Ad Code

ប្រធាន​មន្ទីរ ៖​ ក្រសួង​ធនធានទឹក មិនបានព្រ​ងើយ កន្តើយ​ចំពោះ បញ្ហា កង្វះ របស់ ប្រជាកសិករ​នៅ​ខេត្តតាកែវ នោះទេ



តាកែវ​ ៖ ឆ្លើយតប​ចំពោះ​ការ​លើក​ឡើង ពី​កង្វះ​ទឹក បង្កបង្កើនផល ស្រូវ នៅ ស្រុក​ពី នៅក្នុង​ខេត្ត​កែវ លោក ប៊ុន ហួ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​លើក​ឡើង​ថា​ ករណី​ខាងលើ អាជ្ញាធរ​ខេត្ត​ក៏ដូចជា មន្ទីរធនធានទឹក ពិសេស​លោករដ្ឋមន្ត្រី លឹម គាន ហោ មិនបាន​ព្រងើយ កន្តើយ ចំពោះ បញ្ហា កង្វះ របស់ ប្រជាកសិករ​នោះទេ ។​កា​ងារ នេះ​ក្រុម​កា​ងារ ក្រសួង ចុះ​សិក្សា​តាំង ពីមួយ ស​ប្តា​ហ៍​មុន​មក​ម្លេះ ហើយ​នៅ​ថ្ងៃ​សុក្រ កន្លងមកនេះ លោក​និង​ដាក់​គ្រឿងចក្រ នាំ បញ្ជូន​ទឹក​ទៅហើយ។

ការ​ឆ្លើយ​តប របស់ លោក ប្រធាន មន្ទីរ បាន ធ្វើឡើង បន្ទាប់ ពី សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ពី​គណបក្ស​ខ្មែរ​ក្រោក លោក សុខ សុវណ្ណ វ​ឌ្ឍ​នា សា​ប៊ុង បាន​ចុះ ជួប ជាមួយ ប្រជាកសិករ និង លោក លោក អ៊ូច ភា អភិបាល នៃ​គណ​អភិបាល​ខេត្តតាកែវ ដើម្បី​ជំរុញ ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ​ធនធានទឹក​ខេត្ត ធ្វើការ​ដោះស្រាយ​ឲ្យ​កសិករ ដែល កំពុង​ខ្វះខាត​ទឹក ។



​លោក ប៊ុន ហួ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ខ្វះ​ទឹក របស់ កសិករ​ជាង​១០០០​គ្រួសារ ដែល​រស់នៅ​ភូមិ​ចំនួន ៧ ក្នុងចំណោម​ស្រុក បូរី​ជលសា និង​ស្រុក​កោះអណ្តែត បណ្ដាល មកពី​ពួកគាត់ សម្រុក​នាំគ្នា​ធ្វើ​ស្រូវ វស្សា​លើក ទី​២ ទើប​ជួប​បញ្ហា នេះ​កើតឡើង។ ​លោក​បន្ត​ថា បញ្ហា កង្វះ​ទឹក​នេះ កន្លងមក ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង លោក​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក អាជ្ញាធរ​តែងតែ ណែនាំ​និង​អំពាវនាវ​ដល់​កសិករ កុំ​បង្កបង្កើន ផល ច្រើន សារ ព្រោះ​ឆ្នាំ នេះ ប្រទេស​កម្ពុជា មាន​បញ្ហា កង្វះ​ទឹក​ដោយសារ ទទួល​ឥទ្ធិពល El NINO ប៉ុន្តែ ពលរដ្ឋ លោក​នៅ​តែ​បន្តធ្វើ ទើប​បង្ក​ឲ្យ មានបញ្ហា ខ្វះ​ទឹក បែប​នេះ​ទៅ។

លោក​បន្ត​ថា ​ករណីនេះ​ក្នុងនាម មន្ទីរ ពិសេស លោក​រដ្ឋមន្ត្រី លឹម គាន ហោ មិនបាន​ព្រងើយ កន្តើយ ឡើយ ចំពោះ បញ្ហា កង្វះ​ទឹក ត្រូវតែ អន្តរា​គម​ន៍​ឲ្យ អស់​លទ្ធភាព លើកលែងតែ តំបន់​គ្មាន ប្រភព​ទឹក ក្រសួង មិនអាច​ជួយបាន​ឡើយ​។ ​លោក បញ្ជាក់ ថា​បញ្ហា​នេះ អាច​និង​ដោះស្រាយ បាន។



​ជាក់ស្តែង​កាលពី ថ្ងៃ​សុក្រ ៣​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង ថៃ្ង​ទី​៨ ខែមីនា ឆ្នាំ​២០១៩ ក្រុមការងារ​មន្ទីរ​ធ​ន​ធាន​ទឹក និង​ឧតុនិយម​ខេត្តតាកែវ បាន​កំពុង​ចុះ​ស្ដារ​ប្រឡាយ​ដែល​គោក​រាក់​ប្រវែង ៤០០០​ម៉ែត្រ ស្ថិតនៅ ស្រុក​កោះអណ្ដែត និង​ស្រុក​បូរី​ជលសារ ខេត្តតាកែវ​។

សូម​បញ្ជាក់​ថា លោក​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ឲ្យ​ដឹង​ថា កាលពី ថ្ងៃទី​៦ មិនា បាន​ចុះទៅ ខេត្តតាកែវ ជួប​ជាមួយ តំណាង កសិករ​ជាង​១០០០​គ្រួសារ ដែល​រស់នៅ​ភូមិ​ចំនួន ៧ ក្នុងចំណោម​ស្រុក បូរី​ជលសា និង​ស្រុក​កោះអណ្តែត ដែល​ជួប​បញ្ហា​ខ្វះ​ទឹក​ធ្ងន់ធ្ងរ និង​បណ្ដាល​ឲ្យ​ខូច​ផល​កសិកម្ម​ស្រូវ​ជិត​៣០០​ហិច​តា និង​ប៉ះពាល់​កសិកម្ម​ស្រូវ​របស់​ពួកគាត់​ជាង​១០០០​ហិច​តា​ផ្សេងទៀត ទៅតាម​ការស្នើ​សុំ​របស់​ពលរដ្ឋ។ ក្រោយពី​ជួប​កសិករ លោក​បាន​ជួប​ជាមួយ​លោក អ៊ូច ភា អភិបាល នៃ​គណ​អភិបាល​ខេត្តតាកែវ ដើម្បី​ជំរុញ ថ្នាក់ដឹកនាំ​ខេត្ត និង​មន្ទីរ​ធនធានទឹក​ខេត្ត ធ្វើការ​ដោះស្រាយ​ឲ្យ​កសិករ ដែល កំពុង​ខ្វះខាត​ទឹក។ ចំណែក ប្រធាន​មន្ទីរ​ថា​ការ​ខ្វះ​ទឹក​មកពី​កសិករ​ធ្វើ​ស្រូវ ពី​ដង ហើយ​មន្ទីរ​និង ខិតខំ បញ្ជូន​ទឹក​ទៅ​ឲ្យ​ពួកគាត់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu