Ad Code

បើក​ម៉ូតូ​បត់​ឆ្វេង​ ឆ្លងថ្នល់​មិន​ប្រយ័ត្ន ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ បើក​មកពី​ក្រោយ​ បុក​ពេញ​ទំហឹង ​រង​របួស​ធ្ងន់​ទាំងសងខាង​



​តាកែវ ៖ ជនរងគ្រោះ​២​នាក់​ បាន​រងរបួស​ធ្ងន់​ទាំងសងខាង ក្រោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​ម៉ូតូ​និង​ម៉ូតូ​បុក​គ្នា ​ដោយសារតែ​ការ​ធ្វេស​ប្រហែស​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​៦​និង​៥៣​នាទី ស្ថិតនៅ​លើផ្លូវ​ខេត្ត​លេខ​១២៩ ចន្លោះ​គីឡូម៉ែត្រ​លេខ១២ ១៣ ក្នុង​ភូមិ​ជំរៅ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ​។

ប៉ូលិស​ស្រុក​ព្រៃកប្បាស​បាន​ឲ្យ​ដឹង​ថា ភាគី​ជនរងគ្រោះ​ដែល​បើក​ម៉ូតូ​ឆ្លង​ថ្នល់​មិន​ប្រយ័ត្ន​មានឈ្មោះ ដូង លាង​ហេង ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ព្រៃ​ឈើទាល ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃ​កប្បាស ខេត្ត​តាកែវ រង​របួស​ធ្ងន់ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ រាជធានី​ភ្នំពេញ​។

ចំណែក​ភាគី​ជនរងគ្រោះ​ម្ខាង​ទៀត​មាន ឈ្មោះ ចិត សុខ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​អំពិល ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ រង​របួស​ធ្ងន់ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​តាកែវ​។​

​ក្រោយ​កើតហេតុ​ ប៉ូលិស​ជំនាញ​ បាន​ចុះ​ដល់​វាស់វែង​ធ្វើ​កំណត់ហេតុ​ និង​យក​ម៉ូតូ​ជនរងគ្រោះ​ទាំង​២​គ្រឿង ​មក​រក្សាទុក​ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu