Ad Code

រាជរដ្ឋាភិបាល​កម្ពុជា​ដាក់ចេញ​កញ្ចប់​វិធានការ​កំណែទម្រង់ ១៧​ចំណុច​សំដៅ​កែលម្អ​ភាព​ប្រកួតប្រជែង និង​បង្កើន​ល្បឿន​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៩​មីនា នេះ បាន​ប្រកាស​ដាក់ចេញ​នូវ​កញ្ចប់​វិធានការ​កំណែទម្រង់ ១៧​ចំណុច​សំដៅ​កែលំអ​ភាព​ប្រកួតប្រជែង និង បង្កើន​ល្បឿន​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជាតិ​ក្នុង​គោលដៅ​ធានា​ចីរភាព​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន និង​មាន​ភាព​ធន់​សម្រាប់​រយៈ​ពេល​វែង និង​បង្កើត​ការងារ​ប្រកបដោយ​គុណភាព​ឲ្យ​កាន់តែច្រើន​ថែមទៀត​សម្រាប់​ប្រជាជន​កម្ពុជា។ សម្តេច​តេ​ជោ​មានប្រសាសន៍ថា ការកាត់បន្ថយ​លើ​ថ្លៃ​សេវាកម្ម និង​កំណែទម្រង់សេដ្ឋកិច្ច ក្នុង​ដំណាក់កាល​ទី​១​នេះ នឹងធ្វើ​ឲ្យ​វិស័យ​ឯកជន​កាត់បន្ថយ​ការចំណាយ​នានា ដែល​គិត​ជា​ទឹកប្រាក់​ជាង ៤០០ លាន​ដុល្លារ​។

​ការ​ដាក់​ចេញ​នូវ​វិធានការ​ចំនួន ១៧ ចំណុច​នេះ​គឺ​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​របស់​ក្រុមហ៊ុន​ឯកជន​ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា ក្នុង​នោះ​រួមមាន​ការកែសម្រួល​ស្ថាប័ន​គយ ការ​ដក​កាំកុងត្រូល​ចេញពី​តាម​ច្រកព្រំដែន​និង​ការលុបចោល​នូវ​ភ្នាក់ងារ​កម្ពុជា​នាវាចរ​ហៅ​កាត់​ថា ​កាំសាប ការកាត់បន្ថយ​ថ្លៃ​លើកដាក់​ទំនិញ​នៅ​កំពង់ផែ ការកាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន ការកាត់បន្ថយ​ថ្លៃ​ស្កេ​ន​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​សម្រាប់​បុណ្យជាតិ ការកាត់បន្ថយ​ការចុះ​ធ្វើ​អធិការកិច្ច​នៃ​ស្ថាប័ន​ចម្រុះ ឲ្យ​មក​នៅក្រោម​ស្ថាប័ន​តែមួយ រួម​ទាំង​ការលើកលែង និង​កាត់បន្ថយ​ការចំណាយ​លើ​សេវាកម្ម​ផ្សេងៗ ទៀត​ជាដើម ការដក​ត្រឡប់មកវិញ​នូវ​ការដឹក​ជ​ញ្ចូ​ន​តាមផ្លូវ​ដែក​មក​ឲ្យ​រដ្ឋ​គ្រប់គ្រង​ជា​បណ្តុះ​អាសន្ន​និង​ស្វែងរក​ក្រុមហ៊ុន​ថ្មី​មក​ជំនួស ដើម្បី​ជំរុញ​ឲ្យ​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​ប្រើប្រាស់​អស់​លទ្ធភាព​និង​សក្តានុពល​ដែល​មាន​។



​នេះ​គឺជា​អ្វី​ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុក​ថា​គឺជា​កំណែទម្រង់​ដ៏​មុត​ស្រួច​ដើម្បី​កាត់បន្ថយ​ការចំណាយ​ថវិកា និង​ពេលវេលា​ផងដែរ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​នូវ​ចំណុច​លម្អិត​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​ជា​កញ្ចប់​វិធានការ​កំណែទម្រង់​១៧ ចំណុច​នោះ​រួមមាន​៖
​ ​ទី​១-​ការដកចេញ​នូវ​ស្ថាប័ន​កាំកុងត្រូល​ពី​មាត់ច្រក​អន្តរជាតិ​នាំចេញ​នាំចូល ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​និង​ការត្រួតពិនិត្យ​ទំនិញ​នាំចេញ​នាំចូល​ការលុបចោល​អង្គភាព​កាំសាប សុទ្ធតែជា​កំណែទម្រង់​ស៊ីជម្រៅ​និង​មុត​ស្រួច​សំដៅ​កាត់បន្ថយ​ការ​ចំណាយ​ក្រៅផ្លូវការ និង​កាត់បន្ថយ​ពេលវេលា និង​បានផ្តល់​ការសម្រួល​ឲ្យ​បានជា​អតិបរមា​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​។​

​ ​ទី​២-​ការ​លុបចោល​នូវ​ការចេញ​សេ​អូ សម្រាប់​ប្រទេស​ដែល​មិនមាន​តម្រូវការ ដើម្បី​សម្រួល​ដល់​ការនាំចេញ​ជាពិសេស​ការនាំចេញ​សម្លៀកបំពាក់​និង​ស្បែកជើង​។​ ការ​ចេញ​ប្រការនេះ​មិន​ត្រឹមតែ​លុបចោល​ការចេញ​សេ​អូ​ល​ប៉ុណ្ណោះ​ទេវា​បាន​លុបចោល​ទាំង​ការបង់​កម្រៃ​ផ្សេងៗ​ទៀត​ទាំង​ផ្លូវការ​និង​មិន​ផ្លូវការ​។



​ទី​៣-​ការកាត់បន្ថយ​ថ្លៃ​ឡូ​ជី​ស​ស្ទិ​ក​និង​ថ្លៃ​សេវា​លើកដាក់ និង​ថ្លៃ​សេវា​នៅ​កំពង់ផែ​ទាំងពីរ​។ ថ្លៃ​ឡូ​ជី​ស​ស្ទីក គឺជា​កត្តា​ចំបង​មួយ​នៅក្នុង​កំណត់​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​និង បានស្នើ​ឲ្យ​ក្រសួង​សា​ធារណការ​ចរចា​ជាមួយ​ក្រុមហ៊ុន​កប៉ាល់​ដឹកជញ្ជូន​ទំនិញ និង កំពង់ផែ​ធំ​ទាំងពីរ​របស់​រដ្ឋ ដើម្បី​បញ្ចុះ​ថ្លៃ​ដែលមាន​ដូចជា​ថ្លៃ​លើកដាក់​នៅ​ចំណត ក្រុមហ៊ុន​នាវា​មួយចំនួន​បាន​យល់ព្រម​បញ្ចុះ​ថ្លៃ​សេវា​លើកដាក់​នៅ​ចំណត​របស់ខ្លួន​ពី ៥​ដុល្លារ TEU លើ​ការលើកដាក់​នៅ​ចំណត ។ ក្រុមហ៊ុន​បាន​អះអាងថា​ នឹងមាន​ការបញ្ចុះ​បន្ថែមទៀត​ប្រសិនបើ​កំពង់ផែ​មានការ​បញ្ចុះ​ថ្លៃ​ករណីនេះ​ផល​ចំណេញ​ពី​ការ​បន្ថយ​ថ្លែ​សេវា​លើកដាក់​នៅ​ចំណត​និង​មាន​ទំហំ​ប្រមាណ ២,៥​លាន​ដុល្លារ។ ក្នុង​ចំណុច​នេះ​សម្តេច​ស្នើ​ឲ្យ​មានការ​សន្ទនា​គ្នា​ ព្រោះ​ក្រុមហ៊ុន​ដឹកជញ្ជូន​បាន​និយាយថា ​គេ​អាច​នឹង​ចុះថ្លៃ​បន្ថែមទៀត​ប្រសិនបើ​កំពង់ផែ​ទាំងពីរ​បញ្ចុះតម្លៃ។ ដូច្នេះ​សុំ​ឲ្យ​កំពង់ផែ​ទាំងពីរ​ពិចារណា​យើង​មិនអាច​យកចំណេញ​ពី​ការងារ​នេះ​ដើម្បី​សម្លាប់​សេដ្ឋកិច្ចជាតិ​នោះទេ ។ ថ្លៃ​សេវា​ភាពមិន​សមតុល្យ​គ្នា​រវាង​កុងតឺន័រ​ចេញចូល ក្រុមហ៊ុន​នាវា​មួយចំនួន​បាន​យល់ព្រម​បញ្ចុះតម្លៃ​របស់ខ្លួន​មក ២០ ដុល្លារ​សម្រាប់​កុងតឺន័រ​ប្រភេទ 20 feet ពី​១២០​ដុល្លារ មក​នៅ​១០០​ដុល្លារ​អាមេរិក​និង​ចុះ​តម្លៃ ៤០ ដុល្លារ​សម្រាប់​កុងតឺន័រ​៤0​ហ្វី​ត ពី ២៤០​ដុល្លារ មក​២០០​ដុល្លារ​។

ថ្លៃ​ដឹកជញ្ជូន​តាម​សមុទ្រ ក្រសួង​មិនទាន់​បានទទួល​ការឆ្លើយតប​នៅឡើយ​ទេ ។ ក៏ប៉ុន្តែ​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះថា​អេស អាយ ធី ស៊ី ឡូ​ជី​ស្ទីក​ខាំ​បូ​ឌា បាន​យល់ព្រម​ចុះ​ថ្លៃ ៥០​ភាគរយ​សម្រាប់​ការនាំចេញ​អង្ករ​ទៅកាន់​ប្រទេស​ចិន​ហើយ​ក្រុមហ៊ុន​នេះ​បាន​យល់ព្រម​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ដទៃទៀត​ប្រើប្រាស់​កុងតឺន័រ​របស់​ខ្លួន​ដោយ​ឥតគិតថ្លៃ ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​ប្រទេស​ចិន។ ​ដូច្នេះ​ផល​ចំណេញ​ពី​ការកាត់បន្ថយ​ថ្លៃ​សេ​វ៉ា អូ​អេស​ស៊ី មាន​សរុប​ប្រមាណ ២០​ម៉ឺន​ដុល្លារ​អាមេរិក​។



ជាមួយគ្នា​នេះ​ការ​ទប់ទល់​ថ្លៃ​ប្រេង​ឡើងថ្លៃ​ខ្ពស់ ក្រុមហ៊ុន អេស អាយ ធី ស៊ី ឡូ​ជី​ស្ទីក​ខាំ​បូ​ឌា បាន​យល់ព្រម​មិន​គិតថ្លៃ​សេវា អី ប៊ី ស៊ី របស់ខ្លួន​ទៀត​ទេ ដែល​កន្លងមក​ក្រុមហ៊ុន​បានគិត​ថ្លៃ​សេវា​ចំនួន ១៥​ដុល្លារ​ចំពោះ​កុងតឺន័រ ២០​ហ្វី​ត និង ៣០​ដុល្លារ​ចំពោះ​កុងតឺន័រ ៤០ ហ្វី​ត ។ ដូចនេះ​ផលចំណេញ​ទទួលបាន ៩០ ០០០ ដុល្លារ​។​

កំពង់ផែ​ក្រុងព្រះសីហនុ​សុខចិត្ត​បញ្ចុះ​ថ្លៃ​លើក​ដាក់ឡូ​ឡូ ១០​ភាគរយ ថ្លែ​បូ​នឺ​ស ៧.៥០​ដុល្លារ​មួយ​ប៊​ត មក​នៅ ៥​ដុល្លារ​ក្នុង​មួយ​ប៊​ត និង​កែសម្រួល​មិន​គិតថ្លៃ​ឈ្នួល​បន្លាស់​ទី​នាវា ។ ធ្វើ​ឲ្យ​ចំណេញ​ពី​ការបញ្ចុះ​ថ្លៃ​បាន​២,១៣ លាន​ដុល្លារ​បន្ថែមទៀត​ក្នុង​ឆ្នាំ​២០១៩ ។ សម្រាប់​ឆ្នាំ ២០១៩ កំពង់ផែ​ភ្នំពេញ គ្រោង​បញ្ចុះ​ថ្លៃ​លើកដាក់​ពី​នាវា ទីលាន ថ្លៃ​ច្រកទ្វារ ការអនុគ្រោះ​ការ​ស្តុក​ទុក​កុងតឺន័រ​ចំនួន ២​ថ្ងៃ​សម្រាប់​ការនាំចេញ សេវាកម្ម​ដឹកជញ្ជូន​កុងតឺន័រ និង​បញ្ចុះ​ថ្លៃ​ស្កែ​ន​ឡូ​ឡូ​ស្កែ​ន។



សរុប​កំពង់ផែ​ភ្នំពេញ​បញ្ចុះតម្លៃ​សេវា​លើកដាក់​សេវាកម្ម​ដឹកជញ្ជូន​និង​លើកដាក់​មាន​ប្រមាណ ១​លាន ២​សែន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩​។​សរុប​ពី​ការបញ្ចុះ​តម្លៃ​ទាំង​អស់​នៃ​វិស័យ​ឯកជន​ដែល​បាន​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុងដំណាក់កាល​ទី​១ នេះ​មាន​ប្រមាណ ៣ ៩៩០ ០០០​ដុល្លារ​អាមេរិក រួមទាំង​កំពង់ផែ​ទាំងពីរ​ផង​មាន​ចំនួន​ប្រមាណ​ជាង ៣,៣៣​លាន​ដុល្លារ​អាមេរិក​ផង សរុប​ទាំងអស់ ៦ ៧២០ ០០០​ដុល្លារ​អាមេរិក​។

​ទី​៤-​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី​៖​ថ្លៃ​អគ្គិសនី​គឺជា​បញ្ហា​មួយ​ដែល​បានលើកឡើង​ច្រើនលើកច្រើនសា​ដោយ​ឯកជន​ដោយសារ​តម្លៃ​អគ្គិសនី​នៅ​កម្ពុជា​នៅមានកម្រិត​ខ្ពស់ជាង​ប្រទេសជិតខាង​។ ក្នុង​បំណង​កាត់​បន្ថយថ្លៃ​អគ្គិសនី​ឲ្យ​មាន​កម្រិត​ប្រហាក់ប្រហែល​នឹង​ប្រទេសជិតខាង​។ រដ្ឋាភិបាល​បានធ្វើការ​វិនិយោគ​លើ​វិស័យនេះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ទាំង​រោងចក្រ​ផលិត​អគ្គិសនី​ទាំង​លើ​បណ្តាញ​ខ្សែ​បញ្ជូន​លើ​មូលដ្ឋាន​នេះ​រាជរដ្ឋាភិបាល​បាន​កាត់​បន្ថយថ្លៃ​អគ្គិសនី​ចាប់ពី​ឆ្នាំ​២០១៩​នេះ​ទៅ​សម្រាប់​អ្នកប្រើប្រាស់​គ្រប់​ប្រភេទ​រួមទាំង​ការកាត់បន្ថយ​ថ្លៃ​អគ្គិសនី​ចំនួន​២​សេន​ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង​សម្រាប់​ប្រភេទ​ឧស្សាហកម្ម​ដែល​ទិញ​តាម​ខ្សែ​បញ្ជូន​រង​និង​ខ្សែ​តង់ស្យុង​មធ្យម​នៅ​តំបន់​ចែកចាយ​ផង​។ សុំ​ស្នើ​ក្រុមការងារ​ដែល​ទើបតែ​បង្កើត​ថ្មី​នេះ​សិក្សា​ស្រាវជ្រាវ​អំពី​ការប្រើប្រាស់​អគ្គិសនី​និង​តម្លៃ​អគ្គិសនី​ពេលយប់ និង​ការប្រើប្រាស​ថាម​ពល​សូ​ឡា ដើម្បី​ឲ្យ​ចេញ​ជា​លទ្ធផល​បាន​ឆាប់​។



​ចំណុច​នេះ​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​ថា ​យើង​កំពុង​សុំ​កិច្ច​សហ​ប្រតិការ​ជាមួយ​ប្រទេសជិតខាង ហើយ​យើង​បាន​ចរចា​ត្រូវ​គ្នា​ហើយ​ ជាមួយ​ប្រទេស​តួ​ក​គី និង​ធ្វើ​លិខិត​ទៅ​នាយករដ្ឋមន្ត្រី​វៀតណាម​សុំ​ការ​ផ្គត់ផ្គង់​បន្ថែម​ពី ៥០ ទៅ ១០០ មេ​ហ្គា​វ៉ា​ត់ និង​ស្នើសុំ​ទៅ​ឡាវ និង ថៃ។ នៅ​ថ្ងៃ​សុក្រ​ខាងមុខ​ប្រជុំ​គណៈរដ្ឋមន្ត្រី​និង​ដាក់​ការសម្រេច​មួយចំនួន​ដើម្បី​អនុម័ត​លើ​គម្រោង​វិនិយោគ​ផលិត​ថាមពល​អគ្គិសនី រួមមាន​វា​រី​អគ្គិសនី នៅ​ពោធិ៍សាត់ អគ្គិសនី​ដើរ​ដោយ​ហ្គាស និង​គម្រោង​មួយចំនួន​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​។

ទី​៥-​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម ៖ សម្តេច​តេ​ជោ​បាន​លើកឡើងថា​ វិស័យ​អាទិភាព​ដែល​ទទួល​បាន​ការ​លើក​ទឹកចិត្ត​រួមមាន ៖១-​សហគ្រាស​ផលិត និង​ផ្គត់ផ្គង់​ទឹកស្អាត ២-​លទ្ធកម្ម​កសិកម្ម ឬ កសិឧស្សាហកម្ម​៣-​ផលិតកម្ម​ផលិត និង​កែច្នៃ​ម្ហូបអាហារ ៤-​កម្មន្តសាល​ផលិត​ទំនិញ​បម្រើឱ្យ​ការនាំចេញ ៥-​កម្មន្តសាល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក ។ ការកែច្នៃ​កាកសំណល់ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍ ៦- កម្មន្តសាល​ផលិត​នៃ​ផលិតផល​សម្រេច ឬ​ផលិតផល​ពាក់កណ្ដាល​ស​ម្រេច ឬ​គ្រឿង​បង្គុំ ដើម្បី​ផ្គត់ផ្គង់​ឲ្យ​កម្មន្តសាល​ដទៃទៀត ៧-​ការស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា ព័ត៌មាន​ដែលមាន​លក្ខណៈ​នវានុវត្តន៍ ៨- អភិវឌ្ឍន៍​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​។



​សម្តេច​បន្ត​ថា ​គោលនយោបាយ​ជា​កញ្ចប់​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​រួមមាន​ដូចជា ៖ ១-​អនុក្រឹត្យ​លេខ ១២៤ ស្ដីពី​ការ​លើក​ទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​ធុន​តូច និង មធ្យម តែ​ក្នុង​នោះ​មានការ​លើកលែង​ពន្ធ​ប្រាក់ចំណូល រយៈពេល​ប្រាំ​ឆ្នាំ​ការលើកលែង​ការ​បង់ប្រាក់ រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អប្បបរមា​ការលើកលែង​ប្រាក់​ចំណាយ ដែល​បាន​កាត់កង​បាន​ពី​១៥០​ភាគរយ​២០០​ភាគរយ។ ២.​អនុក្រឹត្យ​លេខ​៥០ ចុះ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ ស្ដីពី​ការ​លើក​ទឹក​ចិត្ត​ផ្នែក​គយ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ក្នុង​នោះ​រួមមាន​ការលើកលែង​ពន្ធគយ លើ​សម្ភារៈ​បរិក្ខារ​ផលិត​ផលិតផល​កម្ម សម្ភារៈ​សាងសង់ និង​ធាតុ​ផលិតកម្ម​ផ្ទះ​បម្រើ​ឲ្យ​ការនាំចេញ និង​សហគ្រាស​ដែល​ជា​ប្រភេទ​ឧស្សាហកម្ម​គាំទ្រ និង​អភិវឌ្ឍន៍ ប្រមូលផ្ដុំ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​សហគ្រាស​ផលិត និង​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន​ទទួល​បាន​លើកលែង​ពន្ធគយ​លើ​សម្ភារ​បរិក្ខារ​សម្រាប់​ដំឡើង និង​ប្រើប្រាស់​ក្នុង​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ព័ត៌មាន​ដែលមាន​លក្ខណៈ​នុ​វា​នុ​វត្ត​ន៍​។ ៣.​អនុក្រឹត្យ​លេខ​៥១ ចុះ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៩ ស្ដីពី​ការ​កែសម្រួល​អត្រាពន្ធគយ​អត្រា​អាករ​ពិសេស និង​អត្រា​ការនាំចេញ ដើម្បី​លើកទឹកចិត្ត​ដល់​វិស័យ​កសិកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​ការ​ថែរក្សា​បរិស្ថាន​។ ៤- ការរៀបចំ​ដាក់​ឲ្យ​ដំណើរការ នៅក្នុង​ឆ្នាំ​២០១៩ នូវ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលមាន​ទឹកប្រាក់​ដំបូង​ប្រមាណ​១០០​លាន​ដុល្លារ​ដែលមាន​សក្តានុពល​ដល់​ការពង្រីក​អាជីវកម្ម​ក្នុង​ក្របខ័ណ្ឌ​ការងារ​។ ៥-​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​កំពុងតែ​ដឹកនាំ​រៀបចំ​គោលនយោបាយ​ជា​កញ្ចប់​សម្រាប់​ជួយ​ពី​សហគ្រាស​ធុន​តូច និង​មធ្យម​ព្រមទាំង​ពង្រីក​ឡើងវិញ​នូវ​និយមន័យ​របស់ SMB ពី​ការលើកទឹកចិត្ត​នានា​ឱ្យបាន​ចប់សព្វគ្រប់​នៅក្នុង​ឆ្នាំ​២០១៩​នេះ ។ បន្ថែម​លើ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​ឲ្យ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ធ្វើការ​សិក្សា និង​ពិនិត្យ​លទ្ធភាព​រៀបចំ​ច្បាប់​ស្ដីពី​សហគ្រាស​ធុន​តូច និង​មធ្យម​ផងដែរ​។ ៦. រាជរដ្ឋាភិបាល​បាន​បង្កើតឡើង​នៃ​មូលនិធិ​សហគ្រិនភាព​ដែល​មាន​ថវិកា​៥​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ និង​មជ្ឈមណ្ឌល​ធុរកិច្ច​ថ្មី​តេ​ជោ​ក្នុង​បំណង​ជួយ​ជា​ហិរញ្ញវត្ថុ ការផលិត ការសិក្សា​ទីផ្សារ​និង​ការពិគ្រោះ​យោបល់​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម និង​ក្រុមហ៊ុន​តូច​ដែល​ទើបបាន​បង្កើត​ឡើង​។ ជាមួយនឹង​ការដាក់​នូវ​គោលនយោបាយ​ជួយ​ដល់​អ្វី​ដែល​រដ្ឋាភិបាល​ចង់​បា​ន​គេ​ស្គាល់​តូច​និង​មធ្យម​មកវិញ​គឺ​ការចុះបញ្ជី​និង​ការ​កាត់​បញ្ជី​គណនេយ្យ​ឲ្យ​បាន​ត្រឹមត្រូវ​។

​ទី​៦-​វិធានការ​សម្រួល​ពាណិជ្ជកម្ម​ក្រោម​ដែន​សមត្ថកិច្ច​របស់​គ​យ ៖ ដើម្បី​ការសម្រួល​ពាណិជ្ជកម្ម​ឲ្យ​ប្រព្រឹត្តទៅ​កាន់តែ​រលូន​ចំណាយពេល​វេលា​តិច និង ចំណាយ​ថវិកា​ទាប​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដូចជា ៖​ទី​.១.​ដើម្បី​ដោះស្រាយ​នូវ​កង្វល់​របស់​វិស័យ​ឯកជន​លើ​ការចំណាយ​ក្រៅផ្លូវការ​សម្រាប់​សេវា​ពាក់ព័ន្ធ​និង​សមត្ថកិច្ច​របស់​គយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានចេញ​ប្រកាស​មួយ​លេខ ១៦០៨ ចុះថ្លៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៨ ស្តីពី​ការផ្តល់សេវា​សាធារណៈរ​បស់​អគ្គនាយកដ្ឋាន​គ​យ និង​រដ្ឋាករ ដែល​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៩​។ រាល់​ការផ្តល់សេវា​ទាំងអស់​ត្រូវមាន​ការចេញ​វិក្កយបត្រ ព្រឹត្តិបត្រ និង ប្រព័ន្ធ​កុំព្យូទ័រ ជូនទៅ​ម្ចាស់​ទំនិញ​ដើម្បី​តម្លាភាព​ក្នុង​ចំណាយ​លើ​សេវា​នេះ​។ ទី​២.​រួមចំណែក​កាត់បន្ថយ ៥០​ភាគរយ​នៃ​ថ្លៃ​ការ​ស្កែ​ន​កុងតឺន័រ​ទំនិញ​នាំចេញ​នាំចូល ពោលគឺ​កាត់បន្ថយ​ពី​២០​ដុល្លារ មក​នៅត្រឹម ១០​ដុល្លារ​សម្រាប់​កុងតឺន័រ ២០​ហ្វី​ត និង​ពី​៣២ ដុល្លា​មក​នៅ ១៦​ដុល្លារ​សម្រាប់​កុងតឺន័រ ៤០​ហ្វី​ត។ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​កុងតឺន័រ​នៅ​កំពង់ផែ ក្រសួង​សេដ្ឋកិច្ច​បានចេញ​ប្រកាស​ដោយ​អនុលោម​តាម​គោលការណ៍​ចំនួន​៣៖​ទី​១.​ស្គេ​ន​កុងតឺន័រ​នាំចូល​តាម​ប្រព័ន្ធគ្រប់គ្រង​ហានិភ័យ កុងតឺន័រ​របស់​ក្រុមហ៊ុន​ដោយមាន​តែ​នៅ​ឡែ​ម​ប្រភេទ​ល្អ​មិន​ចាំ​បាច់​ឲ្យ scan គ្រប់ពេលវេលា​នោះ​ទេ​ដើម្បី​ជាការ​លើកទឹកចិត្ត​និង​ទី​៣. ចំពោះ​អ្នកត្រូវការ​បញ្ចេញ​ទំនិញ​នៅ​ផែស្ងួត​គឺ​ត្រូវគេ​នៅ​ទីនោះ​ដោយ​មិនចាំបាច់​ស្គេ​ន​នៅ​កំពង់ផែ​នោះទេ​ប្រការនេះ​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី ១ ខែមេសា​ឆ្នាំ ២០១៩ បី​ថ្ងៃនេះ​ចូល​ជា​ធរមាន​ផងដែរ​។ ៤.​ដោយ​ពិនិត្យឃើញថា មុខ​ទំនិញ​ជាប់​កំរិត​កំណត់ និង ហាមឃាត់​នៅក្នុង​អនុក្រឹត្យ​លេខ ២០៩ ដាក់​ឲ្យ​អនុវត្ត​ចុងឆ្នាំ ២០១៧ មាន​ចំនួន​ច្រើនពេក សូម​ឲ្យ​ក្រសួង​រៀប​បញ្ចប់​ការរៀបចំ​អនុក្រឹត្យ​នេះ​ឡើងវិញ​ដើម្បី​ចេញ​ឲ្យ​អនុវត្ត​នៅ​ថ្ងៃទី​១​ខែកក្កដា ២០១៩​ដែលមាន​ជាង ២.០០០ មុខទំនិញ ដូចនេះ​ត្រូវ​កាត់បន្ថយ​ឲ្យ​មក​នៅ​តិច​បំផុត ។ ទី​៥.​ចំពោះ​ការអនុវត្ត​ប្រព័ន្ធ​បញ្ជរ​ជាតិ​តែមួយ​ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​បញ្ជរ​ជាមួយ​អាស៊ាន និង ជួយ​សម្រួល​ពាណិជ្ជកម្ម​បន្ថែមទៀត​។

​ទី​៧.​ការសម្រួល​ពាណិជ្ជកម្ម​នៅ​ក្រោម​សម​ត្ថ​កិច្ច​ពន្ធដារ​។ ឆ្លើយតប​ចំពោះ​សេចក្តី​ត្រូវការ​និងស​ម្រួល​ដល់​ការ​ដល់​ការ​បង្វិល​សង និង ការ​សម្របសម្រួល​ក្នុង​ការ​ធ្វើ​សវនកម្ម​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ។ ១.​បានរៀ​បចំ​ដាក់​ឲ្យ​ដំណើរការ​កាលពីពេល​ថ្មីៗ កន្លង​ទៅលើ​ប្រព័ន្ធ​អនឡាញ​សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​គោលដៅ​គ្រប់គ្រង​ការ​បង្វិល​សង និង​ការប្រើប្រាស់​ឥណទាន​អាករ​លើ​តម្លៃបន្ថែម ឲ្យ​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​ធានា​បាន​នូវ​តម្លាភាព​ភាព​ងាយស្រួល​ភាព​ឆាប់រហ័ស និង​ភាព​ជឿ​ទុកចិត្ត​ក្នុង​ការផ្តល់សេវា​ជូន​អ្នក​ជាប់ពន្ធ​។ ២.​បាន​ដាក់​ឲ្យ​បទ​ញាក់​ចេញមក​ប្រកាស​ស្ដីពី​សវនកម្ម​ពន្ធដារ​លេខ ២៧០ ចុះ​ថ្ងៃទី ១៣ ខែមីនា​ឆ្នាំ ២០១៩ ដែល​បាន​កំណត់​នូវ​វិធានការ​និង​នីតិវិធី​សំដៅ ទី​១.​លុបបំបាត់​ការ​ចុះ​ធ្វើ​សវនកម្ម​ជាន់គ្នា​រវាង​អង្គភាព​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​។ ទី ២.​ការ​បន្ថយ​ពេល​កំណត់​ពន្ធ​ឡើងវិញ​ចំពោះ​ការធ្វើ​សវនកម្ម​ពេញលេញ​ដោយ​កំណត់​គោលការណ៍​គោលការណ៍​ទូច​ទៅមក​នៅត្រឹម ៣ ឆ្នាំ​ថយក្រោយ​វិញ​ធៀប​និង​បទបញ្ញត្តិ​ច្បាប់​ជា​ធរមាន​ដែល​អនុញ្ញាត​ឲ្យ​គុណ​សវនកម្ម​រៀល​ពេល ១០​ឆ្នាំ​ថយក្រោយ ។ ៣. បន្ថយ​អត្រា​ការប្រាក់​ទោសទណ្ឌ​លើ​ការបង់ប្រាក់​ពន្ធ​យឺត​ពី​កំរិត ២ ភាគរយ​ក្នុង​មួយខែ​មក​នៅត្រឹម ១,៥ ភាគរយ​ក្នុង​មួយខែ​វិញ។

ទី​៨.​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​បុណ្យ​នឹង​ទិវា​ជាតិ ។ សម្រាប់​កម្ពុជា​នៅពេល​កន្លងមក​យើង​មាន​ថ្ងៃ​ឈប់សម្រាក ២៨ ទៅ ៣០ថ្ងៃ​ក្នុង​មួយឆ្នាំ​នៅពេល​ដែល​ប្រទេសជិតខាង​ដូចជា​វៀតណាម​មានតែ​១៣ ថ្ងៃ​ប្រទេស​ឡាវ​មាន ១២ ថ្ងៃ​ប្រទេស​ថៃ​មាន​ដាក់​ត្រឹម​១៦​ថ្ងៃ នៅ​ប្រទេស​សិង្ហ​បុរី​មាន ១១ ថ្ងៃ​។ ក្នុង​គោលបំណង​ដែល​លើកកម្ពស់​ថែម​ថែមទៀត​នូវ​បាតុភាព​របស់​កម្ពុជា​យើង​បានសម្រេច​កាត់បន្ថយ​ចំនួន​ថ្ងៃ​ឈប់សម្រាក ចំនួន ៧ ថ្ងៃ​ដែល​នឹងត្រូវ​ចាប់ផ្តើម​ពី​ឆ្នាំ ២០២០ ទៅ​។ ប្រមុខ​រដ្ឋាភិបាល​បង្ហើ​ប​ថា ថ្ងៃ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ដែល​ធ្លាប់​ឈប់សម្រាក​៣​ថ្ងៃ នឹងត្រូវ​កាត់បន្ថយ​ឲ្យ​នៅសល់តែ​១​ថ្ងៃ​ប៉ុណ្ណោះ ឯ​២​ថ្ងៃ​ទៀត នឹងត្រូវ​លុបចោល​។​



ទី​៩.​ការពិនិត្យ​និង​រៀបចំ​ជា​បញ្ជី​ស្ថាប័ន​និង​ពេលវេលា​ចុះ​ត្រួតពិនិត្យ​នៅ​តាម​រោងចក្រ​។ រាជរដ្ឋាភិបាល​សម្រេច​ដាក់ចេញ​នូវ​វិធានការ​ដូច​ខាងក្រោម ជំហាន​ដំបូង​គ្រប់​ក្រសួង​ស្ថាប័ន​ជាច្រើន​ដែល​មាន​អធិការ​កិច្ចការ​តាម​រោងចក្រ​សហគ្រាស​លើស​ពី​មួយ​ក្រុម ត្រូវ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ក្រុម នឹង​ចុះ​តែមួយ​នៅក្នុង​មួយឆ្នាំ​ចំពោះ​គោលដៅ​មួយ​ដោយ​រៀបចំ​ជា​បញ្ជី​សកម្មភាព​អធិការកិច្ច​និង​ការកំណត់​វេលា​ចង់​ឲ្យ​បាន​ច្បាស់លាស់​លើកលែង​តែ​មាន​ករណី​ចាំបាច់ ​ឬ ​ករណី​មាន​បទល្មើស​ដូចជា​កម្មករ​ដួលសន្លប់​ខណៈ​ការងារ​ជាដើម​ដែល​ត្រូវ​តម្រូវ​ឲ្យ​មាន​ការធ្វើ​អធិការកិច្ច​ពិសេស​ដោយឡែក​របស់​ក្រុមការងារ​ជំនាញ​មាន​សមត្ថកិច្ច​។ ជំហាន​បន្ទាប់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ត្រូវ​រៀបចំ​និង​ដឹកនាំ​ក្រុមការងារ​ដោយមាន​ការចូលរួម​ពី​គ្រប់​ក្រសួង​ពាក់ព័ន្ធ​ដែល​មាន​ក្រុម​អធិការកិច្ច​ត្រូវ​ចុះ​តាម​រោងចក្រ​សហគ្រាស​ដើម្បី​ពិនិត្យ​សារៈសំខាន់​នៃ​ការ​ចុះ​អធិការកិច្ច​នីមួយៗ​កំណត់​ឲ្យ​បាន​នូវ​អធិការកិច្ច​មួយណា​គួរ​ទុក​មួយ​ណា​គួរ​ដាក់ចេញ​និង​រៀបចំ​បញ្ជី​ក្រុម​អធិការកិច្ច​មុខងារ​និង​ពេលវេលា​ចុះ​អធិការកិច្ច​តាម​រោងចក្រ​ឲ្យ​បានច្បាស់លាស់។

ទី​១០.​ការកំណត់​អត្រា​ភាគទាន​នៃ​របប​សោធន​។ ទី​១.​ពេលវេលា​នៃ​ការ​ចាប់ផ្ដើម​អនុវត្ត​របប​សោធន​ចាប់ផ្ដើម​អនុវត្ត​ការងារ​ក្នុង​ឆ្នាំ ២០១៩ នេះ ខ្ញុំ​សុំ​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជំរុញ​បញ្ចប់​ការរៀបចំ​ច្បាប់​ស្ដីពី​ក្ស័យធន​ឲ្យ​បាន​ឆាប់​។ ទី​២. សម្រាប់​កត់ត្រា​ភាគ​កណ្តៀង​កន្លងមក​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រសួង​ស្ថាប័ន​រាជរដ្ឋាភិបាល​វិស័យ​ឯកជន​និង​សហជីព​ដើម្បី​កំណត់​យក​នូវ​អត្រា​ភាគទាន​ដែល​អាច​ទទួលបាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ជា​លទ្ធផល​សម្រាប់​ឆ្នាំ​ដំបូង​ភាគី​ទាំងអស់​បាន​ឯកភាព​យក​អត្រា​ភាគទាន​ចំនួន ៤ ភាគរយ​ដែល ២% ត្រូវ​បង់​ដោយ​និយោជក​និង ២% ទៅ​បុ​ង​ដែល​និយោជិត​។

ទី​១១.​ការកំណត់​នូវ​ពេលវេលា​និង​ចំនួន​ថ្ងៃ​បើកប្រាក់​បំណាច់​អតីតភាព​ការងារ។ រាជរដ្ឋាភិបាល​បានសម្រេច​ឯកភាព​ផ្ដល់​ការអនុគ្រោះ​ផ្នែក​ពន្ធដារ​មួយចំនួនទៀត​ដូច​ខាង​ក្រោម​៖​ទី​១.​លើកលែង​ពន្ធលើប្រាក់ចំណេញ​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​ចាប់ពី​ឆ្នាំ ២០១៩ តទៅ​នឹង​លើក​លើ​ប្រាក់​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែលមាន​មុន​ឆ្នាំ ២០១៩ ចំពោះ​រោងចក្រ​សហគ្រាស​ទាំង​នៅក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​ដែល​ត្រូវអនុវត្ត​ចាប់ពី​ឆ្នាំ ២០១៩​នេះ​តទៅ​យើង​ទាំង​នៅក្នុង​វិស័យ​ផ្សេងៗ​ទៀត​ក្រៅពី​វាយនភ័ណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​ដែល​ត្រូវអនុវត្ត​ចាប់ពី​ចុងឆ្នាំ ២០២១​។ ទី​២.​អនុញ្ញាត​ជា​ចំណី​សត្វ​ក៏បាន​ចំពោះ​ចំណី​របស់​សត្វ​ក្រៀល​លើ​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​និង​ប្រាក់​រំលឹក​ប្រាក់​បំណាច់​អតីតភាព​ការងារ​។​ទី​៣.​បេះដូង​ឯកា​លើ​តម្លៃបន្ថែម​លើ​សេវា​រក​ការងារ​ឲ្យ​ធ្វើ បណ្ដុះបណ្ដាល​បញ្ជូន​និង​គ្រប់គ្រង​ពលករ​ឬ​កម្មសិក្សាការី​ទៅធ្វើ​ការ​នៅ​បរទេស​របស់​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន។

១២.​ការពិនិត្យ​លទ្ធភាព​កែសម្រួល​ច្បាប់​ការងារ​ដើម្បី​ឲ្យ​ស្របទៅនឹង​របត់​ថ្មី​នៃ​សេដ្ឋកិច្ច ។ ក្នុង​ស្មារតី​បន្ត​ជំរុញ​និង​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ត្រៀម​សុំ​ស្នេហ៍​តែ​សួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ចាប់ផ្ដើម​សិក្សា​និង​ពិនិត្យ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ​លើ​ការកែសម្រួល​ច្បាប់​ស្ដីពី​ការងារ​។

ទី​១៣.​ប្រាក់​ឈ្នួល​អប្បបរមា​មាន​ក្នុង​វិស័យ​កាត់ដេរ​។ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី​របស់​ប្រជាជន​កម្ពុជា​ទាំងមូល​ខ្ញុំ​ក៏​ត្រូវ​គិតដល់​ជីវភាព​និង​សុខុមាលភាព​របស់​កម្ម​ករ​និង​និយោជិត​យើង​ផងដែរ​ជា​មុខវិជ្ជា​មួយ​ណា​ថ្ងៃនេះ​ខ្ញុំ​សូម​ធ្វើ​ស្នេហ៍​ឲ្យ​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​តាមរយៈ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​គិតគូរ​ពី​វិធីសាស្ត្រ​នៃ​ការ​គណនា​ប្រាក់​ឈ្នួល​អប្បបរមា​និង​លទ្ធភាព​នៃ​ការ​គណនា​ប្រាក់​ឈ្នួល​តាម​តំបន់​ដោយ​ផ្អែកលើ​ការព្យាករណ៍​ពី​លទ្ធភាព​ជីវភាព​រស់នៅ​របស់​កម្មករ​និយោជិត​និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន​នៃ​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​រយៈ​ពេល​មធ្យម។

១៤.​អភិវឌ្ឍ​វិស័យ​កសិកម្ម ។ ម៉េច​ហើយ​ទៅតាម​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​មាន​កំណើន​ទៀតហើយ​តម្លៃ​ផលិតផល​កសិកម្ម​ក៏មាន​ការប្រែប្រួល​មិន​ច្បាស់លាស់​ទោះបី​កម្ពុជា​អាច​ផលិត​នូវ​ផលិតផល​កសិកម្ម​បាន​ច្រើន​ក៏ដោយ​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​ប៉ុន្ដែ​ជាច្រើន​ដើម្បី​ជួយ​ដល់​វិស័យនេះ។

​១៥.​ការ​ប្រែក្លាយ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ទៅជា​ធនាគារ​អភិវឌ្ឍន៍​ជនបទនិង​កសិកម្ម។ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​ធនធាន​អភិវឌ្ឍន៍ជនបទ​កាន់​តែ​មាន​សមត្ថភាព​ដឹកនាំ​ក្នុងនាម​ជា​តួនាទី​បំរើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ហើយ​មានលទ្ធភាព​ផ្តល់​ហិរញ្ញប្បទាន​និង​សេវាកម្ម​ពេញលេញ​ប្រកបដោយ​ប្រសិទ្ធភាព​និង​ចីរភាព​ដល់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​សេដ្ឋកិច្ច​ជនបទ​រាជរដ្ឋាភិបាល​បានសម្រេច​ត្រូវ​ឆ្លើយ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ទៅជា​ធនាគារ​អភិវឌ្ឍន៍​ជនបទ​និង​កសិកម្ម​ដែល​បំពេញ​មុខងារ​ជា​ព្រះរាជ​ធានី​មួយ​ផង​និង​ជា​ធនាគារ​គោលនយោបាយ​ផង​។



ទី​.១៦.​ការ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​។ កន្លងទៅ​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ការ​ជួសជុល​ការសាងសង់​និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ប្រព័ន្ធ​ផ្លូវដែក​ជាតិ​ដែល​រួមមាន​ផ្លូវដែក​ភាគ​ខាងជើង​និង​ផ្លូវដែក​ភាគ​ខាងត្បូង​តាមរយៈ​កៀងគរ​ប្រភព​ថវិកាជាតិ​និង​ជំនួយ​ហិរញ្ញវត្ថុ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​និង​ដៃគូ​អភិវឌ្ឍន៍​នានា​ផងដែរ​ក្រុម​គម្រោង​ដែលមាន​ថវិកា​សរុប​ប្រមាណ ១៤២.៦ លាន​ដុល្លារ នឹង​បន្ថែម​ថវិកាជាតិ​ប្រមាណ ៨៥ លាន​ដុល្លារ​ទៀត ។ ប៉ុន្តែ​ក្នុង​រយៈពេល ជិត១០ឆ្នាំ​ កន្លង​មក​នេះ​ វិស័យ​ដឹកជញ្ជូន​ផ្លូវដែក​កម្ពុជា​ហាក់ដូចជា​មិនបាន​ទទួលជោគជ័យ​ល្អ​ប្រសើរ​ប៉ុន្មាន​ទេ​។ បើ​ទោះបី​ជា​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ខិតខំ​ប្រឹងប្រែង​លើកទឹកចិត្ត​និង​ផ្សព្វផ្សាយ​ពី​វិស័យ​នេះ ​យ៉ាងណាក៏ដោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​រេល​វេ​កម្ពុជា​ជាទូទៅ​មិនបាន​ពង្រីក​សក្ដានុពល​របស់​ខ្លួន​និង​មិនបាន​ដាក់​ទុន​លើ​ក្បាលរថភ្លើង​ដែល​លឿន​និង​គ្រឿង​បរិក្ខារ​នានា​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ដែល​រួមមាន​ដូចជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ក្រុមហ៊ុននាំចេញ​នាំចូល​ទំនិញ​កសិករ​និង​អ្នកដំណើរ​ជាដើម។ ទាំងនេះ​គឺជា​បញ្ហា​ធំ​ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ​ដើម្បី​ឲ្យ​មាន​ភាព​ចំរើន​លើ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​នៅ​កម្ពុជា​ហើយ​គប្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​និង​ការ​រំពឹង​ទុក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​និង​ពាណិជ្ជកម្ម​ហេតុនេះ​ហើយ​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្លូវដែក​របស់​យើង រាជរដ្ឋាភិបាល​សម្រេច​បញ្ចប់​ការធ្វើ​អាជីវកម្ម​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​រេ​វ​វ៉េ​កម្ពុជា​ក្នុង​ក្នុង​ប្រតិបត្តិការ​ផ្លូវដែក។ រដ្ឋាភិបាល​សម្រេច​ប្រគល់​ការគ្រប់គ្រង​ប្រតិបត្តិការ​ជួយ​ដៃ​ឲ្យ​ទៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ជា​បណ្ដោះអាសន្ន​ដើម្បី​រៀបចំ​វិធី​គ្រប់គ្រង​ដំណើរការ​ឡើងវិញ​មុននឹង​ឈាន​ទៅ​ដល់​ការ​ដាក់​ឲ្យ​ដេញថ្លៃ​ជា​សាធារណៈ​ជ្រើសរើស​ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព​និង​បទពិសោធន៍​គ្រប់គ្រាន់​ដោយសារ​ការ​ជាមួយ​រដ្ឋាភិបាល​សំដៅ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ផ្លូវដែក​កម្ពុ​ជាមាន​លក្ខណៈ​ស្តង់ដារ​និង​មាន​លក្ខណៈ​ទំនើប​ជឿនលឿន​សម្រាប់​ដឹកជញ្ជូន​ទំនិញ​និង​អ្នកដំណើរ​ប្រកបដោយ​ភាព​ជឿជាក់​សុវត្ថិភាព​និង​តម្លៃ​សមរម្យ​ហើយ​ក្លាយជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច​ដ៏​សំខាន់​ដែល​បង្កើត​នូវ​កាលានុវត្តភាព​ថ្មីៗ​ជាច្រើន​ទៀត​សម្រាប់​ប្រជាជាតិ​កម្ពុជា​។

​ទី​១៧. មេឃ​ភ្លៀង​កែប្រែ​ទម្រង់​ដែល​កំពុង​ត្រូវ​បានរៀបចំ​និង​ដាក់​ឲ្យ​អនុវត្ត​នៅពេល​ខាងមុខ​។ អ្វី​ដែល​បាន​រៀបរាប់​ខាងលើ​ជា​វិធានការ​មួយ​ភ្លែត​ជា​កញ្ចប់​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​និង​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ដែល​ត្រូវ​បាន​ដាក់ចេញ​រួចហើយ​ហើយ​កំពុងតែ​ត្រូវ​បាន​ចាត់ចែង​ជំរុញ​អនុវត្ត​ក្រៅពី​វិធានការ​ខាងលើ​នេះ​ខ្ញុំ​ក៏បាន​ណែនាំ​ឲ្យ​រៀបចំ​វិធានការ​ខ្លះទៀត​នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​ដែល​រួមមាន ១.​ការបញ្ឈប់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​វិនិយោគ​និង​ច្បាប់​ស្ដីពី​តំបន់​សេដ្ឋកិច្ច​ពិសេស ។​ទី​២.​ការពិនិត្យ​និង​សិក្សា​លទ្ធភាព​ច្របាច់​បញ្ចូល​គ្នា​នូវ​ដំណើរការ​ចុះបញ្ជី​អជីវ​កម្ម​និង​កែសម្រួល​កិច្ច​ចុះបញ្ជី​អាជីវកម្ម​។ ទី​៣.​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​នាំចេញ​។

បើ​តាម​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន សរុប​ជា​រួម​មក​ការ​ដាក់ចេញ​នូវ​កញ្ចប់​វិធានការ​កំណែទម្រង់​ក្នុង​ដំណាក់កាល​ទី​១​នេះ​នឹង​ធ្វើ​ឲ្យ​វិស័យ​ឯកជន​កាត់បន្ថយ​ការ​ចំណាយ​នានា​ដែល​គិត​ជា​ទឹកប្រាក់​សរុប​ជាង​៤០០​លាន​ដុល្លារ បើ​ទោះ​បី​ជា​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ការបាត់បង់ EBA ហើយ​តម្រូវ​ឲ្យ​មានការ​បង់ពន្ធ​ក៏​កម្ពុជា​អាចមាន​លទ្ធភាព​បង់ពន្ធ​ផងដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ថា​នេះ​ជា​វិធានការ​កែទម្រង់សេដ្ឋកិច្ច​ដំណាក់កាល​ទី​០១​នេះ គឺ​ដើម្បី​ពង្រឹង​ភាព​ប្រកួតប្រជែង​និង​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ខណៈ​អ្នកវិភាគ​បាន​មើលឃើញថា ជា​វិធានការ​ដើម្បី​ទប់ទល់​ក្នុង​គ្រា​ដែល​កម្ពុជា​ត្រូវ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​ដោយ​ណាមួយ​នោះ​។

​នៅក្នុង​វេទិកា​រដ្ឋាភិបាល​និង​ផ្នែក​ឯកជន​លើក​ទី​១៨ ដែល​ប្រព្រឹត្តទៅ​នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃទី ២៩ មីនា​នេះ​សម្តេច ហ៊ុន សែន បាន​បញ្ជាក់​ជាថ្មី​ថា «​កម្ពុជា​មិនអាច​យក​ឯករាជ្យ អធិបតេយ្យភាព​ជាតិ​ទៅ​ដោះដូរ (EBA) អ្វី​ទាំងអស់ បើទោះបី​ជា​ត្រូវ​រស់ក្នុង​ភាព​អត់ឃ្លាន​ក៏ដោយ​»៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu