Ad Code

ក្មេង​តូច​អាយុ​៤​ឆ្នាំ​ម្នាក់ ​ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​ពេញទំហឹង​ រង​របួស​ធ្ងន់​ក្បាល បន្ថែម​ល្បឿន​រត់គេច​បាត់



រតនគិរី​ ៖ ​កូនក្មេង​តូច​ម្នាក់​ខណៈ​កំពុង​ដើរ​ឆ្លងផ្លូវ ត្រូវ​ម៉ូតូ​បុក​ពេញទំហឹង​ទាំង​កម្រោល​រង​របួស​ក្បាល​ជា​ទម្ងន់​ដេរ​អស់​ជាច្រើន​ថ្នេរ​។

​ករណី​ម៉ូតូ​បុក​កូនក្មេង​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ថ្ងៃ​អង្គារ ១៤​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅ លើ​ផ្លូវ​ជាតិ​លេខ​៧៨A ពី​ស្រុក​បរ​កែវ​ឆ្ពោះទៅ​ស្រុក​អណ្តូង​មាស ស្ថិតក្នុង​ភូមិ​យឺន ឃុំ​កក់ ស្រុក​បរ​កែវ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​រងគ្រោះ​ឈ្មោះ ណា​ង វណ្ណា ភេទ​ប្រុស អាយុ​៤​ឆ្នាំ រស់នៅ​ភូមិយឺន ឃុំ​កក់ ស្រុកបរ​កែវ ខេត្តរតនគិរី រង​បួសធ្ងន់​បែកក្បាល​ដេរ​ជាច្រើន​ថ្នេរ​។

សមត្ថកិច្ច​បាន​បន្ត​ថា ម៉ូតូ​បង្ក​បាន​បើកបរ​រត់​គេចខ្លួនបាត់​ស្រមោល​ភ្លាមៗ​ផង​ដែរ​បន្ទាប់ពី​កើតហេតុ​រួច។

​ក្មេង​រង​គ្រោះ​ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​បរ​កែវ​ភ្លាមៗ​ផង​ដែរ​ដើម្បី​ជួយសង្គ្រោះ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu