Ad Code

ពីរ​នាក់​ប្ដីប្រពន្ធ ប្រទះ​ឃើញ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ សាក​យក​ទៅ​បោក​ខ្ទប់​នឹង​ដើម​ឈើផ្ទុះ​របួស​ទាំង​ពីរ



បន្ទាយមានជ័យ ៖ ប្តី​និង​ប្រពន្ធ​នាំគ្នា​ទៅ​បេះ​បន្លែ​នៅ​ចំការ​ស្រាប់តែ​ប្តី​ប្រទះឃើញ​គ្រាប់​បន្សល់​តាំងពី​សម័យ​សង្គ្រាម​យក​ទៅ​បោះចោល​ នៅ​នឹង​គល់ឈើ ​ស្រាប់តែ​ផ្ទុះ​បណ្តាល​ឲ្យ​របួស​តាំង​ប្តី​ប្រពន្ធ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​គោក​អា​ឡោក​ខាងលិច​ឈាង​ខាងត្បូង ភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក បន្ទាយមានជ័យ។

សមត្ថកិច្ច​បាន​ប្រាប់​អ្នក​យក​ព័​ត៌​មាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ប្តី​មានឈ្មោះ នឹម ថួ​ត ភេទ​ប្រុស អាយុ​១៧ ឆ្នាំ ប្រពន្ធ​មានឈ្មោះ​ភា ផាន ភេទ​ស្រី អាយុ២០​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​ខ្វាវ​លិច ឃុំស្វាយចេក ស្រុក​ស្វាយចេក បន្ទាយមានជ័យ។



សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​មុន​ពេល​កើតហេតុ ប្តី ប្រពន្ធ​នេះ​ទាំង​២​នាក់​នោះ បាននាំគ្នា​ទៅ​រក​បេះ​បន្លែ​និង​អន្លក់​វ​ល្លិ៍ឱ​ណោ​ ដើម្បី​ហូប​ជាមួយ​ទឹកគ្រឿង ស្រប​ពេល​នោះ​ស្រាប់តែ​ប្តី​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅសល់​តាំងពី​សង្គ្រាម​ក៏​រើស ហើយ​យក​ទៅ​បោក​នឹង​គល់ឈើ​ក្រាក់​បណ្តាល​ផ្ទុះ​ត្រូវ​រង​របួស​ធ្ងន់​ទាំង​២នាក់ វា​ទំនងជា​ជនរងគ្រោះ​នៅ​វ័យក្មេង​មិន​ស្គាល់​ថា​របស់​នោះ​ជា​គ្រាប់​ ទើប​យក​ទៅ​បោក​មើល​ដូច្នោះ។

ក្រោយពី​កើតហេតុ​ហើយ​ជនរងគ្រោះ​ត្រូវ​គេ​ជួយ​ដឹក​ទៅ​សង្គ្រោះ ព្យាបាល​ទៅ​មន្ទីរពេទ្យ បង្អែក​ស្រុក​ស្វាយចេក តែ​ដោយសារ​របួសធ្ងន់​ពេក​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូនទៅ​ព្យាបាល​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកម្ពុជា-ជប៉ុន ស្រុក​មង្គល​បូរី​បន្ត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu