Ad Code

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ ចុះ​ត្រួតពិនិត្យ​បង្គោល​ព្រំដែន​លេខ​២៩-​លេខ​៣០​ និង​ សួរសុខទុក្ខ កងកម្លាំង​ចំនួន​២៥០​នាក់​​



​រតនគិរី​ ៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៅ​រសៀល​ទី​៦ ខែ​មីនា ឆ្នាំ​២០១៩ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងការពារជាតិ​ចុះ​ត្រួតពិនិត្យ​បង្គោល​ព្រំដែន​លេខ​២៩-​លេខ​៣០ ​ច្រក​ទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​ និង​សួរសុខទុក្ខ​កម្លាំង​ការពារ​ព្រំដែន​ចំនួន​២៥០ នាក់​ ស្ថិតនៅ​ទីបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​១០២ ស្ថិត​ក្នុង​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្ត​រតនគិរី​។​

​នៅក្នុង​ឱកាស​អញ្ជើញ​ចុះសួរសុខទុក្ខ​កងទ័ព​ដែល​ឈរជើង​តាម​បណ្ដោយ​ព្រំដែន សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ អំពី​សំណាក់ ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ដែល​ជានិច្ចកាល ​សម្ដេច​ទាំង​ពីរ​តែងតែ​បាន​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​ ដែល​ឈរជើង​នៅ​ជួរមុខ​ជា​និច្ច​។​

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ ចំពោះ​គំរូ​វីរភាព​របស់​កងកម្លាំង​ទាំង​អស់​ ជាពិសេស​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​ខិតខំ​បំពេញ​កាតព្វកិច្ច បម្រើ​ជាតិ​ មាតុភូមិ​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ការ​ការពារ​បូរណភាព​ទឹកដី នៅ​តាម​បន្ទាត់​ព្រំដែន​។

​សម្ដេច​ពិជ័យ​សេនា ក៏បាន​សំណូមពរ​ដល់​សមត្ថ​កិច្ច​ដែល​កំពុង​ឈរជើង នៅតាម​បន្ទាត់​ព្រំដែន​ទាំង​អស់ ត្រូវតែ​បន្ត​បង្កើន​កិច្ច សហប្រតិបត្តិ​ការ​ល្អ​លើ​គ្រប់​វិស័យ និង​សាមគ្គី​ភាព​ល្អ ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​ប្រទេសជិតខាង ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ព្រំដែន​ប្រទេស​យើង​ទាំង​២ ក្លាយ​ជា​ព្រំដែន​សន្តិភាព មានការ​ផ្លាស់ប្ដូរ​ពាណិជ្ជ​កម្ម​គ្នា​ទៅវិញទៅមក​ ជាពិសេស​ធ្វើយ៉ាងណា​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ប្រកប​របរ​ទទួលទាន​កាន់​តែ​មាន​ជីវភាព​ល្អ​ប្រសើរ​ទ្វេ​ឡើង​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu