Ad Code

ឃាត់​ខ្លួន​បុគ្គលិក​ក្រុមហ៊ុន អូរ​ស្មា​ច់រី​សត​ម្នាក់ ​ក្រោយ​លួច​យក​គ្រឿងអលង្ការ​(​ប្រាក់​)​ និង​អីវ៉ាន់ គិត​ជា​លុយ​៤៦,២៧៥​បាត



​ឧ​ត្ត​រ​មានជ័យ ​៖ កាលពី​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​និង​៤០​នាទី នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្មាច់ បាន​ទទួល​បណ្ដឹង​ពី​ ឈ្មោះ យ៉ុ​ន ចាន់​រិ​ទ្ធ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ដែល​មាន​ទីលំនៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ​និង​មានមុខ​ងារ ជា​អ្នកគ្រប់គ្រង​ផ្នែក​លក់​គ្រឿងអលង្ការ (​ប្រាក់​) នៅក្នុង​ក្រុមហ៊ុន អូរ​ស្មា​ច់រី​សត ថា ​៖ មាន​ករណី​រំលោភ​លើ​ទំនុក​ចិត្ត (​លួច​យក​គ្រឿង​អលង្ការ និង​អីវ៉ាន់ យកទៅលក់​គិត​ជា​លុយ​មាន​ចំនួន​៤៦.២៧៥B)បាត ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ ឈ្មោះ ប៊ុន ចាន់នី ភេទ​ស្រី អាយុ​៣១​ឆ្នាំ ស្នាក់នៅ​បណ្ដោះអាសន្ន ​ភូមិ​-​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង មុខរបរ បុគ្គលិក​ផ្នែក​លក់​គ្រឿងអលង្ការ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា តាម​ការសាកសួរ​បឋម ជនសង្ស័យ​ខាងលើ បាន​សារភាព​ថា រូប​ខ្លួន​ពិតជា​ធ្លាប់​ បាន​លួច​យក​ខ្សែ​ក្រវាត់​ពី​ក្នុង​ហាង លក់​ឲ្យ​ទៅ​ភ្ញៀវ​បាន​ប្រាក់​ចំនួន​៨.០០០B (​ប្រាំបី​ពាន់​បាត​) និង​ធ្លាប់​កិបកេង​ប្រាក់​ក្រុមហ៊ុន ចំនួន​តែ ២៤.០០០B (​ពីរ​ម៉ឺន​បួន​ពាន់​បាត​)ផង​ដែរ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្មាច់ ដើម្បី​សួរនាំ និង​កសាង​សំណុំរឿង​ទៅតាម​នីតិ​វិធី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu