ភ្នំពេញ ៖ ដើម្បីចូលរួមស្វាគមន៍ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាថ្ងៃ ទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ក្រុមហ៊ុន កូកា-កូឡា បានរៀបចំតុបតែងរូបខ្លោងទ្វារ និងចង្កៀងគោមអមដោយក្បូរក្បាច់ផ្កាខ្មែរ ដាក់លម្អព្រោងព្រាត ពេញតាមដងផ្លូវសួនច្បារខាងមុខផ្សារអ៊ីអន១ និងអ៊ីអន២ យ៉ាងស្រស់ស្អាត។
បើតាមតំណាងក្រុមហ៊ុន កូកា-កូឡា បានបញ្ជាក់ឱ្យដឹងថា ការរៀបចំចង្កៀងគោមទាំងនោះ គឺជាសិល្បៈ ស្រមោលដែលបង្កើតចេញពីស្នាដៃ និងគំនិតរបស់សិល្បករខ្មែរពិតៗ និងមានបែងចែកចេញជារាងបេះដូង ផ្កាម្លិះ និងផ្កាយ ដែលជានិមិត្តរូបនៃភាពរុងរឿង និងសិរីសួស្ដីសម្រាប់ឆ្នាំថ្មី ដែលនឹងចូលមកដល់ នាពេល ខាងមុខ។
ជាមួយគ្នានេះដែរ ការរចនាចង្កៀងគោម និងការតុបតែងដាក់ភ្លើងបំភ្លឺយ៉ាងស្រស់ស្អាតនេះ គឺជាការចូលរួមចំណែកមួយរបស់ ក្រុម ហ៊ុនក្នុងលើកកម្ពស់សោភណភាព និងការទាក់ទាញភ្ញៀវទេសចរ ទាំងក្នុងស្រុក និងបរទេស ឱ្យមកកម្សាន្ដសប្បាយ នៅក្នុងផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ក៏ដូចជាប្រទេស កម្ពុជាផងដែរឱ្យបានកាន់តែច្រើនថែមទៀត ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា តែងចូលរួមក្នុងសកម្មភាពជួយ ដល់សង្គម ជារៀងរាល់ឆ្នាំ ក្រៅពីការទទួលបានផលចំណេញក្នុងការធ្វើអាជីវកម្មរបស់ខ្លួន ដូចជាការផ្ដល់ជូនប៉មចម្រោះទឹកស្អាតជូនដល់សិស្សានុសិស្ស នៅតាមសាលារៀនដាច់ ស្រយាល ការផ្ដល់ទឹក ស្អាតជូន ដល់ សហគមន៍ កម្មវិធីអប់រំសុខភាព និងការប្រើប្រាស់ទឹកស្អាត ប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យ បរិស្ថាន ការអប់រំបណ្តុះបណ្តាលជូនដល់ប្រជាសហគមន៍អំពីការថែរក្សា ការពារសុខភាព ជាដើម៕
Source: Kampuchea Thmey Daily
0 Comments