Ad Code

ភ្លៀង​កក់ខែ លាយឡំ​ខ្យល់​កន្ត្រាក់​រំលំ ប៉ើង​ដំបូល​ផ្ទះ​​៣២​ខ្នង ​និង​សាលារៀន​២​ខ្នង​នៅ ​ស្រុក​ ក្រុង​៤​ ក្នុង​បន្ទាយមានជ័យ



បន្ទាយមានជ័យ ​៖ ​នៅ​ល្ងាច ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៩​​ ​នៅ​ខេត្ត​បន្ទាយមានជ័យ​ មាន​ភ្លៀង​កក់ខែ​មួយ​មេ​យ៉ាង​ធំ លាយឡំ​ខ្យល់​កន្ត្រាក់​បោកបក់​ចំ​នៅ​ស្រុក ក្រុង​មួយ​ចំនួន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បណ្ដាល​ឲ្យ​ខូចខាត​ផ្ទះ សាលារៀន សរុប​​៣២​ខ្នង​ របើក​ដំបូល​ផ្ទះ​២៦​ខ្នង ​តូប​លក់​អីវ៉ាន់​១​ខ្នង​​ ​សាលារៀន​២​ខ្នង រោង​ដាក់​សម្ភារៈ​២​ខ្នង​ ខ្ចុះ​១​ខ្នង របើក​​ស័ង្កសី​សរុប​ចំនួន​៤៤១​សន្លឹក។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ បាន​ប្រាប់​អ្នក​យក​​ព័ត៌មាន​​ថា​ នៅ​ល្ងាច ថ្ងៃ​ទី​២៧ នេះ ​ស្រាប់​មាន​ភ្លៀង​កក់ខែ​លាយឡំ​ខ្យល់​កន្ត្រាក់​បោកបក់​ប៉ះ​ចំ​ស្រុក​ថ្មពួក​ បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​៨​ខ្នង របើក​ដំបូល​ផ្ទះ​៤​ខ្នង​,​សាលារៀន​២​ខ្នង រោង​ដាក់​សម្ភារៈ​១​ខ្នង ​តូប​លក់​អីវ៉ាន់​១ របើក​ស័ង្កសី​២០៩​សន្លឹក​ ចំណែក​នៅ​ស្រុក​ស្វាយចេក​ខូចខាត​៥​ខ្នង​របើក​ដំបូល​ផ្ទះ​៥​ខ្នង​របើក​ស័ង្កសី​៦២​សន្លឹក នៅ​ស្រុក​ព្រះ​នេត្រ​ព្រះ ខូចខាត​៥​ខ្នង​របើក​ដំបូល​ផ្ទះ​៥​ខ្នង​របើក​ស័ង្កសី​៥៦​សន្លឹក នៅ​ក្រុង​ប៉ោយប៉ែត ​ខូចខាត​២​ខ្នង ​របើក​ដំបូល​ផ្ទះ​២​ខ្នង ​របើក​​ស័ង្កសី​៤០​សន្លឹក នៅ​ស្រុក​ម៉ាឡៃ​ខូចខាត​១២​ខ្នង ​របើក​ដំបូល​ផ្ទះ​១០​ខ្នង ខ្យុះ​០១​ខ្នង​ រោង​ដាក់​សម្ភារៈ​១​ខ្នង​របើក​ស័ង្កសី ៧៤​សន្លឹក។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ក៏​ដូច​លោក ឌៀប ឈួន អភិបាលស្រុក​ថ្មពួក​ឲ្យ​ដឹងថា​ ជាការ​ឆ្លើយតប​និង​អន្តរាគមន៍ កម្លាំង​នគរបាល​ខេត្ត ស្រុក ឃុំ យោធា​ខេត្ត​ស្រុក កងពល​លេខ​៥១​និង​កងរាជអាវុធហត្ថ​ខេត្ត ស្រុក​និង​មន្ត្រី​អាជ្ញាធរ យុវជន ពលរដ្ឋ ​បាន​ចុះជួយ​រុះរើ រៀប​ជម្រក​បណ្តោះអាសន្ន​និង​ជួសជុល​នូវ​ផ្ទះ​និង​អគារ​សាលារៀន​ទាំងនោះ​ឡើងវិញ​ជា​បន្តបន្ទាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu