Ad Code

ពលរដ្ឋ​ ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ប្រភេទ​៦០​ម​.​ម ចំនួន​២១​គ្រាប់ ​



ឧត្តរមានជ័យ ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៩ ក្រោយពេល​ប្រជាពលរដ្ឋ ​បាន​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ ប្រភេទ​៦០​ម​.​ម ចំនួន​២១​គ្រាប់ ​ដែល​សេសសល់​ពី​សម័យ​សង្គ្រាម ​ភ្លាមៗ​នោះ ពួកគាត់​ក៏បាន​រាយការណ៍​មក​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ចុះទៅពិនិត្យ​ដល់​ទី​កន្លែង ទីតាំង​រក្សា​ទុក​គ្រាប់មីន ត្រង់ចំណុច​ដីចម្ការ ស្ថិតនៅ​ភូមិ​/ឃុំ​ខាងលើ។

ក្រោយ​ការ​ចុះ​ពិនិត្យ​របស់​លោកនាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ស្វាយ ក៏បាន​រាយការណ៍​បន្ត​ទៅ​កាន់​ការិយាល័យ​ជំនាញ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ និង​អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ និង​អង្គភាព​ជំនាញ​ ដើម្បី​ធ្វើការ​បោសសម្អាត ចៀសវាង​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu