Ad Code

ឃ្លាំង​រថយន្ដ សេង ហួត លេង​១​ក្បាច់​ដាច់​ផ្ងារ​អតិថិជន​អ្នក​បង់​ឡាន​រំលស់​ដូច​យក​លុយ​ទៅ​ឲ្យ​គេ​ទទេៗ



ភ្នំពេញ ៖ ថៅកែ​ឃ្លាំង​រថយន្ដ យីហោ សេង ហួត ដែល​មា​ទីតាំងនៅ​ភូមិ​ជ្រៃ​កោង​សង្កាត់​ចោមចៅ​ទី​២ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​លេងល្បិច​ដាក់​អតិថិជន​របស់​ខ្លួន ចំនួន​ប្រហែល​ជាង​៥០នាក់ ដោយ​បាន​ឲ្យ​អតិថិជន​យក​លុយ​មក​បង់​រំលស់​ទៅតាម​តំលៃ​ឡាន មុនដំបូង​តម្រូវ​ឲ្យ​បង់​ចាប់ពី​៤​ពាន់​ទៅ​៥​ឬ​៦​ពាន់​ដុល្លារ ​បន្ទាប់មក​ត្រូវ​បង់​រំលស់​ប្រចាំ​ប្រហែល​ជាង​២០០​ដុល្លារ​ក្នុង​១​ខែ​ទៀត ប៉ុន្ដែ​នៅពេល​អតិថិជន​កំពុង​ដំណើរ​បង់​ធម្មតា​ស្រាប់តែ​ក្រុមហ៊ុន​ប្រើល្បិច​ដកយក​ឡាន​វិញ​អស់​ធ្វើ​ឲ្យ​ពួកគាត់​យំ​មិន​ចេញ​ឡើយ​។



យោង​តាម​អតិថិជន​ដែល​បាន​នាំ​គ្នា​មកកាន់​ឃ្លាំង​សេង ហួត​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី២៩ ​ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ ដើម្បី​មក​ជួប​ថៅកែ​ឃ្លាំង​រក​ដំណោះស្រាយ​តែ​មិន​ជួប​ឡើយ​ហើយក៏​តេ​មិន​លើក​ទូរស័ព្ទ​ទៀត​ធ្វើ​ពួកគាត់​យំ​ស្ទើរ​មិន​ចេញពី​ព្រោះ​ចាញ់ល្បិច​ថៅកែ​ឃ្លាំង​និង​បក្សពួក។

ក្រុម​អតិថិជន​ម្នាក់​បាន​និយាយ​ថា ​គាត់​បាន​មក​បង់​រំលស់​យក​ឡាន​ម៉ាក​ហាយ​លែ​ន​ឌ័​រ​មួយ​គ្រឿង ដោយ​ថៅកែ​ឃ្លាំង​បាន​តម្រូវ​ឲ្យ​បង់​មុន​ចំនួន​៥​ពាន់​ដុល្លារ​រួច​អាចយ​កឡាន​ទៅ​ជិះ​រក​ស៊ី​បាន បន្ទាប់ពី​បង់​៥​ពាន់​ហើយ​នោះ គាត់​ត្រូវ​បង់​រំលស់​ប្រចាំខែ​ក្នុង​១​ខែ​ប្រហែល​២០០​ដុល្លារ​ទៀត ហើយ​ដំណើរការ​នេះ​បាន​ប្រព្រឹត្តទៅ​ប្រហែល​៤​ខែ​ប៉ុណ្ណោះ។



ស្រាប់តែ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ មាន​ភាគី​ផ្សេងទៀត​ទៅ​យក​ឡាន​មកវិញ​ថា​ យក​ទៅ​ភ្ជាប់​ប្រព័ន្ធ​ជី​ភី​អេស ហើយ​ម្ចាស់​ឡាន​ក៏​សួរ​មក​ថៅកែ​ឃ្លាំង​ថា​តើ​អ្នក​មក​ភ្ជាប់​ជី​ភី​អេស​នោះ​យើង​គួរ​ឲ្យ​ឡាន​ទៅ​គេ​ភ្ញាក់ ឬ​អត់ តែ​ថៅ​កែ​ឲ្យ​ឃ្លាំង​បាន​បញ្ជា​ប្រាប់​ថា ​ឲ្យ​គេ​យក​ទៅ​ភ្ជាប់​សិន​ទៅ​។



ប្រភព​បន្ដ​ថា ​ក្រោយពី​គេ​យក​ឡាន​ទៅ​បាន​ពីរ​ថ្ងៃ​គាត់​ក៏​បាន​តេ​សួរ​ក្នុង​គោលបំណង​យក​ឡាន​មក​ជិះ​វិញ​តែ​គេ​ថា​ ភ្ជាប់​មិន​ទាន់​រួច រហូតមកដល់​ពេលនេះ​តេ​លែង​ចូល ហើយ​ថៅកែ​ឃ្លាំង​ក៏​តេ​មិន​លើក​ទៀត ជួនកាល​ចូល​ជួនកាល​មិន​ចូល។ អតិថិជន​ម្នាក់ទៀត​និយាយ​ថា ខ​ណៈ​គាត់​កំពុង​ជិះឡាន​នេះ​សុខៗ​ស្រាប់​តែ​មាន​អ្នក​ផ្សេង​ទៅ​ចាប់​ដក​យក​ឡាន​នេះ​មកវិញ ដោយ​អះអាង​ថា ​ថៅកែ​ឃ្លាំង​នោះ​ជួល​ឡាន​គាត់​មក​មិនទាន់​ឲ្យ​លុយ​គ្រប់​ទើប​ពួកគាត់​មក​យក​ឡាន​ទៅវិញ។ សកម្មភាព​បែបនេះ​គេ​មិន​ដឹង​ថា ​ជា​ល្បិចកល​របស់​ថៅកែ​នោះ​សហការ​ជាមួយ​ក្រុម​បក្ខ​ពួក​ខ្លួន​ដើម្បី​ធ្វើបាប​អតិថិជន ប្រៀប​ដូច​ជា​បោក​យក​លុយ​ទទេ ដល់ពេល​មកដល់​ឃ្លាំង​ក៏​មិនឃើញ​ឡាន ថៅកែ​ឃ្លាំង​ក៏​មិនឃើញ​ទៀត​។

ពួកគាត់​បាន​សំណូមពរ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ផង​ព្រោះ​ការដែល​មក​បង់​រំលស់​ក៏​មាន​ឯកសារ​ត្រឹមត្រូវ​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu