Ad Code

សេង ស្រឿ​ន អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី Ken Sak បាន​ឬ​អត់?



សេង ស្រឿ​ន អ្នក​ប្រដាល់​កម្ពុជា​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​មេសរ​ថ្ង​ក​ខេត្ត​ស្វាយរៀង នឹង​ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ Ken Sak នា​យប់​ថ្ងៃ​សៅរ៍​ ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០១៩​នេះ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​TV5 Knock Out Series by K.Cement រដូវ​កាល​ទី​៥ ទម្ងន់​៥៤​គីឡូក្រាម នៅ​សង្វៀន​TV5 ព្រែកកំពឹស។

សេង ស្រឿ​ន និង Ken Sak មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ ពួកគេ​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០០ គីឡូក្រាម។ សេង ស្រឿ​ន គេ​ជា​ជើងឯក​រង​ខ្សែក្រវាត់​គូ​បូ​តា ទម្ងន់​៦៥​គ​.​ក្រ។ អ្នក​ប្រដាល់​រូបនេះ គេ​ល្អ​ទាំង​កណ្ដាប់ដៃ ជង្គង់ និង កែង។ សេង ស្រឿ​ន ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​២៦​លើក​ហើយ​កន្លងមក ដោយ​ឈ្នះ​១៨​លើក​និង​ចាញ់​០៧​លើក​ និង​ស្មើ​០១​លើក។

អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក​រូបនេះ មួយរយៈ​កន្លងមកនេះ គេ​មានការ​រីកចម្រើន​ខាង​ក្បាច់​គុន​ច្រើន ជាមួយនឹង​មានការ​ប្តូ​រ​ពី​របៀប​វ៉ៃ​ផង ធ្វើឲ្យ​​គេ​ទទួលជោគជ័យ​ជា​បន្តបន្ទាប់ ក្នុងការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​កន្លងមក​នោះ​។​ប៉ុន្តែ​ការប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Ha Chhlam ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​០១​ ខែ​កញ្ញា​ ឆ្នាំ​២០១៨ តែ​សម្រាប់​លើក​នេះ សេង ស្រឿ​ន ប្រហែល​ជា​អាច​យកឈ្នះ​Ken Sak​ បាន​វិញ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ​ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី​។
​Ken Sak វិញ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក ដោយ​គេ​ទើប​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​លើកដំបូង​ប៉ុណ្ណោះ។ បើតាម​លោក​សេង ក​ដិ​កា អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​TV5 ឲ្យ​ដឹង​នោះ​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​ប្រទេស​ថៃ ហើយ​អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ រឹងមាំ និង​វាយ​ខ្លាំង។

Ken Sak គេ​មាន​ប្រវត្តិ​ប្រកួត​៥៩​លើក ដោយ​វាយ​ឈ្នះ​៥២​លើក ចាញ់​០៧​លើក មិនដែល​ស្មើ ខណៈ​ដែល​សេង ស្រឿ​ន មាន​កំណត់​ត្រា​ប្រកួត​៧៩​លើក ឈ្នះ​៦៣​លើក ចាញ់​១៥​លើក និង ស្មើ​០១​លើក ។

ចាំមើល ការប្រកួត​លើក​នេះ​ជាមួយ Ken Sak សេង ស្រឿ​ន​អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​រូបនោះ បាន​ឬ​អត់ ?​។ ទោះជា​យ៉ាងណា សេង ស្រឿ​ន មិនអាច​មើលស្រាល​Ken Sak នេះ​បានទេ ទោះបីជា​គេ​ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី​ក៏ដោយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu