Ad Code

ឃាត់​ខ្លួន​ក្មេង​ទំនើង​ម្នាក់ ដែល​ដើរលេង​នៅ​សួនច្បារ​សាធារណៈ ដោយមាន​កាន់​កាំបិត​ជាប់​នឹង​ខ្លួន



​ឧ​ត្ត​រ​មានជ័យ ​៖ ​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍ បាន​ធ្វើការ​បង្ក្រាប​ឃាត់ខ្លួន​ក្មេង​ទំនើង​ចំនួន​០១​នាក់ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៩ ដែល​មាន​ ឈ្មោះ មិ​ត ហី​ត ភេទ ប្រុស អាយុ​១៩​ឆ្នាំ ​រស់នៅ​ភូមិ​ក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ បាន​ដើរ​លេង​នៅ​សួនច្បារ​សាធារណៈ​វ ដោយមាន​កាន់​កាំបិត​ជាប់​នឹង​ខ្លួន ត្រូវបាន​បញ្ជូន​មក​សួរ​នាំ​នៅ​អធិការ​នគរបាល​ក្រុង​សំរោង។

បច្ចុប្បន្ន បន្ទាប់ពី​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​រួចរាល់ ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu