ឧត្តរមានជ័យ ៖ មានករណីអគ្គិភ័យភ្លើងឆេះព្រៃ ត្រង់ចំណុចដីចម្ការក្រុមហ៊ុន បាយអូហ្គាឌេន បានកើតឡើងកាលពីវេលាម៉ោង៣និង៣០ល្ងាច ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ កម្លាំងជំនាញអគ្គិភ័យ និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានចុះធ្វើការពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ០១គ្រឿង និងមានការសហការពីអធិការដ្ឋាននគរបាលស្រុកអន្លង់វែង០១គ្រឿង សរុបចំនួន០២គ្រឿង បានធ្វើការពន្លត់ឲ្យរលត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តដឹកទឹកអស់ចំនួន០៤គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments