Ad Code

ថៅកែ​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ លើកឡើង​ពី​តម្លៃ​៥​យ៉ាង​របស់​ក្លិប​ខ្លួន​មុន​រដូវ​កាល​ថ្មី​មកដល់



ក្លិប​បាល់ទាត់​លី​គ​កំពូល​កម្ពុជា អង្គ​រថា​យ​ហ្គឺ​រ (Angkor Tiger FC) សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បាន​ប្រជុំ​ក្រុម​ធំ​មួយ​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ ស្តីអំពី​បេសកកម្ម​របស់ ក្លិប​ក្នុង​ឆ្នាំ​ថ្មី ២០១៩ និង​ការបង្ហាញ​ឯកសណ្ឋាន​ថ្មី​ជា​ផ្លូវការ ខណៈ​លោក​ប្រធាន​ក្លិប​ជនជាតិ​ជប៉ុន Akihiro Kato បាន​លើកទឹកចិត្ត​កូនក្រុម​មុន​ការប្រកួត​ផ្លូវការ​មកដល់​។



លោក Akihiro Kato បាន​បញ្ជាក់​ថា ​ការ​ស្គាល់​ពីគ្នា​ទៅវិញទៅមក​ឲ្យ​បាន​ច្បាស់ គឺជា​រឿង​ដល់​សំខាន់​មួយ​ដែល​កីឡាករ និង​បុគ្គលិក​របស់ អង្គ​រថា​យ​ហ្គឺ​រ​ត្រូវ​យល់ និង​ដឹង​ពីគ្នា​ទៅវិញទៅមក​។ លោក​បន្ថែមថា «​ពួក​យើង​ដូចជា​ក្រុមគ្រួសារ​តែមួយ ទោះ​មានរឿង​អ្វី​កើតឡើង​ក៏ដោយ​ត្រូវ​ចេះ ស្រលាញ់គ្នា​ទៅវិញទៅមក និង​ហ៊ាន​និយាយ បើ​នរណាម្នាក់​មាន​ចំណុច​ខ្វះខាត​ក្នុងន័យ​ស្ថាបនា មិនមែន​ក្នុងន័យ​គុំ​គួ​ន ឫ​ស្អប់ខ្ពើម​គ្នា​ឡើយ​”​។ ក្នុងនាម ជា​ក្រុមគ្រួសារ​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​តម្លៃ​របស់​ក្លឹប​ទាំង​៥ គឺ ភាពរឹងមាំ​, សេចក្តី​ទៀងត្រង់​, ការអភិវឌ្ឍ​ន៍​, ភាព​សប្បាយ​រីករាយ និង ការគោរព​។ សំរាប់​បេសកកម្ម​របស់​ក្លឹប​គឺ ផ្តល់​ក្តី​ស្រ​ម៉ៃ និង​ក្តី​សង្ឃឹម និង​ភាព​ក្លាហាន​ដល់​ប្រជាជន​កម្ពុជា​។ ក្លឹប នឹង​បន្ត​ខិតខំ​ព្យាយាម​តាមរយៈ​វិស័យ បាល់ទាត់ ដើម្បី​ផ្តល់​ក្តី​សង្ឃឹម ដល់​កុមារ និង​យុវជន​កម្ពុជា ដែល​មាន​ក្តី​ស្រមៃ​ចង់​ក្លាយ​ខ្លួន​ទៅជា​កីឡាករ​អាជីព​នៅ​ថ្ងៃ​អនាគត​។ កន្លងមក​អ្វីដែល​ពួក យើង​បាន​ធ្វើ​មាន​ដូច​ជា Football Clinic និង​កម្មវិធី 1C1B​ដែល​បានធ្វើការ​បង្ហាត់បង្រៀន​ពី​មូលដ្ឋានគ្រឹះ​នៃ​បាល់ទាត់ និង​ចែក​បាល់​តាម​សាលារៀន ក្នុង​ខេត្តសៀមរាប បាត់ដំបង និង តំបន់​ដាច់​ស្រ​យោល​ជាច្រើន​ទៀត​»​។



ប្រធាន​ក្លិប​បាន​បន្ថែមថា ​សម្រាប់​រដូវ​កាល​ថ្មី​២០១៩ ដែល​នឹង​ចាប់ផ្តើម​នៅ​ពាក់​កណ្តាលខែ​៣​នេះ បុគ្គលិក​ប្រតិបត្តិការ​របស់​ក្លឹប​បានដាក់​គោលដៅ​ឲ្យ​ក្លាយ ជា​ក្លឹប​ដែលមាន ចំនួន​អ្នកគាំទ្រ និង​អ្នក​ចូល​ទស្សនា​ច្រើនជាងគេ​ក្នុងប្រទេស​កម្ពុជា ជា​លើក​ទី​២ បន្ទាប់ពី​ក្លឹប អង្គ​រថា​យ​ហ្គឺ​របា​ន​ក្លាយជា​ក្លឹប​ដែលមាន​ចំនួន​អ្នកគាំទ្រ និង​អ្នក​ចូល​ទស្សនា​ច្រើនជាងគេ​ក្នុងប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៨ ពីព្រោះ​ដើម្បី​បង្កើត​បរិយាកាស​មួយ​ដែល​ធ្វើអោយ​កីឡាករ​អាច បញ្ចេញ​សមត្ថភាព ដល់​កម្រិត​កំពូល​បាន និង​ជាពិសេស​នៅពេលដែល​អាច​ទាក់ទាញ​អ្នកគាំទ្រ​បាន​ច្រើន វា​អាច​ជួយ​ដល់​កីឡាករ​ឲ្យ​មាន​កម្លាំង​ទឹកចិត្ត ក្នុង​ការ​ប្រកួត រហូតដល់​នាទី​ចុង​ក្រោយ​។ សម្រាប់​ការប្រកួត​ក្នុង​ដី​ដំបូង​ឆ្នាំ​២០១៩​នេះ ក្លឹប នឹង​ខិតខំ​ធ្វើយ៉ាងណា​អោយមាន​អ្នកមាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ឲ្យ​បាន ចំនួន ៥០០០​នាក់ សំរាប់​ការប្រកួត​ដំបូង​ជាមួយ​បឹងកេត​នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៩ ខាង​មុននេះ​។ ចុង​កម្មវិធី គឺជា​ការបង្ហាញ​ឯកសណ្ឋាន​ក្នុង​ទឹកដី និង​ក្រៅ​ទឹកដី​ថ្មី​របស់​ក្លឹប​បាល់ទាត់ អង្គ​រថា​យ​ហ្គឺ​រ រដូវ​កាល​២០១៩​។



ចំណែក​លទ្ធផល​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បានបញ្ចប់​យុទ្ធនាការ​របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៨ ក្នុងចំណោម​ក្លិប​ទាំង​១២ ក្រោយ​ប្រកួត​បាន​២២​លើក​ឈ្នះ​បាន​៧​លើក ហើយ​ស្មើគ្នា​បាន​៧​លើក​និង​បរាជ័យ​៨​លើក​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​បាន​ឈរ​ចំណាត់ថ្នាក់​លេខ​៣​ស្ទួន ក្រោយ ប្រកួត​បរាជ័យ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ដោយ​ថ្វី​ជើង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​២​ទល់​០៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu