Ad Code

ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​គ្រោង​រៀបចំ​អបអរសាទរ​ទិវា​នារី​អន្តរជាតិ​ខួប​លើក​ទី​១០៨ នា​ថ្ងៃ​ទី​៨​មីនា​ស្អែក​នេះ(មានវីដេអូ)



ភ្នំពេញ ​៖ ​ការ​បញ្ជាក់​បែបនេះ ត្រូវបាន​ ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល ធ្វើឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ស្ដីពី​រួមគ្នា​បញ្ឈប់​អំពើ​ហិង្សា​គ្រប់​រូបភាព​មក​លើ​ស្ត្រី នា​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៩​នេះ នៅ​ការិយាល័យ​សហព័ន្ធ​សហជីព​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា (​ផ្ទះ​សាមគ្គី​) ដែល​ស្ថិតនៅ ផ្ទះ​លេខ​២១៦ អា​បេ​ផ្លូវ​២៧១ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

អ្នកស្រី អ៊ូ ទេព​ផល្លី​ន នាយិកា​ប្រតិបត្តិ​សហព័ន្ធ​សហជីព​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា​បាន​បញ្ជាក់ថា តាម​ការគ្រោងទុក ការ​ប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ខួប​លើក​ទី​១០៨ នេះ ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​គ្រោង​រៀបចំ ដោយ​មានការ​ដង្ហែ​ក្បួន​បែប​អហិង្សា ដែល​គ្រោង​ចាប់ផ្តើម​នៅ​ទីតាំង​ខាងមុខ​ទ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ហើយ​ហែ​ឆ្ពោះ​ទៅ​កាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​ប្រគល់​ញត្តិ ស្ដីពី​តម្រូវការ​អាទិភាព​របស់​ស្ត្រី ជូន​ដល់​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ទីនោះ ​ប៉ុន្តែ​បើ​តាម​អ្នកស្រី អ៊ូ ទេព​ផល្លី​ន ​កម្មវិធី​នេះ ​មិន​ត្រូវ​បាន​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​នោះ​ឡើយ តែ​ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល នឹង​រៀបចំ​តាម​ការ​គ្រោងទុក។

កម្មវិធី​នេះ ​រៀបចំឡើង​ក្រោម​ប្រធានបទ​រួមគ្នា​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​គ្រប់​រូបភាព​ដោយ​លើក​ឡើង​នូវ​សំណូមពរ​ចំនួន​៧ ចំណុច​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​វិស័យ​ឯកជន ដើម្បី​ឆ្លើយតប​ចំពោះ​តម្រូវការ​ចាំបាច់ និង​បន្ទាន់​របស់​ស្ត្រី ដើម្បី​បំបាត់​អំពើ​ហិង្សា ដែល​កើតឡើង​ដោយសារ​ការរើសអើង​គ្រប់​ទម្រង់ កាត់បន្ថយ​វិសមភាព​យេនឌ័រ និង​កាត់បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu