ចុះបើលើកចំណុចនេះមកនិយាយពីទឹកចិត្តដល់ស្រ្ដីគ្រប់រូបវិញ តើពួកគាត់ អាចនឹងទទួលយកបានទេ? ពេលប្រពន្ធចាប់បានប្ដីលាក់ស្រោមអនាម័យក្នុងហោប៉ៅ ហើយប្ដីធ្វើ ដូចជាធម្មតា ហាក់បីដូចជាគ្មានរឿងអីកើតឡើងទាល់តែសោះ។
រាល់ចម្លើយ និងសំនួរដែលបានលើកឡើងខាងលើនេះ នឹងមានបង្ហាញក្នុងកម្មវិធីថ្មីមួយរបស់ទូរទស្សន៍បាយ័ន មានឈ្មោះថា « ភាពយន្ដជីវិត » ដែលលើកយកបទពិសោធន៍ជីវិតពិតៗក្នុងសង្គមបច្ចុប្បន្ន មកបង្ហាញជូនប្រិយមិត្តទស្សនា
«ភាពយន្ដជីវិត» បង្ហាញពីបញ្ហាជីវិត គ្រួសារ ស្នេហា ជីវិតក្រោយអាពាហ៌ពិពាហ៌ និង ការទាក់ទងក្នុងសង្គមក៏មានលើកយកមកបង្ហាញផងដែរ។ ជារៀងរាល់សប្ដាហ៍ តែងមានភាពយន្ដប្លែកៗខុសពីគ្នាជារៀងរហូត។
«ភាពយន្ដជីវិត» រឿងទីមួយ នឹងមានចាក់បញ្ចាំងថ្ងៃទី ៦ ខែមេសា ខាងមុខនេះហើយ! សូមកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នា តាមរយៈទូរទស្សន៍បាយ័ន រៀងរាល់ថ្ងៃសៅរ៌ ម៉ោង ៧ ដល់ ៨ យប់ និងធ្វើការ Live ផ្ទាល់ពីហ្វេសបុករបស់ Sastra Film ម៉ោង ៧ : ១៥ នាទី ដល់ ៨ : ១៥ នាទីល្ងាច ថ្ងៃសៅរ៌ដូចគ្នា។
https://www.facebook.com/BayonTelevision/videos/1408951195922858/
Source: Kampuchea Thmey Daily
0 Comments