Ad Code

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ក្រសួងការបរទេស​



ភ្នំពេញ ៖ នៅវេលា​ម៉ោង​៨​ព្រឹក​ ថ្ងៃទី៧ ខែ​មីនា ​ឆ្នាំ​២០១៩ នេះ ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ នៅ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

តាម​របាយការណ៍​របស់ ​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស ​និង​សហប្រតិបត្តិ​អន្តរជាតិ បាន​ឲ្យ​ដឹងថា ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ដែល​កម្ពុជា​បានធ្វើ​ការតស៊ូ​យ៉ាង​ស្វិតស្វាញ​តបត​ទៅនឹង​ការ​គំរាមកំហែង​លើ​ឯករាជ្យ​ភាព​ និង​អធិបតេយ្យភាព​របស់ខ្លួន​តាមរយៈ​ការប៉ុនប៉ង​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ និង​ការ​បន្ត​អនុវត្ត​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់​។​

ឆ្លើយតប​ទៅនឹង​សភាពការណ៍​នេះ ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ បាន​ខិតខំ​យក​ចិត្ត​ទុក​ដាក់​ ៖
១-ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ​ពហុ​ភាគី ក្នុង​តំបន់​ និង​អន្តរជាតិ ដើម្បី​ធានា​ឲ្យ បាន​នូវ​ការ​ការពារ​អធិបតេយ្យភាព ឯករាជ្យ​ភាព បូរណភាព​ដែនដី និង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។​
២-បង្កើន​យុទ្ធនាការ​បកស្រាយ​បំភ្លឺ​ តាមរយៈ​ការជួប​សន្ទនា​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា ​ជាមួយ​ឥស្សរជន​បរទេស សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស និង​ការចេញផ្សាយ​ជា​បន្តបន្ទាប់​នូវ​ឯកសារ​ប្រាប់​ពី​ការពិត សេចក្ដីថ្លែងការណ៍​រប​ស់​ក្រសួង ​និង​ឯកសារ​ផ្សេងៗ​ទៀត​។​
៣-​ធ្វើការ​ចរចា​ជាមួយ​ប្រទេសជិតខាង ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ ដោយ​សន្តិវិធី​ឈរ​លើ​មូលដ្ឋាន​ នៃ​ការ​មិន​កែប្រែ​ខ្សែ​ព្រំដែន ក្រោយ​ទទួល​ឯករាជ្យ​ពី​អាណានិគម​ និង​ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន​ឲ្យ​ទៅជា​តំបន់​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​ និង​ការអភិវឌ្ឍ។​
៤-​បាន​ជួយ​អន្តរាគមន៍​សង្គ្រោះ និង ធ្វើ​មាតុភូមិនិវត្តន៍​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ពលករ ពល​ការិនី​ខ្មែរ ដែល​រងគ្រោះ​ពី​ការ​រំលោភបំពាន​នៅ​បរទេស​ចំនួន​៨.៤៨៩​នាក់​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu