Ad Code

អាជ្ញាធរ​ជាតិ​អប្សរា​ប្រជុំ​តាមដាន​អនុសាសន៍​គណៈកម្មាធិការ​អា​យ​ស៊ី​ស៊ី-​អង្គរ (ICC-Angkor)



សៀមរាប​ ៖​ កិច្ចប្រជុំ​ស្តី​ពី​ការ​តាមដាន ត្រួតពិនិត្យ និង​អនុវត្ត​នូវ​រាល់​អនុសាសន៍​គណៈកម្មាធិការ​អា​យ​ស៊ី​ស៊ី​-​អង្គរ ក្រោម​អធិបតីភាព លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ដោយមាន​ការចូលរួម​ពី​លោក​សាស្ត្រាចារ្យ Azedine Beschaouch លេខាធិការ​វិទ្យាសាស្ត្រ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ព្រមទាំង​អ្នកជំនាញ​បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩ នៅ​ស្នាក់​ការ​អាជ្ញាធរ​ជាតិ​អប្សរា។



កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើឡើង​ជាប្រចាំ​ដើម្បី​តាមដាន​រាល់​ការអនុវត្ត​កិច្ចការ​អភិរក្ស ជួសជុល និង​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ ជាពិសេស​ផ្ទៀងផ្ទាត់​ភាព​សមស្រប​ទាំង​លក្ខណៈ​បច្ចេកទេស ទាំង​ការអនុវត្ត​គម្រោង និង​ទាំង​សម្ភារៈ​។



ការ​តាមដាន​ផ្ទៀងផ្ទាត់​នូវ​រាល់​អនុសាសន៍​កន្លងមក​ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​នៃ​ការការពារ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​រមណី​យ​ដ្ឋា​ន​អង្គរ ទាំង​គុណ​តម្លៃ សោភ័ណភាព គុណភាព និង​ប្រវត្តិសាស្ត្រ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu