Ad Code

មន្ទីរ​កសិកម្ម​ខេត្តសៀមរាប អំពាវនាវ ឱ្យ​ពលរដ្ឋ​រាយការណ៍​ ពេល​មាន​ករណី​ជ្រូក​ឈឺ ដើម្បី​មាន​វិធានការ​ទាន់​ពេល​វេលា



សៀមរាប ៖​ លោក សឹម ធ​រដ្ឋ អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​សៀមរាប​ បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ជា​អ្នក​​ចិញ្ចឹម​សត្វ​ជ្រូក រាយការណ៍​បើ​មាន​ករណី​សង្ស័យ​ជំងឺ​លើ​ស​ត្វ​ជ្រូក ដែលមាន​ការប្រែប្រួល​ខុសធម្មតា ដោយ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ទាន់​ពេលវេលា​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​មាន​វិធានការ​ទាន់ពេលវេលា។

លោក សឹម ធ​រដ្ឋ លើកឡើង​បែបនេះ​ក្នុង​កម្មវិធី​សន្ទនា​មតិ នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០១៩ ដោយ​លោក​បន្តថា ជំងឺ​ប៉េស​ជ្រូក​អា​ហ្វ្រិ​ក កំពុងតែបន្ត​រាតត្បាត ប្រទេសមួយ​ចំនួន​នៅ​ជិតខាង​ប្រទេស​កម្ពុជា ដែល​ជំងឺ​នេះ​មាន​រោគសញ្ញា​ដូចជា ជ្រូក​មិន​ស៊ី​ចំណី ក្តៅខ្លួន​ខ្លាំង ស្បែក​ឡើង​ក្រហមជាំ ស្វាយ រោគ​ឈាម និង​រលូត​កូន​ហើយ​ជំងឺ​ប្រភេទ​នេះ មិនទាន់មាន​ថ្នាំ​ព្យាបាល​នោះទេ។

លោក​បាន​បន្ថែមថា ជំងឺ​ជ្រូក​សណ្ឋាន​រ៉ាំរ៉ៃ គឺមាន​ស្នាម​កន្ទួល​ក្រហម​នូវ​និង​ស្បែក និង​មាន​ក្រម៉​ងាប់​កោសិកា ជាពិសេស​ស្បែក​ស្តើង នៅក្រោម​ពោះ ឬ​ចុងជើង​មានការ​ងាប់​កោសិកា​ខុសពី​ជំងឺ​ផ្សេង គ្រុន​បន្តិច​បន្តូច ឈឺសន្លាក់ ស្គមស្គាំង លូតលាស់​យឺត​ហើយ​ងាប់​ជាដើម។

គួររំលឹកថា ពេល​ថ្មីៗ​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សារាចរ​ណែនាំ​របស់​ក្រសួងកសិកម្ម​នៅ​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ​២០១៩ អនុវត្ត​វិធានការ​ចាំបាច់​និង​បន្ទាន់​នានា ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដោយ​ត្រូវធ្វើ​ការតាមដាន​ស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់ និង​ជាប្រចាំ​លើ​សុខភាព​សត្វ​នៅ​ទូទាំងប្រទេស​ផងដែរ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu