Ad Code

សមត្ថកិច្ច​ថា ជនជាតិ​ចិន​ម្នាក់ អារ.ក ខ្លួនឯង​បាន​សម្រេច ​បន្ទាប់​ពី​ព្យាយាម​ពីរ​បី​ដង​រួចមក



ភ្នំពេញ ៖ សព​ជន​ជាតិចិន​ម្នាក់​ ត្រូវ​បាន​មិត្តភ័ក្ដិ​រួម​ការងារ​របស់​ខ្លួន​ប្រទះឃើញ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​ ដោយមាន​ស្នាម​អារ.ក នឹង​កាំបិត​ដេក​ស្លាប់​លើ​គ្រែ​យ៉ាង​អាណោចអាធ័ម ក្រោយពេល​សមត្ថកិច្ច​ជំនាញ​ចុះ​ទៅ​ពិនិត្យ​ឃើញថា ជា​ករណី​អត្តឃាត​ទៅវិញ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅ​បន្ទប់ កន្លែងដេក​ក្នុង​ឃ្លាំង​នៃ​បរិវេណ​ទល់មុខ​រោងចក្រ​សឺ​ពី​យ៉ា ខេ​ម​បូ​ឌា ហ្គា​មេន ដែលមាន​ទីតាំង​ស្ថិតនៅ តាម​ផ្លូវលំ ក្នុងភូមិ​ត្រពាំង​ជ្រៃ​សង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។



សាកសព​ជនជាតិ​នេះ​មាន ឈ្មោះ​WEI MINGkAI ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ ​ជនជាតិ​ចិន រស់នៅ ក្នុង​បន្ទប់ ឃ្លាំង​ផ្ទុក​អីវ៉ាន់ របស់​រោងចក្រ សឺ​ពី​យ៉ា។ កន្លែង​ឃ្លាំង​ស្តុក​ឥ​វ៉ាន់​រោងចក្រ​ខាងលើ ជនរងគ្រោះ​ស្នាក់នៅ​គ្នា​២នាក់​ ជាមួយ​មិត្ត​ភ័ក្ដិ​ម្នាក់ទៀត។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃទី​០៩ ខែ​មិនា ឆ្នាំ​២០១៩ ជន​ជាតិចិន​ម្នាក់ទៀត​ដែល​ត្រូវជា​មិត្ត​ភ័ក្ដិ​របស់​សព មិនបាន​ដេក​ស្នាក់នៅ​ជាមួយគ្នា​ឡើយ ដោយ​រវល់​តែ​ទៅ​ដេក​ជាមួយ​សង្សារ​ពេញ​មួយថ្ងៃ ហើយ​ព្យាយាម​តេ​ទូរស័ព្ទ​និង​ឆាត​តាម​ហ្វេ​ស​ប៊ុ​ក មក​ជនរងគ្រោះ​តែ​មិន​លើក​ទទួល ឬ​ឆ្លើយតប​ឡើយ​។ រហូតមកដល់​យប់​ថ្ងៃទី​១០ ខែមីនា មុន​ពេល​មានការ​ភ្ញាក់ផ្អើល ជន​ជាតិចិន​ម្នាក់​នេះ​ដែលជា​មិត្ត​រួមការ​ងារ បាន​ត្រឡប់​មកដល់​រោងចក្រ​វិញ បន្ទប់​ឃ្លាំង​កន្លែងដេក​សម្រាក​នោះ ត្រូវ​បាន​ជាប់​សោ​ពី​ខាងក្នុង​ហើយ​បាន ព្យាយាម​ទូរស័ព្ទ​រក​ជនរងគ្រោះ​ជាច្រើន​ដង​ទៀត តែ​នៅ​មិន​លើក​ដដែល ទើប​ហៅ​សន្តិសុខ មក​ជួយ​ផ្លោះ​របង​ចូល ហើយ​គាស់​ទ្វារ​ចូលក្នុង​បន្ទប់ ទើប​ប្រទះឃើញ​សព​ជនរងគ្រោះ​ដេក​ស្លាប់ មាន​ស្នាម​អារ.ក​ឈាម​ ហូរឈាម​ឡើង​កក​បាត់​ទៅ​ហើយ ក៏​ឆោឡោ​នាំគ្នា​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ។



ក្រោយ​មានការ​ភ្ញាក់ផ្អើល សមត្ថកិច្ច​គ្រប់​ជំនាញ បាន​ត្រួតពិនិត្យ​ករណី​ខាងលើ ហើយ​បាន​នាំ​ជន​ចិន​ប្រមាណ​៣​នាក់ យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ភ្លាមៗ​ផង​ដែរ ដោយមាន​អ្នក បកប្រែ​ភាសា​ចិន​មក​ជួយ​ផង​ដែរ​។ ចំណែកឯ​សាកសព ជនជាតិ​ចិន​នេះ ត្រូវ​បាន​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ចូលរួម​ជាមួយ​ជំនាញ​ចក្ខុ​រាជធានី​ភ្នំពេញ​ដើម្បី ពិនិត្យមើល​សាកសព​ខាងលើ​។



ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សមត្ថកិច្ច​ជំនាញ​ខាងលើ ពុំ​ទាន់​បញ្ជាក់​ថា វា​ជា​ករណី​ឃាតកម្ម​ ឬ អត្តឃាត​នៅឡើយ​នោះ​ទេ​។ ព្រោះ​បើ​តាម​លោក​យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បញ្ជាក់​ថា ​ករណីនេះ​វា​ជា​រឿង អត្តឃាត​ព្រោះថា​ កន្លងមក​ជនរងគ្រោះ​ម្នាក់​នេះ​ធ្លាប់​ព្យាយាម​សម្លាប់​បែបនេះ​ពីរ​បី​ដង​មក​ហើយ​តែ​មិនបាន​សម្រេច​ទើប​លើក​នេះ​បាន​សម្រេច​ដូច​បំណង​ម្យ៉ាងទៀត បើ​មើល​តាម​ស្នាម​អារ វា​មុត​រាក់​ហើយ​មាន​ចាក់សោ​បន្ទប់​ពី​ខាងក្នុង​ថែម​ទៀតផង។

សព​ជន​ជាតិចិន​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នឹង​ជំនាញ​ពិនិត្យ​សាកសព​រាជធានី​ភ្នំពេញ យក​ទៅ​តម្កល់​នៅ​វត្តស្ទឹងមានជ័យ​ជា​បណ្ដោះអាសន្ន​រង់ចាំ​មិត្ត​ភ័ក្ដិ​មក​ចាត់ចែង​តាម​ការ​គួរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu