Ad Code

ក្រុង​សេ​អ៊ូ​ល​៖ លោក ត្រាំ និង​លោក មូ​ន នឹង​ជួប ប្រជុំ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ខែមេសា​



​ក្រុង​សេ​អ៊ូ​ល​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​សម​ភាគី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន នៅ​ខែ​ក្រោយនេះ​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ចុងក្រោយ​បំផុត​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ព្យុងយ៉ាង​បាន ​បញ្ចប់ទៅ​ដោយ​ភាព​ជាប់​គាំង​។

​លោក មូន បាន​គាំទ្រគោលនយោបាយ​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​ក្រុង​ព្យុងយ៉ាង និង​ជា​អ្នក​សម្របសម្រួល​ក្នុង​កិច្ចចរចា​រវាង​លោក ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​។​
​ប៉ុន្តែ​ការ បរាជ័យ​របស់ លោក​ គីម និង​លោក ត្រាំ ដើម្បី​ឈាន ដល់​កិច្ចព្រមព្រៀងមួយនៅទីក្រុង​ហាណូយ​ស្តីពី​ការកាត់បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​ជា​ថ្នូរ​នឹង​ការ បន្ធូរបន្ថយ​ទណ្ឌកម្ម​បាន លើកឡើង​ជា​សំណួរ​អំពី​អនាគត​នៃ​ដំណើរការ​នេះ​។

​មន្ត្រី​ម្នាក់​មកពី​វិមាន​ប្រធានាធិបតី Blue House របស់​កូរ៉េខាងត្បូង​បាន​ប្រាប់ AFP ថា លោក មូ​ន នឹង ធ្វើ​ទស្សនកិច្ច​ទីក្រុង​វ៉ាស៊ីនតោន​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃ ទី​១០​ខែ មេសា​ទៅ​។​
​សេត​វិមាន​បាន​និយាយ ថា លោក ត្រាំ និង​ជំទាវ​ទី មួយ​លោកស្រី មេ​ឡា​នៀ ត្រាំ នឹង​ស្វាគមន៍​លោក មូ​ន និង​ភរិយា​លោកស្រី គីម ជុង​ស៊ូ​ក នៅ​សេត​វិមាន​នៅ​ថ្ងៃ ទី​១១​ខែ មេសា​។

សេត​វិមាន​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា សម្ព័ន្ធ ភាព​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​នៅតែ​ជា​ចំណុច​សំខាន់​សម្រាប់​សន្តិភាព​និង​សន្តិសុខ​លើ​ឧបទ្វីប​កូរ៉េ​និង​នៅ ក្នុង​តំបន់​។​
​លោក Yoon Do-han អគ្គលេខាធិការ​ប្រធានាធិបតី​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ថា “​មេដឹកនាំ​ទាំងពីរ​នឹង មាន​កិច្ចចរចា​ស៊ីជម្រៅ​ដើម្បី​សម្របសម្រួល​គោលជំហរ​របស់​ពួកគេ​លើ​ការ បង្កើត​របប​សន្តិភាព​មួយ​នៅ​ឧបទ្វីប​កូរ៉េ​តាមរយៈ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ពេញលេញ​”​។

​កាលពី​ដើមខែ​នេះ អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​លោកស្រី Choe Son Hui បាន​គំរាម​ដកខ្លួន​ចេញពី​ការចរចា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​ដោយ​លើកឡើង​ពី​កង្វះ​វិធាន​ការដែល​ត្រូវ​គ្នា​។​
​លោកស្រី​បាន​និយាយ ថា លោក​គីម​នឹង​សម្រេចចិត្ត ថា​តើ​នឹង ត្រូវ​បន្ត​ការចរចារឬ​ផ្អាក​ការធ្វើតេស្ត​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ដែរ​ឬក៏​អត់​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu