Ad Code

ក្លិប​ភ្នំពេញ​ក្រោ​ន បញ្ជាក់បន្ថែម​ពី​ពានរង្វាន់​កម្រិត​យុវជន​ដែល​ប្រកួត​៦​កម្រិត​ផ្សេងគ្នា​



ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នឹង​រៀបចំ​ការប្រកួត​បាល់ទាត់​ពានរង្វាន់​យុវជន Smart Youth League ឆ្នាំ​២០១៩ ដោយមាន​ការសហការ​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុនទូរស័ព្ទ Smart Axiata ដែលជា​ដៃគូ​សហការ​ឧបត្ថម្ភ​ធំ​របស់​ក្លិប​។

សម្រាប់​ការប្រកួត​ពានរង្វាន់​យុវជន​នេះ​គឺ​ត្រូវ​បែងចែក​៦​ប្រភេទ​កម្រិត​ដែលមាន​ដូចជា ក្រុម​កីឡាករ​អាយុ​ក្រោម​១០​ឆ្នាំ​, អាយុ​ក្រោម​១២​ឆ្នាំ​, អាយុ​ក្រោម​១៤​ឆ្នាំ​, អាយុ​ក្រោម​១៧​ឆ្នាំ​, អាយុ​ក្រោម​២០​ឆ្នាំ និង​ក្រុម​នារី (​ដោយ​មិន​កំណត់​អាយុ​) ។ កាល​បរិ​ច្ឆេ​ទ​ដាក់ពាក្យ​ចុះឈ្មោះ​ចូលរួម​ប្រកួត​ចាប់ពី​ថ្ងៃទី​២០ ខែមីនា រហូតដល់​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩ ហើយ​ចំពោះ​ទីតាំង​នោះ​គឺ​នៅ​កីឡដ្ឋាន Smart RSN របស់​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន។

ចំណែក​លក្ខខណ្ឌ​មួយចំនួន​ដែល​ក្រុម​ទាំងអស់​ត្រូវបំពេញ​ដើម្បី​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់ Smart Youth League​បាន​គឺមាន​ដូចជា​ក្រុម​ដែល​ចូលរួម​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​ទៅតាម​កម្រិត​របស់ខ្លួន​ដែល​ក្រុម​កីឡាករ​អាយុ​ក្រោម ១០​ឆ្នាំ និង​១២​ឆ្នាំ ត្រូវ​តម្កល់​៥០​ដុល្លា​, ក្រុម​កីឡាករ​អាយុ​ក្រោម ១៤​ឆ្នាំ និង​នារី ត្រូវ​តម្កល់​៧០​ដុល្លា​, ក្រុម​កីឡាករ​អាយុ​ក្រោម ១៧​ឆ្នាំ ត្រូវ​តម្កល់​១២០​ដុល្លា និង​ក្រុម​កីឡាករ​អាយុ​ក្រោម ២០​ឆ្នាំ ត្រូវ​តម្កល់​២០០​ដុល្លា ។ សូមបញ្ជាក់ថា ប្រាក់​ទាំងអស់​នឹងត្រូវ​ប្រគល់ជូន​ដល់​ក្រុម​ទាំងអស់​វិញ​នៅពេលដែល​ចប់​កម្មវិធី​ប្រកួត ឬ ក្រុម​ទាំងអស់​គោរព​ទៅតាម​បទបញ្ញត្តិ​នៃ​ការប្រកួត​បាន​ត្រឹមត្រូវ​។​

សម្រាប់​កម្មវិធី​ប្រកួត​ក្រុម​កីឡាករ​អាយុ​ក្រោម ១០​ឆ្នាំ កីឡាករ​ត្រូវ​មាន​ឆ្នាំ​កំណើត​ក្រោយ​ថ្ងៃទី ០១-០១-២០០៩ និង​ចុះឈ្មោះ​កីឡាករ​ច្រើន​បំផុត​ត្រឹម ១៦​នាក់​។ ចំណែក​កម្មវិធី​ប្រកួត​ក្រុម​កីឡាករ​អាយុ​ក្រោម ១២​ឆ្នាំ កីឡាករ​ត្រូវមាន​ឆ្នាំ​កំណើត​ក្រោយ​ថ្ងៃទី ០១-០១-២០០៧ និង​ចុះឈ្មោះ​កីឡាករ​ច្រើន​បំផុត​ត្រឹម​១៦​នាក់​។ កម្មវិធី​ប្រកួត​ក្រុម​កីឡាករ​អាយុ​ក្រោម ១៤​ឆ្នាំ កីឡាករ​ត្រូវមាន​ឆ្នាំ​កំណើត​ក្រោយ​ថ្ងៃទី​០១-០១-២០០៥ និង​ចុះឈ្មោះ​កីឡាករ​ច្រើន​បំផុត​ត្រឹម ២៥​នាក់​។ ចំពោះ​កម្មវិធី​ប្រកួត​ក្រុម​កីឡាករ​អាយុ​ក្រោម ១៧​ឆ្នាំ កីឡាករ​ត្រូវមាន​ឆ្នាំ​កំណើត​ក្រោយ​ថ្ងៃទី ០១-០១-២០០២ និង​ចុះឈ្មោះ​កីឡាករ​ច្រើន​បំផុត​ត្រឹម ២៥​នាក់​។

សម្រាប់​កម្មវិធី​ប្រកួត​ក្រុម​កីឡាករ​អាយុ​ក្រោម ២០​ឆ្នាំ កីឡាករ​ត្រូវ​មាន​ឆ្នាំ​កំណើត​ក្រោយ​ថ្ងៃទី ០១-០១-១៩៩៩ និង​ចុះឈ្មោះ​កីឡាករ​ច្រើន​បំផុត​ត្រឹម ២៥​នាក់​។ សម្រាប់​កម្មវិធី​ប្រកួត​របស់​ក្រុម​នារី​គឺ​មិន​មាន​កំណត់​អាយុ​ឡើយ ហើយ​ការចុះឈ្មោះ​កីឡាករ​ច្រើន​បំផុត​ត្រឹម ២៥​នាក់​។

សូមបញ្ជាក់​ចំពោះ​ក្រុម​ដែលមាន​បំណង​ចង់​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់ Smart Youth League ឆ្នាំ​២០១៩ អាចធ្វើ​ការទំនាក់ទំនង​តាមរយៈ​លេខ ០៨១ ៥១៤ ១៦៣ ឬក៏​ធ្វើការ​ទំនាក់ទំនង​ផ្ទាល់​នៅកីឡដ្ឋាន​ Smart RSN Stadium៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu